11/07/2026 - 16:02

គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង​កឹង​ធើ ដាក់​ចេញ​កម្ម​វិធី​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៨០-NQ/TW ស្តី​ពី​ការ​អភិវឌ្ឍ​វប្ប​ធម៌​វៀត​ណាម​ 

(អ.ឡ​) - អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៨០-NQ/TW ចុះ​ថ្ងៃ​ទី​៧ ខែ​មក​រា​ ឆ្នាំ​ ២០២៦ របស់​ការិយា​ល័យ​នយោ​បាយ​ ស្តី​ពី​ការ​អភិវឌ្ឍ​វប្ប​ធម៌​វៀត​ណាម​ (សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៨០-NQ/TW) គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង​កឹង​ធើ ទើប​បាន​ដាក់​ចេញ​នូវ​កម្ម​វិធី​ដើម្បី​ជំ​រុញ​ការ​អនុ​វត្ត​។

ឆុត​សម្តែង​សិល្បៈ​នៅ​ក្នុង​មហោ​ស្រ​ពត​ន្ត្រី​និង​ចម្រៀង​ប្រ​ជា​ប្រិយ​ណាម​បូ​ នៅ​ទី​ក្រុង​កឹង​ធើ ឆ្នាំ​ ២០២៦។

កម្ម​វិធី​បាន​បញ្ជាក់​ច្បាស់​៖ ទី​ក្រុង​កឹង​ធើ គឺ​ជា​មជ្ឈ​មណ្ឌល​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ មា​នទី​តាំង​យុទ្ធ​សាស្ត្រ​ដ៏​សំ​ខាន់​ជា​ពិ​សេស​លើ​ផ្នែក​សេដ្ឋ​កិច្ច​ វប្ប​ធម៌​ សង្គម​ ការ​ពារ​ជាតិ​ និង​សន្តិ​សុខ​របស់​តំ​បន់​និង​ទូ​ទាំង​ប្រ​ទេស​។ បក្ខ​ភាគ​ទី​ក្រុង​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​ ចង្អុល​ការ​  អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​រាល់​គោល​ការណ៍​របស់​បក្ស​និង​រដ្ឋ​ស្តី​ពី​ការ​អភិវឌ្ឍ​វប្ប​ធម៌​ ព្រម​ទាំង​ផ្តោត​លើ​ការក​សាង​បរិស្ថាន​វប្ប​ធម៌​ដ៏​ល្អ​បរិសុទ្ធ​ ទន្ទឹម​នឹង​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​វប្ប​ធម៌​ និង​សិល្បៈ​។ ការ​ងារ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​បេតិកភណ្ឌ​វប្ប​ធម៌​ ការ​អភិវឌ្ឍ​ផលិត​ផល​វប្ប​ធម៌​ អក្សរ​សាស្ត្រ​ និង​សិល្បៈ​ មាន​ជំ​ហាន​រីក​ចម្រើន​យ៉ាង​សម្បូរ​បែប​ និង​ចម្រុះ​។ ចលនា​ “ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​” បាន​កៀរ​គរ​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល​និង​ប្រ​ជា​ជន​ចូល​រួម​។ ការងា​រក​សាង​មនុស្ស​កឹង​ធើឱ្យ​មាន​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ផង​ដែរ​។

ការ​ឧទ្ទេស​នាម​ពី​បេតិកភណ្ឌ​វប្ប​ធម៌​កឹង​ធើ តាម​រយៈ​កម្ម​វិធី​ " សម្រស់​និទា​ឃរដូវ​តំ​បន់​ចម្ការ​"។

