14/07/2026 - 21:26

កឹង​ធើអាទិ​ភាព​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ដោយ​ឥត​គិត​ថ្លៃ​ដល់​ក្រុម​មុខ​សញ្ញា​ចំ​នួន​៧ 

(អ.ឡ​) នៅ​ថ្ងៃ​ទី​១៤ ខែក​ក្កដា​ មន្ទីរ​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​ពី​ផែន​ការ​ពិ​និត្យ​សុខ​ភាព​ទូ​ទាំង​ប្រ​ជា​ជន​ ឆ្នាំ​២០២៦ និង​បង្កើត​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និកដល់​ប្រ​ជា​ជន​លើ​ភូមិ​ឋាន​។ ចំ​ណុច​ខ្ពស់​នៃ​កម្ម​វិធី​នឹង​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១ ខែក​ក្កដា​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​។

វេជ្ជ​បណ្ឌិត​ឯក​ទេស​ កម្រិត​II ង្វៀង​ង៉ុកវៀត​ង៉ា នា​យិកាមន្ទីរ​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ ការ​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ដោយ​ឥត​គិត​ថ្លៃ​ទូ​ទាំង​ប្រ​ជា​ជន​ គឺ​ជា​ភារ​កិច្ច​ថ្មី​លើ​ទូ​ទាំង​ប្រ​ទេស​។ ទិស​ស្លោក​របស់​ផ្នែក​សុខា​ភិបាល​ទី​ក្រុង​ គឺ​ធ្វើ​បណ្តើ​រ ដក​បទ​ពិសោធន៍​បណ្តើ​រនិង​អនុ​វត្ត​តាម​ការ​ណែ​នាំ​ពី​មុខ​ជំ​នាញ​ផ្ទាល់​ពី​ក្រ​សួង​សុខា​ភិបាល​។

តាម​ផែន​ការ​ ផ្នែក​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើបាន​កំ​ណត់​ច្បាស់​ក្រុម​មុខ​សញ្ញា​ចំ​នួន​២។ក្រុម​ទី​១ ថ្លឹង​ថ្លែង​ថវិកា​ដោយ​ខ្លួន​ឯង​(មិន​ប្រើ​ថវិកា​រដ្ឋ​) រួម​មាន​៖ កម្មា​ភិបាល​ បុគ្គលិក​ អ្នក​រដ្ឋ​ការ​ កម្ម​ករ​និយោជិត​និង​សិស្ស​ និស្សិត​។ ទិន្ន​ន័យ​ពិ​និត្យ​របស់​ក្រុម​នេះ​ ត្រូវ​តែ​ធ្វើ​បច្ចុប្បន្ន​ភាព​ឱ្យ​បាន​ពេញ​លេញ​ទៅ​ក្នុង​ប្រ​ព័ន្ធ​របស់​ក្រ​សួង​សុខា​ភិបាល​ ដើម្បី​កសាង​មូល​ដ្ឋាន​ទិន្ន​ន័យ​សុខ​ភាព​អេឡិច​ត្រូ​និកទូ​ទាំង​ប្រ​ជា​ជន​។ ក្រុម​ទី​២ បាន​ឧបត្ថម្ភ​ដោយ​ឥត​គិត​ថ្លៃ​ពី​ថវិកា​រដ្ឋ​។ ដោយ​សារ​ប្រ​ភព​ធន​ធាន​មាន​កម្រិត​ ទី​ក្រុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ផ្តល់​អាទិ​ភាព​ដល់​ក្រុម​មុខ​សញ្ញា​ពិ​សេស​ដោយ​ឡែក​ចំ​នួន​៧ មនុស្ស​វ័យ​ចាស់​អាយុ​ចាប់​ពី​៦០ឆ្នាំ​ឡើង​ទៅ​ អ្នក​មាន​គុណ​បំ​ណាច់​ចំ​ពោះ​បដិវត្តន៍​ អ្នក​ពិ​ការ​ អ្នក​ទទួល​ការ​ឧបត្ថម្ភ​គាំ​ពារ​សង្គម​ប្រ​ចាំ​ខែ​ អ្នក​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ​និង​គ្រួ​សារ​ក្បែរ​ក្រ​ អ្នក​កើត​ជំងឺ​រ៉ាំ​រ៉ៃ​មិន​ឆ្លង​ត្រូវ​ការ​គ្រប់​គ្រង​ព្យា​បាល​ ប្រ​ជា​ជន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តំ​បន់​មា​នល​ក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ខ្លាំង​ឬ​ឃុំ​តំ​បន់​កោះ​។

