24/07/2026 - 21:21

គាំ​ទ្រ​យុទ្ធ​នា​ការ​ "ផ្កា​ក្ងោក​ក្រ​ហម​" តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ដើម្បី​សហ​គម​ន៍ 

គាំ​ទ្រ​យុទ្ធ​នា​ការ​ "ផ្កា​ក្ងោក​ក្រ​ហម​ " ឆ្នាំ​ ២០២៦ បណ្តា​សម្ព័ន្ធ​យុវ​ជន​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ  បាន​ចាត់​តាំង​ព្រម​ៗគ្នា​នូវ​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ បង្ក​បរិយាកាស​ប្រឡង​ប្រ​ណាំ​យ៉ាង​ផុល​ផុស​ក្នុង​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​តួ​នា​ទី​ឈាន​មុខ​របស់​យុវ​ជន​ក្នុង​ការក​សាង​ស្រុក​កំ​ណើត​។

សម្ព័ន្ធ​យុវ​ជន​ឃុំ​ធ្វឹង​ហ្វា​ ជូន​អំ​ណោយ​ដល់​កុមារ​នៅ​សា​លា​បឋម​សិក្សា​ភូ​តឹង​
A និងភូតឹង B ។

ជា​មួ​យស​កម្ម​ភាព​ជា​ច្រើន​ដែល​ចូល​រួម​គាំ​ទ្រ​យុទ្ធ​នា​ការ​ "ផ្កា​ក្ងោក​ក្រ​ហម​" របស់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង​កឹង​ធើ ដូច​ជា​៖ ដាំ​និង​ថែ​ទាំ​ដើម​ឈើ​ សកម្ម​ភាព​តប​ស្នង​សង​គុណ​; យក​ចិត្ត​ទុក​ដាក់​គិត​គូរ​មនុស្ស​ចាស់​គ្មាន​ទី​ពឹង​ និង​សិស្សា​នុសិស្ស​ កុមារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​... បាន​បង្ហាញ​យ៉ាង​ច្បាស់​អំ​ពី​ស្មារតី​ឈាន​មុខ​ និង​ស្ម័គ្រ​ចិត្ត​របស់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ក្នុង​ការ​ចូល​រួម​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត​នា​នា​ ដើម្បី​ការ​រស់​នៅ​ក្នុង​សហ​គម​ន៍។ លោក​ឡឹម​វិញ​ហាវ​  លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ធ្វឹង​ហ្វា​ បាន​ឱ្យ​ដឹង​ ដើម្បី​គាំ​ទ្រ​យុទ្ធ​នា​ការ​ "ផ្កា​ក្ងោក​ក្រ​ហម​" សម្ព័ន្ធ​យុវ​ជន​ឃុំ​បាន​សហ​ការ​ជា​មួយ​សប្បុរស​ជន​ ចាត់​តាំង​ជូន​អំ​ណោយ​ចំ​នួន​ ៧០ ចំ​ណែក​ ដល់​សិស្សា​នុសិស្ស​ និង​កុមារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​សា​លា​បឋម​សិក្សា​ភូ​តឹង​ A និង​ភូ​តឹង​ B  មាន​តម្លៃ​សរុប​ជាង​ ២៥ លាន​ដុង​។ អំ​ណោយ​ទាំង​នេះ​ ទោះ​បី​ជា​មាន​តម្លៃ​សម្ភារៈ​មិន​ធំ​ ប៉ុន្តែ​បាន​សម្តែង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ការ​ចែក​រំលែក​របស់​អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​ និង​អង្គ​ភាព​បាន​រួម​ដំ​ណើរ​ជា​មួយ​ប្អូន​ៗ​សិស្សា​នុសិស្ស​ រួម​ចំ​ណែក​លើក​ទឹក​ចិត្ត​ ដើម្បី​ប្អូន​ៗឈាន​ឡើង​ក្នុង​ការ​សិក្សា​និង​ជីវ​ភាព​រស់​នៅ​។

