ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/07/2026 - 21:43

កាសែត​ និង​វិទ្យុ​-ទូរ​ទស្សន៍​កឹង​ធើ ពង្រីក​តួ​នា​ទី​ជា​ស្ថា​ប័ន​សារ​ព័ត៌​មាន​ស្នូល​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ បង្ក​ការ​ឯក​ភាព​ក្នុង​សង្គម​ 

(CTO) នៅ​ថ្ងៃ​ទី​ ១៦ ខែក​ក្កដា​ គណៈ​កម្មា​ធិ​ការ​បក្ស​កាសែត​ និង​វិទ្យុ​-ទូរ​ទស្សន៍​កឹង​ធើ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦ និង​ដាក់​ចេញ​ទិស​ដៅ​ ភារ​កិច្ច​សម្រាប់​ ៦ ខែ​ចុង​ឆ្នាំ​២០២៦។

ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ថ្នាក់​ដឹក​នាំ​ស្ថា​ប័ន​ និង​អ្នក​តំ​ណាង​ទាំង​ឡាយ​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​។

ក្នុង​រយៈ​ពេល​ ៦ ខែ​កន្លង​ គណៈ​កម្មា​ធិ​ការ​បក្ស​បាន​ប្រ​មូល​ផ្តុំ​ដឹក​នាំ​ និង​ចង្អុល​ការ​បង្កើន​ការ​ងារ​នយោ​បាយ​ សតិ​អា​រម្មណ៍​ ប្រ​ជា​ចលនា​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ភារ​កិច្ច​នយោ​បាយ​របស់​ស្ថា​ប័ន​; បញ្ជ្រាប​និង​ផ្សព្វ​ផ្សាយ​បាន​ទាន់​ពេល​នូវ​រាល់​គោល​ការណ៍​ សេច​ក្តី​សម្រេច​ចិត្ត​របស់​បក្ស​ គោ​លន​យោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​ ដល់​បក្ខ​ជន​ បុគ្គលិក​និង​កម្ម​ករ​និយោជិត​; គណៈ​កម្មា​ធិ​ការ​បក្ស​បន្ត​ដឹក​នាំ​ រៀប​ចំ​ និង​ពង្រឹង​ប្រ​ព័ន្ធ​រចនា​សម្ព័ន្ធ​ចាត់​តាំង​របស់​ស្ថា​ប័ន​ឱ្យ​សម​ស្រប​ជា​មួយ​នឹង​តម្រូវ​ការ​អភិវឌ្ឍ​ន៍ថ្មី​; អនុ​វត្ត​ដំ​ណើរ​ការ​ត្រួត​ពិ​និត្យ​ និង​បំ​ពេញ​បន្ថែម​រៀប​ចំ​ផែន​ការ​កម្មា​ភិបាល​គ្រប់​គ្រង​; ក្រៅ​ពី​នោះ​ ក៏​បាន​ចង្អុល​ការ​ ប្រ​មូល​មតិ​យោបល់​ចំ​ពោះ​មហា​ជន​ឆ្នើម​ចំ​នួន​ ៣៩ រូប​ ដើម្បី​បញ្ចូល​ជា​សមា​ជិក​បក្ស​ និង​បញ្ជូន​មហា​ជន​ឆ្នើម​ចំ​នួន​ ៧ រូប​ចូល​រួម​វគ្គ​បំប៉ន​ការ​យល់​ដឹង​អំ​ពី​បក្ស​។

លោក​ យ៉ឿងហូ វ៉ូ​វ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ នា​យក​រង​កាសែត​ និង​វិទ្យុ​-ទូរ​ទស្សន៍​កឹង​ធើ របាយ​ការណ៍​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ ។

លោក​ ង្វៀង​វ៉ាំង​ត្រេ​វ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ នា​យក​រង​ប្រ​ចាំ​ការ​នៃ​កាសែត​ និង​វិទ្យុ​-ទូរ​ទស្សន៍​កឹង​ធើ ថ្លែង​មតិ​ដឹក​នាំ​ការ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​។