វេជ្ជ​បណ្ឌិត​ ឯក​ទេស​ កម្រិត​II ង្វៀង​ថា​ញ់ឡឹប​ ប្រ​ធាន​ការិយា​ល័យ​ជំ​នាញ​វេជ្ជ​សាស្ត្រ​នៃ​មន្ទីរ​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ ឆ្លើយ​បំ​ភ្លឺ​រាល់​ការ​ងឿង​ឆ្ងល់​ដល់​អង្គ​ភាព​និង​ភូមិ​ភាគ​នា​នា​។ រូប​ថត​៖ ធូសឿង​

តាម​ប្រ​សាសន៍​អ្នក​ស្រី​ ង្វៀង​ង៉ុកវៀត​ង៉ា ចំ​ណុច​ថ្មី​បំ​ផុត​នៅ​ក្នុង​កម្ម​វិធី​គឺ​សេច​ក្តី​ណែ​នាំ​ដែល​ទើប​ប្រ​កាស​ឱ្យ​ប្រើ​នៅ​ដើម​ខែក​ក្កដា​ ឆ្នាំ​២០២៦ របស់​ក្រ​សួង​សុខា​ភិបាល​ ដើម្បី​ដោះ​ស្រាយ​ពី​បញ្ហា​លំ​បាក​ផ្នែក​ខាង​ប្រ​ភព​ធន​ធាន​សម្រាប់​ភូមិ​ភាគ​នា​នា​។ តាម​រយៈ​នោះ​ ការ​ពិ​និត្យ​វិភាគ​វេជ្ជ​សាស្ត្រ​(ធ្វើ​តេស្ត ថត​កាំ​រស្មី​X ឆ្លុះ​អេកូ។ល។)មិន​ចាប់​បង្ខំ​អនុ​វត្ត​ព្រម​ៗគ្នា​ ត្រូវ​បាន​អនុ​វត្ត​ពេល​មាន​វេជ្ជ​បញ្ជា​ផ្នែក​ជំ​នាញ​ពី​វេជ្ជ​បណ្ឌិត​ពិ​និត្យ​ ប្រ​សិន​បើ​ប្រ​ទះ​ឃើញ​មាន​រោគ​សញ្ញា​សង្ស័យ​។ បច្ចុប្បន្ន​ មន្ទីរ​សុខា​ភិបាល​បាន​ពិ​និត្យ​វាយ​តម្លៃ​និង​ប្រ​កាស​បញ្ជី​ឈ្មោះ​មូល​ដ្ឋាន​សុខា​ភិបាល​ចំ​នួន​ ៥៧ កន្លែង​ដែល​មា​នល​ក្ខណៈ​គ្រប់​គ្រាន់​ក្នុង​ការ​ពិ​និត្យ​សុខ​ភាព​លើ​ភូមិ​ឋាន។ ផ្អែក​លើ​បញ្ជី​ឈ្មោះ​ដែល​បាន​ផ្សព្វ​ផ្សាយ​ជា​សា​ធា​រណៈ​នេះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ សង្កាត់​នា​នា​ នឹង​ម្ចាស់​ការ​ជ្រើស​រើស​ ចុះ​កិច្ច​សន្យា​ជា​មួយ​អង្គ​ភាព​សុខា​ភិបាល​សម​ស្រប​ ដើម្បី​ធ្វើ​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។