កម្ម​វិធី​បាន​កំ​ណត់​៖ ឈាន​ចូល​ដំ​ណាក់​កាល​ថ្មី​ ក្នុង​លំ​ហ​អភិវឌ្ឍ​ន៍ថ្មី​ វប្ប​ធម៌​កឹង​ធើ បាន​កំ​ណត់​សម្គាល់​នៅ​លើ​មូល​ដ្ឋាន​នៃ​ការ​រួម​បញ្ចូល​នូវ​តម្លៃ​វប្ប​ធម៌​តំ​បន់​ព្រែក​ទន្លេ​មេ​គង្គ វប្ប​ធម៌​តំ​បន់​ចម្ការ​ វប្ប​ធម៌​ទី​ក្រុង​មជ្ឈ​មណ្ឌល​ វប្ប​ធម៌​សមុទ្រ​ វប្ប​ធម៌​ពាណិជ្ជ​កម្ម​ និង​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​កិញ ខ្មែរ​ ហ្វា​ ព្រម​ទាំង​បណ្តា​ជន​ជាតិ​ដទៃ​ទៀត​នៅ​ក្នុង​តំ​បន់​។ ទី​ក្រុង​បាន​លើក​កម្ពស់​តម្លៃ​វប្ប​ធម៌​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទិស​ដៅ​កសាង​កឹង​ធើឱ្យ​ក្លាយ​ជា​ "ទី​ក្រុង​អេកូឡូ​ស៊ី​ ស៊ី​វិល័យ​ ទំនើប​ និង​ពោរ​ពេញ​ដោយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​តំ​បន់​ព្រែក​ទន្លេ​"  ជា​ជំ​ហាន​ក្លាយ​ជា​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ ច្នៃ​ប្រ​តិដ្ឋ​ និង​ផ្លាស់​ប្តូរ​វប្ប​ធម៌​នៃ​តំ​បន់​ទន្លេ​គឺ​វឡុង​ សំ​ដៅ​ឆ្ពោះ​ទៅ​រក​ទី​ក្រុង​គួរ​ឱ្យ​រស់​នៅ​របស់​វៀត​ណាម​។

ការ​អភិ​រក្ស​វប្ប​ធម៌​នៅ​ក្នុង​សា​លា​រៀន​។

បណ្តា​ទិស​ដៅ​ជាក់​លាក់​

ចំ​ពោះ​ទិស​ដៅ​រួម​៖

ទី​ក្រុង​កឹង​ធើ បាន​កំ​ណត់​ជំ​រុញ​ការវិ​និយោគ​លើ​ការក​សាង​វប្ប​ធម៌​របស់​ទី​ក្រុង​ រួម​ចំ​ណែក​អភិវឌ្ឍ​ន៍ខឿន​វប្ប​ធម៌​វៀត​ណាម​ជឿន​លឿន​ ដិត​ដាម​ដោយ​អត្ត​សញ្ញា​ណ​ជាតិ​; ឯក​ភាព​ក្នុង​ភាព​ចម្រុះ​; មា​នល​ក្ខណៈ​ពិ​សេស​នៃ​ជន​ជាតិ​ ប្រ​ជា​ធិ​បតេយ្យ​ មនុស្ស​ធម៌​ វិទ្យា​សាស្ត្រ​ និង​ទំនើប​ តាម​ទិស​ដៅ​របស់​ការិយា​ល័យ​នយោ​បាយ​។

កសាង​បរិស្ថាន​វប្ប​ធម៌​ដ៏​ល្អ​បរិសុទ្ធ​ ចាប់​ពី​ក្រុម​គ្រួ​សារ​ សា​លា​រៀន​ រហូត​ដល់​សង្គម​ និង​លំ​ហ​ឌីជី​ថល​; អភិវឌ្ឍ​អក្សរ​សាស្ត្រ​ និង​សិល្បៈ​ឱ្យ​ស័ក្តិសម​នឹង​និន្នាការ​អភិវឌ្ឍ​ន៍ទូ​ទៅ​របស់​ប្រ​ទេស​ជាតិ​ក្នុង​យុគ​សម័យ​ថ្មី​។

ជួស​ជុល​និង​បង្កើន​កម្រិត​បណ្តា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​-វប្ប​ធម៌​ និង​រម​ណី​ដ្ឋាន​ធម្ម​ជាតិ​ ស្តា​រឡើង​វិញ​ អភិ​រក្ស​ និង​ពង្រីក​តម្លៃ​បេតិកភណ្ឌ​វប្ប​ធម៌​អរូ​បី​ និង​សិល្បៈ​ប្រ​ពៃ​ណី​។

ជំ​រុញ​ការ​អភិវឌ្ឍ​បណ្តា​វិស័យ​ឧស្សាហ​កម្ម​វប្ប​ធម៌​; បង្កើត​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ផ្តើម​អា​ជីព​ខាង​ឧស្សាហ​កម្ម​វប្ប​ធម៌​ និង​សិល្បៈ​ច្នៃ​ប្រ​តិដ្ឋ​របស់​ទី​ក្រុង​។

ម្ចាស់​ការ​ និង​សកម្ម​ធ្វើ​សមា​ហរ​ណ​កម្ម​អន្តរ​ជាតិ​អំ​ពី​វប្ប​ធម៌​ រួម​ចំ​ណែក​កសាង​ និង​អភិវឌ្ឍ​ទី​ក្រុង​កឹង​ធើឱ្យ​ក្លាយ​ជា​ប៉ូលកំ​ណើន​មួយ​របស់​ជាតិ​; ប្រ​កប​ដោយ​លក្ខ​ណៈអេកូឡូ​ស៊ី​ ស៊ី​វិល័យ​ ទំនើប​ និង​ពោរ​ពេញ​ដោយ​អត្ត​សញ្ញា​ណ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។

