សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍មកហើយ ប៉ុន្តែបច្ចុប្បន្ននៅតែមានផ្នូរយុទ្ធជនពលីជាច្រើនមិនទាន់បានកំណត់អត្តសញ្ញាណនៅឡើយ។ ផ្តើមពីភាពជាក់ស្តែងនោះ គណៈចង្អុលការជាតិ ៥១៥ បានបំផុស "យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី"។ ការងារស្វែងរក ប្រមូលផ្តុំនិងចាត់តាំងយកសំណាកអដ្ឋិធាតុយុទ្ធជនពលីដែលមិនទាន់ស្គាល់អត្តសញ្ញាណ ដើម្បីបម្រើឱ្យការពិនិត្យកោសល្យវិច័យ ADN កំណត់អត្តសញ្ញាណយុទ្ធជនពលី គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពលេចធ្លោនៃកិច្ចការ "តបស្នងសងគុណ" ឆ្នាំនេះនៅទីក្រុងកឹងធើ។

លោក ដុង វ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ និងវរសេនីយ៍ឯក ផាម ង៉ុកក្វាង សមាជិកគណៈកម្មាធិការបក្សក្រុង អនុប្រធានគណៈប្រចាំការនៃគណៈចង្អុលការ ៥១៥ ទីក្រុង ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនក្រុងជូនដល់សមូហភាពដែលអនុវត្តល្អភារកិច្ចយកសំណាកអដ្ឋិធាតុយុទ្ធជនពលីនៅទីបញ្ចុះសពយុទ្ធជនពលីក្រុងកឹងធើ។
* មិនខ្លាចការលំបាកក្នុងការស្វែងរកយុទ្ធជនពលី
ចាប់តាំងពីព្រឹកព្រលឹម សមាជិកនៃក្រុមយកសំណាកអដ្ឋិធាតុយុទ្ធជនពលីបានជួបជុំគ្នានៅទីបញ្ចុះសព្វយុទ្ធជនពលីខណ្ឌអូម៉ូង ពិនិត្យសម្ភារធ្វើការ អុជធូប និងចាប់ផ្តើមគាស់ យកសំណាក រួចនាំយកសំណាកទៅកាន់តំបន់រក្សាទុក។ បណ្តាជំហាននៃការយកសំណាកត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវតាមបទបញ្ជា និងការណែនាំរបស់គណៈចង្អុលការជាតិ ៥១៥។ យុទ្ធជន ម៉ាយ វៀតហាវ កងវរសេនាធំ ១១៤ ទីបញ្ជាការយោធាទីក្រុងកឹងធើបានចែករំលែក៖ "ចាប់តាំងពីពាក់កណ្តាលខែមិថុនា ខ្ញុំបានចូលរួមភារកិច្ចដឹកជញ្ជូនសំណាកអដ្ឋិធាតុយុទ្ធជនពលីពីផ្នូរនានា ទៅកាន់តំបន់ដែលគ្រូពេទ្យយកសំណាក។ កើតក្នុងគ្រួសារដែលមានប្រពៃណីបដិវត្តន៍ ខ្ញុំមានសេចក្តីរំភើប និងមោទនភាពយ៉ាងខ្លាំងនៅពេលបានរួមដំណើរជាមួយនឹងមិត្តរួមកង បង្ហាញពីការទទួលខុសត្រូវដ៏ពិសិដ្ឋចំពោះយុទ្ធជនពលីទាំងឡាយដែលបានលះបង់យុវវ័យដើម្បីបុព្វហេតុរំដោះប្រជាជាតិ ឯកភាពទឹកដី"។
ទីបញ្ចុះសពយុទ្ធជនពលីខណ្ឌអូម៉ូង គឺជាទីបញ្ចុះសពទី ២ ដែលគណៈចង្អុលការជាតិ ៥១៥ ទីក្រុងកឹងធើ បានចាត់តាំងអនុវត្តការយកសំណាកក្នុង "យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី" ដោយមានផ្នូរយុទ្ធជនពលីបម្រុងនឹងយកសំណាកសរុប ១.៣២៤ ផ្នូរ។ មុននោះ គណៈចង្អុលការជាតិ ៥១៥ ទីក្រុងកឹងធើ បានចាត់តាំងយកសំណាកអដ្ឋិធាតុយុទ្ធជនពលីចំនួន ៨០៧ ផ្នូរនៅទីបញ្ចុះសពយុទ្ធជនពលីទីក្រុងកឹងធើ ក្នុងនោះមាន ៦៧០ សំណាកគ្រប់លក្ខខណ្ឌសម្រាប់ពិនិត្យ ADN។ គណៈចង្អុលការជាតិ ៥១៥ ទីក្រុងបានបញ្ជូនសំណាកទាំងនោះទៅកាន់វិទ្យាស្ថានកោសល្យវិច័យយោធាដើម្បីពិនិត្យ ADN។