ចំ​ពោះ​ការ​ងារ​ផ្លាស់​ប្តូរ​ឌីជី​ថល​ មន្ទីរ​សុខា​ភិបាល​បាន​ចាត់​តាំង​វគ្គ​ហ្វឹក​ហាត់​យ៉ាង​ឆាប់​រហ័ស​នៅ​៣បណ្តុំលើ​ភូមិ​ឋាន​ ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​សេច​ក្តី​សម្រេច​លេខ​ ២០៦២/QĐ-BYT ដាក់​ឱ្យ​ប្រើ​នៅ​ថ្ងៃ​ទី​៧ ខែក​ក្កដា​ ឆ្នាំ​២០២៦ ធ្វើ​វិសោធន​កម្ម​នូវ​សេច​ក្តី​សម្រេច​លេខ​១៥៥១/QĐ-BYT ចុះ​នៅ​ថ្ងៃ​ទី​៣១​ ខែ​ឧស​ភា​ ឆ្នាំ​២០២៦ របស់​ក្រ​សួង​សុខា​ភិបាល​អំ​ពី​ការត​ភ្ជាប់​បច្ចេក​វិទ្យា​ព័ត៌​មាន​។ ដោយ​សារ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​បច្ចេក​ទេស​នៅ​កន្លែង​មួយ​ចំ​នួន​មិន​ទាន់​ព្រម​ៗគ្នា​និង​តម្រូវ​ការត​ភ្ជាប់​ពី​ខាង​ក្រ​សួង​នគរ​បាល​(ចំ​ពោះ​កម្ម​វិធី​VNeID) កំ​ពុង​តែ​បន្ត​ការ​បង្កើន​កម្រិត​តាម​ដំ​ណាក់​ការ​ មន្ទីរ​សុខា​ភិបាល​បាន​ដាក់​ចេញ​នូវ​ដំ​ណោះ​ស្រាយ​បត់​បែន​ ប្រ​សិន​បើ​ប្រ​ព័ន្ធ​មាន​ការ​រអាក់រអួល​ឬ​មិន​ទាន់​តភ្ជាប់​បាន​ទាន់​ពេល​វេលា​ បណ្តា​មូល​ដ្ឋាន​សុខា​ភិបាល​នៅ​តែ​បន្ត​ការ​ពិ​និត្យ​ជា​ធម្ម​តា​ កត់​ត្រា​និង​បញ្ចូល​ទិន្ន​ន័យ​ដោយ​ដៃ​លើ​លិខិត​គំ​រូ​។ ទិន្ន​ន័យ​ទាំង​នោះ​នឹង​ធ្វើ​សម​កាល​កម្ម​ទៅ​លើ​គេ​ហ​ទំ​ព័រ​ព័ត៌​មាន​របស់​ក្រ​សួង​សុខា​ភិបាល​ បន្ទាប់​ពី​ហេ​ដ្ឋារចនា​ម្ព័ន្ធ​បាន​កែ​សម្រួល​សុក្រឹត​។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ ថ្នាក់​ដឹក​នាំ​មន្ទីរ​សុខា​ភិបាល​ក៏​បាន​ស្នើ​ឱ្យ​ភូមិ​ភាគ​នា​នា​ពិភាក្សា​ច្បាស់​លាស់​ ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ប្រ​ឈម​ជាក់​ស្តែង​ ដើម្បី​សហ​ការ​ជា​មួយ​មន្ទីរ​សុខា​ភិបាល​និង​មន្ទីរ​ហិរញ្ញ​វត្ថុ​ ស្វែង​រក​វិធាន​ការ​ដោះ​ស្រាយ​ការ​លំ​បាក​ឱ្យ​បាន​ទាន់​ពេល​ទាំង​មុខ​ជំ​នាញ​ និង​យន្ត​ការ​ហិរញ្ញ​វត្ថុ៕

ធូសឿង​-មុនី​

ចែករំលែកអត្ថបទ