គណៈ​កម្មា​ធិ​ការ​បក្ស​បាន​ដឹក​នាំ​ និង​ចង្អុល​ការ​ បើក​យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ជា​ច្រើន​លើ​គ្រប់​ប្រ​ភេទ​សារ​ព័ត៌​មាន​ និង​បណ្តា​ញឌីជី​ថល​ ទៅ​តាម​ទិស​ដៅ​ផ្សព្វ​ផ្សាយ​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់​ និង​ទី​ក្រុង​; ក្នុង​នោះ​ ចង្អុល​ការ​អនុ​វត្ត​ការ​ផ្សាយ​ផ្ទាល់​ និង​ថត​ផ្សាយ​វិទ្យុ​-ទូរ​ទស្សន៍​ប្រ​មា​ណ​ ៦០ លើក​; ផ្សាយ​លើ​ទូរ​ទស្សន៍​ ៣០.៤៧០ ព័ត៌​មាន​ និង​ ៦.៣៩៤ អត្ថ​បទ​ និង​លើ​រលក​ធា​តុ​អា​កាស​វិទ្យុ​ ១៤.៦០០ ព័ត៌​មាន​ និង​ ៣.៦៥០ អត្ថ​បទ​; កាសែត​បោះ​ពុម្ព​ចុះ​ផ្សាយ​បាន​ ៤.៨៨៧ ព័ត៌​មាន​ និង​ ២.៨៩៦ អត្ថ​បទ​; កាសែត​អេឡិច​ត្រូ​និច ចុះ​ផ្សាយ​បាន​ ៧.២៤០ ព័ត៌​មាន​ និង​ ៣.៦២០ អត្ថ​បទ​។ចុះ​ផ្សាយ​លើ​គេ​ហ​ទំ​ព័រ​ព័ត៌​មាន​អេឡិច​ត្រូ​និច និង​បណ្តា​ញសង្គម​បាន​ប្រ​មា​ណ​ ៣៧.៣០០ ព័ត៌​មាន​ និង​អត្ថ​បទ​ រួម​ទាំង​ខ្សែ​ភាព​យន្ត​ឯក​សារ​ និង​បទ​ពិ​ពណ៌​នា​ផ្សេង​ៗទៀត​...

គណៈ​កម្មា​ធិ​ការ​បក្ស​ចង្អុល​ការ​អនុ​វត្ត​ល្អ​នូវ​ព្រឹត្តិ​ការណ៍​ធំ​ៗ ដូច​ជា​៖ មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ XIV របស់​បក្ស​; ការ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​អា​ណត្តិ​កាល​ទី​ XVI និង​ការ​បោះ​ឆ្នោត​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២៦-២០៣១; ការ​ផ្សព្វ​ផ្សាយ​ធ្វើ​ឱ្យ​ជាក់​ស្តែង​និង​នាំ​យក​សេច​ក្តី​សម្រេច​ចិត្ត​នា​នា​ចូល​ទៅ​ក្នុង​ជីវ​ភាព​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អនុ​វត្ត​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ២ ថ្នាក់​...។ ទន្ទឹម​នឹង​នេះ​ គណៈ​កម្មា​ធិ​ការ​បក្ស​បាន​ចាត់​តាំង​អ្នក​យក​ព័ត៌​មាន​ និង​ការី​និពន្ធ​ ឱ្យ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ពាន​រង្វាន់​សារ​ព័ត៌​មាន​នា​នា​ដែល​បាន​បំ​ផុស​ ដោយ​ទទួល​បាន​ពាន​រង្វាន់​ចំ​នួន​ ៥ នៅ​ក្នុង​មហោស្រព​វិទ្យុ​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ XVII។ ថែម​ទាំង​ចង្អុល​ការ​អនុ​វត្ត​ល្អ​ ការ​ងារ​ចាត់​តាំង​ រចនា​សម្ព័ន្ធ​អង្គ​ការ​ចាត់​តាំង​; ការ​ងារ​ប្រឡង​ប្រ​ណាំង​ និង​សរសើរ​ជូន​រង្វាន់​; ហិរញ្ញ​វត្ថុ​; សេ​វា​កម្ម​បោះ​ពុម្ព​ផ្សាយ​-ផ្សាយ​ពាណិជ្ជ​កម្ម​; បច្ចេក​ទេស​; ការ​គ្រប់​គ្រង​ និង​អភិវឌ្ឍ​ន៍បណ្តា​ញឌីជី​ថល​ រួម​ទាំង​ការ​ងារ​អង្គ​ការ​មហា​ជន​ទៀត​ផង​។

លោក​ ហ្វិញ​ហ្វាង​មេន​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ នា​យក​កាសែត​ និង​វិទ្យុ​-ទូរ​ទស្សន៍​កឹង​ធើ ថ្លែង​មតិ​ចង្អុល​ការ​និង​បូក​សរុប​កិច្ច​ប្រ​ជុំ​។