សម្ព័ន្ធ​យុវ​ជន​ឃុំ​តឹង​ថា​ញ់  ចូល​រួម​បោះ​សម្អាត​បរិស្ថាន​ កាប់​ឆ្ការ​ព្រៃ​ និង​ដាំ​ដើម​ឈើ​ គាំ​ទ្រ​យុទ្ធ​នា​ការ​ “ផ្កា​ក្ងោក​ក្រ​ហម​”។

ទន្ទឹម​នឹង​នោះ​ ជា​មួ​យស​កម្ម​ភាព​ប្រ​កប​ដោយ​អត្ថ​ន័យ​ខាង​លើ​ សម្ព័ន្ធ​យុវ​ជន​ឃុំ​តឹង​ថា​ញ់ ក៏​បាន​គាំ​ទ្រ​យុទ្ធ​នា​ការ​នេះ​ដែរ​ ដោយ​ការ​កៀរ​គរ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ជាង​ ៣០ នាក់​ ចេញ​ទ័ព​បោស​សម្អាត​បរិស្ថាន​ កាប់​ឆ្ការ​ព្រៃ​ និង​ដាំ​ដើម​ផ្កា​គ្រប់​ប្រ​ភេទ​ជាង​ ១.០០០ ដើម​ នៅ​តាម​ដង​ផ្លូវ​ជន​បទ​ក្នុង​ភូមិ​ឋាន​។ ជា​យុវ​ជន​សកម្ម​ចូល​រួម​គាំ​ទ្រ​ដោយ​សកម្ម​ភាព​នា​នា​ យុវ​ជន​ត្រឹង​មិញ​ទ្រី​  នៅ​ឃុំ​តឹង​ថា​ញ់ បាន​ចែក​រំ​លែ​ក៖ “សកម្ម​ភាព​កាប់​ឆ្ការ​ ដក​ស្មៅ​ និង​ដាំ​ដើម​ឈើ​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​បង្ក​សោភ័ណ​ភាព​នៅ​ជន​បទ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​លើក​កម្ពស់​តួ​នា​ទី​ឈាន​មុខ​របស់​យុវ​ជន​ ធ្វើ​ឱ្យ​រីក​សាយ​ភាយ​របៀប​រស់​នៅ​បៃតង​ និង​លើក​កម្ពស់​ស្មារតី​ការ​ពា​រប​រិស្ថាន​ក្នុង​សហ​គម​ន៍។ ដូច្នេះ​រាល់​ពេល​ដែល​សម្ព័ន្ធ​យុវ​ជន​ឃុំ​បំ​ផុស​ចលនា​ ខ្ញុំ​តែង​ចូល​រួម​យ៉ាង​សកម្ម​”។

តាម​រយៈ​សកម្ម​ភាព​នេះ​ យុវ​ជន​ទី​ក្រុង​កឹង​ធើ បាន​បន្ត​បញ្ជាក់​ពី​តួ​នា​ទី​ឈាន​មុខ​ ស្ម័គ្រ​ចិត្ត​ និង​ច្នៃ​ប្រ​តិដ្ឋ​ ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ ការ​ពា​រប​រិស្ថាន​ ថែ​ទាំ​សុខ​ភាព​សហ​គម​ន៍ និង​កសាង​អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​ពី​មួយ​ថ្ងៃ​កាន់​តែ​រឹង​មាំ​។ ការ​ងារ​ជាក់​ស្តែង​របស់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​រូប​ភាព​ដ៏​ស្រស់​ស្អាត​របស់​យុវ​ជន​ ស្វា​ហាប់​ មាន​ការ​ទទួល​ខុស​ត្រូវ​ និង​រួម​កម្លាំង​កសាង​ស្រុក​កំ​ណើត​ពី​មួយ​ថ្ងៃ​ឱ្យ​កាន់​តែ​ស៊ី​វិល័យ​និង​សម្បូរ​សប្បាយ​៕

ថាញ​វ៉ាង​ - ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