កសាង​មនុស្ស​កឹង​ធើឱ្យ​មាន​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ និង​ប្រ​កប​ដោយ​មនុស្ស​ធម៌​។ ក្នុង​រូប​ថត​៖ សា​លា​អនុ​វិទ្យា​ល័យ​ ត្រឹង​ហឹង​ដាវ​ (សង្កាត់​និញកេវ​) ចាត់​តាំង​ឱ្យ​សិស្សា​នុសិស្ស​ទៅ​ទស្សនា​ និង​សិក្សា​នៅ​វិហារ​ស្តេចហ៊ុង នៅ​ទី​ក្រុង​កឹង​ធើ។

ចំ​ពោះ​ទិស​ដៅ​ជាក់​លាក់​៖

* ភាគ​កម្រិត​ដល់​ឆ្នាំ​ ២០៣០៖

- គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ រណ​សិរ្ស​មា​តុ​ភូមិ​ និង​អង្គ​ការ​មហា​ជន​ទាំង​១០០% ផ្តោត​ការ​ដឹក​នាំ​ ចង្អុល​ការ​អនុ​វត្ត​ល្អ​នូវ​ការក​សាង​ និង​អភិវឌ្ឍ​វប្ប​ធម៌​កឹង​ធើ; ចាត់​តាំង​សកម្ម​ភាព​ជាក់​ស្តែង​ដើម្បី​អប​អរ​សា​ទរ​ទិវា​វប្ប​ធម៌​វៀត​ណាម​ (ថ្ងៃ​ទី​ ២៤ ខែ​វិច្ឆិកា) ជា​រៀង​រាល់​ឆ្នាំ​; តាម​រយៈ​នោះ​ បន្ត​អភិ​រក្ស​និង​ពង្រីក​វប្ប​ធម៌​វៀត​ណាម​ លើក​កម្ពស់​ការ​យល់​ដឹង​របស់​សហ​គម​ន៍អំ​ពី​តម្លៃ​វប្ប​ធម៌​ជាតិ​។

- សន្ទស្សន៍​អភិវឌ្ឍ​ន៍មនុស្ស​ (HDI) ដល់​ឆ្នាំ​ ២០៣០ សម្រេច​យ៉ាង​តិច​បំ​ផុត​ ០,៧៨។

- បង្កើត​និង​រក្សា​មូល​និធិ​វប្ប​ធម៌​ និង​សិល្បៈ​របស់​ទី​ក្រុង​។

- ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​ស្ថា​ប័ន​វប្ប​ធម៌​របស់​ទី​ក្រុង​ ឃុំ​ សង្កាត់​ និង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ទាំង​១០០% មាន​ស្ថា​ប័ន​វប្ប​ធម៌​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ច្នៃ​ប្រ​តិដ្ឋ​ និង​ការ​ទទួល​ផល​វប្ប​ធម៌​របស់​ប្រ​ជា​ជន​ និង​យុទ្ធ​ជន​; មាន​ស្ថា​ប័ន​វប្ប​ធម៌​មូល​ដ្ឋាន​ជាង​៩០% បន្ត​រក្សា​សកម្ម​ភាព​ជា​ប្រ​ចាំ​និង​មាន​ប្រ​សិទ្ធ​ភាព​។

- ជា​ជំ​ហាន​ៗកសាង​និង​អនុ​វត្ត​ព្រម​គ្នា​ៗនូវ​ភាគ​កម​ម្រិតវាយ​តម្លៃ​កម្រិត​នៃ​ការ​ទទួល​ផល​វប្ប​ធម៌​របស់​ប្រ​ជា​ជជន​; ខិត​ខំ​ឱ្យ​អត្រា​ប្រ​ជា​ជន​ចូល​រួម​ និង​ទទួល​ផល​ពី​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ សេ​វា​កម្ម​វប្ប​ធម៌​សា​ធា​រណៈ​ និង​វប្ប​ធម៌​ឌីជី​ថល​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​; ធ្វើ​ការ​អង្កេត​ និង​វាយ​តម្លៃ​កម្រិត​នៃ​ការ​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​ចំ​ពោះ​ស្ថា​ប័ន​ និង​សេ​វា​កម្ម​វប្ប​ធម៌​មូល​ដ្ឋាន​។