ថ្លែង​បូក​សរុប​បិទ​កិច្ច​ប្រ​ជុំ​ លោក​ ហ្វិញ​ហ្វាង​មេន​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ នា​យក​កាសែត​ និង​វិទ្យុ​-ទូរ​ទស្សន៍​កឹង​ធើ បាន​ចង្អុល​ការ​៖ ក្នុង​រយៈ​ពេល​ ៦ ខែ​ចុង​ឆ្នាំ​ គណៈ​កម្មា​ធិ​ការ​បក្ស​ និង​សាខា​បក្ស​ បន្ត​ចង្អុល​ការ​ឱ្យ​បក្ខ​ជន​ចូល​រួម​រៀន​សូ​ត្រ​ពេញ​លេញ​ និង​ម៉ត់​ចត់​នូវ​សេច​ក្តី​សម្រេច​ចិត្ត​នា​នា​របស់​បក្ស​។ បង្កើន​ការ​អប់​រំ​នយោ​បាយ​ និង​សតិ​អា​រម្មណ៍​ដល់​កម្មា​ភិបាល​ បក្ខ​ជន​ និង​បុគ្គលិក​ ដើម្បី​បង្ក​ការ​ឯក​ភាព​ក្នុង​ការ​អនុ​វត្ត​ការ​ងារ​គ្រប់​វិស័យ​។ ទន្ទឹម​នឹង​នោះ​ ប្រ​មូល​ផ្តុំ​លើ​ការ​ងារ​អភិវឌ្ឍ​ន៍បក្ខ​ជន​ថ្មី​ឱ្យ​សម្រេច​បាន​តាម​ផែន​ការ​ក្នុង​ឆ្នាំ​; អនុ​វត្ត​ល្អ​ការ​វាយ​តម្លៃ​គុណ​ភាព​ប្រ​ចាំ​ត្រី​មាស​ និង​ចុង​ឆ្នាំ​; ពង្រឹង​រចនា​សម្ព័ន្ធ​ចាត់​តាំង​ស្ថា​ប័ន​ឱ្យ​សម​ស្រប​នឹង​តម្រូវ​ការ​អភិវឌ្ឍ​ន៍ថ្មី​; យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងារ​ត្រួត​ពិ​និត្យ​ ឃ្លាំ​មើល​ ដើម្បី​បង្ការ​ទប់​ស្កាត់​ការ​បំ​ពាន​តាំង​ពី​ដំ​បូង​ និង​ពី​ចម្ងាយ​។

លោក​ ហ្វិញ​ហ្វាង​មេន​ បាន​សង្កត់​ធ្ងន់​៖ ត្រូវ​បន្ត​ពង្រីក​តួ​នា​ទី​ជា​ស្ថា​ប័ន​សារ​ព័ត៌​មាន​ស្នូល​របស់​ទី​ក្រុង​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ បង្ក​ការ​ឯក​ភាព​ក្នុង​សង្គម​ មុន​ដំ​បូង​បង្អស់​គឺ​ត្រូវ​ក្តាប់​ជាប់​នូវ​រាល់​សេច​ក្តី​សម្រេច​ចិត្ត​ យុទ្ធ​សាស្ត្រ​របស់​មជ្ឈិម​ និង​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​។ ជំ​រុញ​ការក​សាង​ទម្រង់​ការិយា​ល័យ​និពន្ធ​ប្រ​មូល​ផ្តុំ​ ពហុព័ត៌​មាន​ ពហុវេទិកា​ និង​អនុ​វត្ត​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​សកម្ម​ភាព​របស់​ស្ថា​ប័ន​; ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​សារ​ព័ត៌​មាន​។ បន្ត​ដឹក​នាំ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​រាល់​ដំ​ណោះ​ស្រាយ​ដើម្បី​អភិវឌ្ឍ​ប្រ​ភព​ចំ​ណូល​ ទាញ​យក​ផល​ប្រ​យោជន៍​ពី​ស្ថា​ប័ន​សារ​ព័ត៌​មាន​ពហុព័ត៌​មាន​; ជំ​រុញ​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូ​ជីវ​ភាព​ សម្ភារៈ​ និង​ស្មារតី​របស់​បុគ្គលិក​ កម្ម​ករ​និយោជិត​; កសាង​បរិយាកាស​ការ​ងារ​ប្រ​កប​ដោយ​សាមគ្គី​ភាព​ ប្រ​ជា​ធិ​បតេយ្យ​ និង​អា​ជីព​...

លោក​ ហ្វិញ​ហ្វាង​មេន​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ លេខា​គកម្មា​ធិ​ការ​បក្ស​ នា​យក​កាសែត​ និង​វិទ្យុ​-ទូរ​ទស្សន៍​កឹង​ធើ ប្រ​គល់​សេច​ក្តី​សម្រេច​ស្តី​ពី​ការ​ចាត់​តាំង​សម​មិត្ត​ចំ​នួន​ ២ រូប​ ឱ្យ​ចូល​រួម​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​កាសែត​ និង​វិទ្យុ​-ទូរ​ទស្សន៍​កឹង​ធើ។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​ លោក​ ថា​យហ្វាង​ហិន​ នា​យក​រង​កាសែត​ និង​វិទ្យុ​-ទូរ​ទស្សន៍​កឹង​ធើ និង​លោក​ ឡេថេហ្វី​ នា​យក​រង​កាសែត​ និង​វិទ្យុ​-ទូរ​ទស្សន៍​កឹង​ធើ ទទួល​សេច​ក្តី​សម្រេច​ពី​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង​ ចាត់​តាំង​ឱ្យ​ចូល​រួម​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​កាសែត​ និង​វិទ្យុ​-ទូរ​ទស្សន៍​កឹង​ធើ៕

អា​ញ់យុង​ - វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