វេជ្ជបណ្ឌិត ត្រឹង ក្វឹកមិញ ប្រធានក្រុមយកសំណាកលេខ ២ បានឱ្យដឹង៖ "សមាជិកទាំងអស់ក្នុងក្រុមសុទ្ធតែបានបណ្តុះបណ្តាល ដូច្នេះការយកសំណាកគឺអនុវត្តត្រឹមត្រូវតាមវិធី។ ខ្ញុំតែងតែលើកទឹកចិត្តបងប្អូនក្នុងក្រុមឱ្យធ្វើការដោយស្មារតីប្រញឹក សម្រេចបានតាមតម្រូវការ ធានាល្បឿន ដើម្បីឆាប់កំណត់អត្តសញ្ញាណយុទ្ធជនពលី ឆ្លើយតបនឹងបំណងប្រាថ្នារបស់គ្រួសារ"។
នៅក្នុង "យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញការស្វែងរក ប្រមូលនិងកំណត់អត្តសញ្ញាណយុទ្ធជនពលី" គណៈចង្អុលការជាតិ ៥១៥ ទីក្រុងបានចាត់តាំងយកសំណាក ៥.០៩២ ផ្នូរយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាននៅតាមទីបញ្ចុះសពយុទ្ធជនពលីចំនួន១៧។ ទន្ទឹមនឹងនោះ ដំណើរការត្រួតពិនិត្យ ស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅតាមឃុំនានាដូច៖ ផុងដៀង, ធើយឡាយ, ទ្រឿងឡុងតី, ញ៉ូយ៉ា និងសង្កាត់ភឿកធើយ។
នៅឃុំទ្រឿងឡុងតី កាលពីថ្ងៃទី ២១ ខែកក្កដា ក្រុមស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីរបស់ទីបញ្ជាការយោធាទីក្រុងកឹងធើ - ស្ថាប័នប្រចាំការនៃគណៈចង្អុលការជាតិ ៥១៥ ទីក្រុង និងកង K៩០ (នាយកដ្ឋាននយោបាយ យោធភូមិភាគទី៩) បានរកឃើញអដ្ឋិធាតុយុទ្ធជនពលី ង្វៀង ធីអ៊ុក កងឈ្លប ឃុំតឹងហ្វា ដែលធ្វើសកម្មភាពនៅឃុំទ្រឿងឡុងតី បានពលីនៅឆ្នាំ ១៩៦៩។ មុននោះ គណៈបញ្ជាការយោធាឃុំទ្រឿងឡុងតី បានទទួលលិខិតផ្តល់ព័ត៌មានអំពីទីកន្លែងកប់សពយុទ្ធជនពលី បានបញ្ជាក់ព័ត៌មាន កំណត់ទីតាំង បានស្នើឱ្យគណៈគោលនយោបាយ បន្ទប់នយោបាយ ទីបញ្ជាការយោធាទីក្រុងកឹងធើចាត់តាំងត្រួតពិនិត្យ។ ទីបញ្ជាការយោធាទីក្រុងបានចាត់តាំងសិក្ខាសាលាមុនពេលដំណើរការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី។ ក្នុងរយៈពេល ៤ ថ្ងៃ កងកម្លាំងបានរកឃើញកន្លែងកប់សពយុទ្ធជនពលី ង្វៀន ធីអ៊ុក។
បច្ចុប្បន្ន ក្រុមស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំណុះទីបញ្ជាការយោធាទីក្រុងកឹងធើ កំពុងបន្តសហការជាមួយកង K៩០ ដំណើរការស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅឃុំទ្រឿងឡុងតី។ តាមព័ត៌មានដំបូង នេះជាផ្នូររួមរបស់យុទ្ធជនពលីចំណុះកងវរៈសេនាធំ ១០ - ស៊ុងហឿង ដែលបានពលីក្នុងអំឡុងខែមីនា ឬខែមេសា (ចន្ទគតិ) ឆ្នាំ ១៩៧៣ នៅពេលកងវរៈសេនាធំសហការជាមួយកងវរៈសេនាតូចតីដូ ប្រយុទ្ធក្នុងសមរភូមិកៃទុក។ លោកវរៈសេនីយ៍ឯកបម្រុង ឡា ភូហ្វី ប្រធានកង K៩០ បានឱ្យដឹង៖ "យើងខ្ញុំបានបញ្ជូនកម្មាភិបាល យុទ្ធជនចំនួន ២០ នាក់ទៅជំនួយទីបញ្ជាការយោធាទីក្រុងក្នុងការស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅឃុំទ្រឿងឡុងតី; ទន្ទឹមនឹងនោះណែនាំបទពិសោធន៍ដើម្បីឱ្យកងកម្លាំងរបស់ទីក្រុងអនុវត្តភារកិច្ចឱ្យមានប្រសិទ្ធភាព។ កង K៩០ ក៏បានដំណើរការត្រួតពិនិត្យព័ត៌មានអំពីផ្នូរយុទ្ធជនពលីនៅតាមទីបញ្ចុះសពបណ្តោះអាសន្នជាច្រើនរបស់ឃុំ-សង្កាត់ ក្នុងទីក្រុងកឹងធើ វិញឡុងនិងកាម៉ាវផងដែរ"។

យុទ្ធជនទាំងឡាយកំពុងជញ្ជូនសំណាកអដ្ឋិធាតុយុទ្ធជនពលីដែលមិនទាន់កំណត់អត្តសញ្ញាណ នៅទីបញ្ចុះសពយុទ្ធជនពលីក្រុងកឹងធើ យកទៅពិនិត្យ ADN នៅវិទ្យាស្ថានកោសល្យវិច័យយោធា។
អុជបំភ្លឺអណ្តាតភ្លើងរំលឹកនឹកគុណ
ទីបញ្ជាការយោធាទីក្រុងកឹងធើ ទើបបានចាត់តាំងពិធីប្រគល់ផ្ទះបដិការគុណ តម្លៃ ៨០ លានដុង ជូនគ្រួសារលោក ង្វៀង ថាញស៊ើង នៅភូមិសែវកុក ឃុំឡាយហ្វា។ មុននោះ ទីបញ្ជាការយោធាទីក្រុងបានសហការជាមួយគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំញើងមី ចាត់តាំងពិធីបើកការដ្ឋានសាងសង់ផ្ទះបដិការគុណជូនគ្រួសារគោលនយោបាយ ឡេ ធីលឿង នៅភូមិមីឡើយ។ ផ្ទះបដិការគុណអាស្រ័យអគ្គមេបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ឧបត្ថម្ភសាងសង់។
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ៧៩ ឆ្នាំទិវាយុទ្ធជនពិការ - ពលី ទីបញ្ជាការយោធាទីក្រុង និងបណ្តាស្ថាប័ន អង្គភាពនៃកងកម្លាំងប្រដាប់អាវុធទីក្រុង បានចាត់តាំងសកម្មភាពរំលឹកនឹកគុណជាច្រើនចំពោះយុទ្ធជនពលី៖ អញ្ជើញទៅអុជធូបនៅទីបញ្ចុះសពយុទ្ធជនពលីតឹងហីប យុងរៀង (ខេត្តអាងយ៉ាង); អញ្ជើញទៅវិមានរំលឹកយុទ្ធជនពលីនៃកងវរៈសេនាតូចតីដូ (ឃុំថាញ់អាង), ស្តូបរំលឹកយុទ្ធជនពលីនៃកងវរៈសេនាតូចភូឡើយ (ឃុំង៉ុកតូ); អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយអ្នកម្តាយវៀតណាមវីរភាព យុទ្ធជនពិការ យុទ្ធជនជំងឺ និងគ្រួសារគោលនយោបាយ; ចាត់តាំងពិធីជួបជុំកម្មាភិបាល បុគ្គលិក និងយុទ្ធជនជាកូនរបស់យុទ្ធជនពិការ - ពលី ដែលកំពុងបម្រើការក្នុងកងកម្លាំងប្រដាប់អាវុធទីក្រុង... ទន្ទឹមនឹងនោះ បានសហការជាមួយមន្ទីរមហាផ្ទៃទីក្រុង គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនទីក្រុង និងសមាគមនារីទីក្រុង ចាត់តាំងពិធីជួបជុំកម្មាភិបាល អ្នករដ្ឋការដែលជាកូនរបស់យុទ្ធជនពិការ -ពលី ដែលកំពុងធ្វើការនៅតាមមន្ទីរ គណៈ ផ្នែក និងអង្គការមហាជននានាក្នុងទីក្រុង។