- ខិត​ខំ​សម្រេច​ការ​ធ្វើ​ឌីជី​ថល​នីយ​កម្ម​ ១០០% នៃ​បណ្តា​បេតិកភណ្ឌ​វប្ប​ធម៌​ដែល​បាន​រៀប​ចំ​ណាត់​ថ្នាក់​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​; មាន​បេតិកភណ្ឌ​វប្ប​ធម៌​  ៧០% បាន​ធ្វើ​ស្ថិតិ​។

- គ្រឹះ​ស្ថាន​អប់​រំ​ទាំង​១០០% នៅ​លើ​ភូមិ​ឋាន​បាន​ចាត់​តាំំងសកម្ម​ភាព​ឃោស​នា​ និង​អប់​រំ​ដល់​សិស្សា​នុសិស្ស​ និង​និស្សិត​អំ​ពី​ការក​សាង​ និង​អភិវឌ្ឍ​វប្ប​ធម៌​ និង​មនុស្ស​កឹង​ធើ។ ធា​នា​ឱ្យ​សិស្ស​ និស្សិត​ក្នុង​ប្រ​ព័ន្ធ​អប់​រំ​ជាតិ​បាន​កៀក​ជិត​ និង​ចូល​រួម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ និង​ជា​ប្រ​ចាំ​នូវ​បណ្ដា​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ និង​ការ​អប់​រំ​បេតិកភណ្ឌ​វប្ប​ធម៌​។

- ធា​នា​ធន​ធាន​ឱ្យ​សម​ស្រប​សម្រាប់​ការ​អភិវឌ្ឍ​វប្ប​ធម៌​របស់​ទី​ក្រុង​; ផ្តល់់ផ្ទេរ​យ៉ាង​ហោច​ណាស់​ ២% នៃ​ការ​ចំ​ណាយ​ថវិកា​រដ្ឋ​សរុប​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​វិស័យ​វប្ប​ធម៌​ និង​កើន​ឡើង​ជា​លំ​ដាប់​តាម​តម្រូវ​ការ​ជាក់​ស្តែង​។

- អភិវឌ្ឍ​បណ្តា​វិស័យ​ឧស្សាហ​កម្ម​វប្ប​ធម៌​ រួម​ចំ​ណែក​យ៉ាង​ហោច​ណាស់​ ៧% នៃ​ផលិត​ផល​សរុប​ក្នុង​ទី​ក្រុង​ (GRDP); ខិត​ខំ​បង្កើត​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​ ៣ ម៉ាកសញ្ញា​ដែល​មា​នល​ក្ខណៈ​ពិ​សេស​ពី​វប្ប​ធម៌​ និង​ឧស្សាហ​កម្ម​វប្ប​ធម៌​ដែល​មាន​ប្រៀប​ខ្លាំង​របស់​ភូមិ​ភាគ​; បង្កើត​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​ ១ ម៉ាកសញ្ញា​វប្ប​ធម៌​កម្រិត​ជាតិ​និង​ចាប់​ពី​ ២ ម៉ាកសញ្ញា​វប្ប​ធម៌​កម្រិត​តំ​បន់​វាល​លរាប​ទន្លេ​គគឺ​វវឡុង​ ផ្សារ​ភ្ជាប់​នឹង​លក្ខ​ណៈពិ​សេស​នៃ​វប្ប​ធម៌​តំ​បន់​ព្រែក​ទន្លេ​ វប្ប​ធម៌​តំ​បន់​ចម្ការ​ និង​វប្ប​ធម៌​ពហុជន​ជាតិ​។

-​ មាន​គ្រួ​សារ​ ៩៥% បាន​ផ្តល់​ព័ត៌​មាន​ និង​ចំ​ណេះ​ដឹង​អំ​ពី​វប្ប​ធម៌​ និង​ប្រ​ពៃ​ណី​ដ៏​ល្អ​ផូរផង់​របស់​ជាតិ​ និង​ភូមិ​ភាគ​; ឃុំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ៩០% បាន​ទទួល​ផល​ និង​ចូល​រួម​បណ្តា​សកម្ម​ភាព​វប្ប​ធម៌​; មាន​  គ្រួ​សារ​ប្រ​ជា​ជន​ជាង​ ៨៥%​ បាន​ទទួល​ស្គាល់​ជា​គ្រួ​សារ​វប្ប​ធម៌​ជា​រៀង​រាល់​ឆ្នាំ​។