សមាគមអតីតយុទ្ធជនទីក្រុង ទើបបានសហការជាមួយថ្នាក់រៀនទ្រឹស្តីនយោបាយជាន់ខ្ពស់ K76.B04 នៃវិទ្យាស្ថាននយោបាយជាតិហូជីមិញ ជូនអំណោយយុទ្ធជនពិការ យុទ្ធជនជំងឺ និងអតីតយុទ្ធជនដែលមានជីវភាពលំបាកចំនួន ៦០ នាក់ ដោយថវិកាសរុបប្រមាណ ១២០ លានដុង។ សាស្ត្រាចារ្យរង បណ្ឌិត ត្រឹងក្វាងភូ អនុប្រធាននាយកដ្ឋានគ្រប់គ្រងការបណ្តុះបណ្តាល និងបំប៉ននៃវិទ្យាស្ថាននយោបាយជាតិហូជីមិញ បានឱ្យដឹង៖ "មានសិក្ខាកាមជាច្រើនក្នុងក្រុមកំពុងចូលរួមក្នុង 'យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី'។ មកដល់ទីក្រុងកឹងធើបានចាត់តាំងសកម្មភាពរំលឹកនឹកគុណ គឺជាកិត្តិយសយ៉ាងធំធេង បន្តបន្ថែមកម្លាំងចិត្ត ដើម្បីឱ្យយើងខ្ញុំបង្ហាញពីការទទួលខុសត្រូវរបស់ជំនាន់ថ្ងៃនេះក្នុងការកសាង និងការពារមាតុភូមិ"។
តាមលោក ត្រឹង ហាយវិញ អនុប្រធានគណៈការងារសមាគមអតីតយុទ្ធជនទីក្រុង សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់នៃទីក្រុងកឹងធើ បានចាត់តាំងប្រគល់ផ្ទះបដិការគុណអតីតយុទ្ធជនចំនួន ១៥ ខ្នង; ចាត់តាំងទៅសួរសុខទុក្ខ និងជូនអំណោយអ្នកម្តាយវៀតណាមវីរភាព សមាជិកជាយុទ្ធជនពិការ; សួរសុខទុក្ខ និងជូនអំណោយគ្រួសារគោលនយោបាយ អ្នកមានសគុណចំពោះបដិវត្តន៍ ដោយថវិកាសរុបប្រមាណ ២៩០ លានដុង។ សមាគមអតីតយុទ្ធជនទីក្រុងបានសហការរៀបចំការឃោសនាផ្សព្វផ្សាយអំពីទិវាយុទ្ធជនពិការ - ពលី ទាក់ទាញនិស្សិតប្រមាណ ២.៧០០ នាក់មកពីសាកលវិទ្យាល័យកឹងធើ សាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រកឹងធើចូលរួម។ បណ្តាមូលដ្ឋានសមាគមបានជំរុញការឃោសនាជូនសមាជិក យុវជន និងសិស្សានុសិស្សអំពីប្រពៃណីវីរភាពនៃមាតុភូមិកឹងធើ និងការលះបង់របស់បុព្វបុរសក្នុងរាល់សម័យកាលនៃសង្គ្រាមតស៊ូនិងការពារព្រំដែនប្រទេសជាតិ។ ជាពិសេស សមាគមអតីតយុទ្ធជននៅតាមឃុំ - សង្កាត់ បានបន្តដឹកនាំរៀបចំការសម្អាតបរិស្ថាន បូជាផ្កា អុជធូប និងធ្វើសេនាធិការរៀបចំគម្រោង "ស្ពកបាយសែនមិត្តរួមកង" នៅតាមទីបញ្ចុះសពយុទ្ធជនពលីចំនួន ២១ កន្លែង និងបូជនីយដ្ឋានវីរយុទ្ធជនពលីចំនួន ១៣ កន្លែង។
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ៧៩ ឆ្នាំទិវាយុទ្ធជនពិការ-ពលី និងពង្រីកសីលធម៌ "ផឹកទឹកនឹក ប្រភព" ប្រព័ន្ធនយោបាយចាប់ពីថ្នាក់ទីក្រុងរហូតដល់មូលដ្ឋាន បានផ្តុំកម្លាំងអនុវត្តសកម្មភាពជាច្រើនដើម្បីគិតគូរជីវភាពសម្ភារៈ និងស្មារតីជូនគ្រួសារគោលនយោបាយ និងអ្នកមានសគុណចំពោះបដិវត្តន៍។ ទន្ទឹមនឹងនោះ បណ្តាដំណើរវិលមករកប្រភព និងការចុះទៅទស្សនាសមរភូមិចាស់ បានផ្សព្វផ្សាយ និងក្លាយជាមេរៀនជាក់ស្តែងយ៉ាងរំភើប រួមចំណែកបណ្តុះស្មារតីស្នេហាជាតិ និងមោទនភាពជាតិសម្រាប់ជំនាន់យុវជននាពេលបច្ចុប្បន្ន។
ក្រុមអ្នកយកព័ណ៌មាននយោបាយ - វ៉ាន់តឹន
អត្ថបទបញ្ចប់៖ ជ្រួតជ្រាបពេញដោយមនោសញ្ចេតនា
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះនាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