- ឃុំ​ សង្កាត់​ទាំំង១០០% អនុ​វត្ត​បាន​ល្អ​នូវ​ចលនា​ "ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​" កសាង​បណ្តា​កិតិ្តនាម​វប្ប​ធម៌​; ជា​ពិ​សេស​គឺ​ការក​សាង​និង​ទទួល​ស្គាល់​កិត្តិ​នាម​ "ឃុំ​ សង្កាត់​ សម្រេច​បទ​ដ្ឋាន​អភិវឌ្ឍ​ន៍វប្ប​ធម៌​គ្រប់​ជ្រុង​ជ្រោយ​"។

- អនុ​វត្ត​ប្រ​កប​ប្រ​សិទ្ធ​ភាព​ក្រម​សន្ទស្សន៍​តាម​ដាន​ ត្រួត​ពិ​និត្យ​ និង​វាយ​តម្លៃ​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៨០-NQ/TW លើ​ភូមិ​ឋាន​ទី​ក្រុង​

* ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥៖

ដល់​ឆ្នាំ​ ២០៤៥ ជា​សា​វន្ត​សម្រេច​បាន​នូវ​រាល់​ភារ​កិច្ច​ស្តី​ពី​ការ​អភិវឌ្ឍ​វប្ប​ធម៌​កឹង​ធើ តាម​ទិស​ដៅ​អភិវឌ្ឍ​វប្ប​ធម៌​របស់​បក្ខ​ភាគ​ទី​ក្រុង​; វប្ប​ធម៌​នៃ​ទី​ក្រុង​កឹង​ធើ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ដំ​ណើរកា​រក​សាង​ទី​ក្រុង​កឹង​ធើ ឱ្យ​ក្លាយ​ជា​ទី​ក្រុង​អេកូឡូ​ស៊ី​ ស៊ី​វិល័យ​ និង​ទំនើប​ ខិត​ខំ​ស្ថិត​ក្នុង​ក្រុម​ទី​ក្រុង​អភិវឌ្ឍ​ន៍បង្គួរ​របស់​អា​ស៊ី​ និង​ក្លាយ​ជា​ទី​ក្រុង​គួរ​ឱ្យ​រស់​នៅ​របស់​វៀត​ណាម​។

ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​នៅ​កោះ​កោង​សើ​ង (សង្កាត់​ប៊ិញធ្វី​)។

ក្រុម​ភារ​កិច្ច​ និង​ដំ​ណោះ​ស្រាយ​អនុ​វត្ត​ទាំង​ ៨

- ទី​មួយ​ ដាក់​ចេញ​ ស្រាវ​ជ្រាវ​ និង​ធ្វើ​ការ​ជ្រួត​ជ្រាប​នូវ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៨០-NQ/TW; ឃោស​នា​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា​គំ​និត​ មាន​ការ​ឯក​ភាព​ខ្ពស់​អំ​ពី​ការ​យល់​ដឹង​និង​សកម្ម​ភាព​ សំ​ដៅ​អភិវឌ្ឍ​វប្ប​ធម៌​ក្នុង​យុគ​សម័យ​ថ្មី​។

- ទី​ពីរ​ ផ្តោត​លើ​ការ​ធ្វើ​ឱ្យ​សុក្រឹត​ស្ថា​ប័ន​ដើម្បី​បង្ក​ការ​លោត​ផ្លោះ​ជា​យុទ្ធ​សាស្ត្រ​ បើក​លំ​ហូរ​ប្រ​ភព​ធន​ធាន​អភិវឌ្ឍ​វប្ប​ធម៌​។

- ទី​បី​ យក​ចិត្ត​ទុក​ដាក់​កសាង​មនុស្ស​កឹង​ធើឱ្យ​មាន​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ កសាង​បរិស្ថាន​វប្ប​ធម៌​ប្រ​កប​ដោយ​មនុស្ស​ធម៌​និង​ស៊ី​វិល័យ​។

- ទី​បួន​ ផ្លាស់​ថ្មី​វិធី​សាស្ត្រ​គ្រប់​គ្រង​វប្ប​ធម៌​តាម​ទិស​ដៅ​ស្ថា​បនា​ និង​បម្រើ​; ជំ​រុញ​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ ផ្លាស់​ថ្មី​ច្នៃ​បប្រ​តិដ្ឋ​ និង​ផ្លា​ស់់ប្តូរ​ឌីជី​ថល​ ដើម្បី​បង្ក​កម្លាំង​ចលករ​លោត​ផ្លោះ​សម្រាប់​ការ​អភិវឌ្ឍ​វប្ប​ធម៌​។

- ទី​ប្រាំ​ កសាង​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​វប្ប​ធម៌​ ជំ​រុញ​ការ​ច្នៃ​ប្រ​តិដ្ឋ​ ដែល​ក្នុង​នោះ​អា​ជី​វក​កម្ម​ជា​កម្លាំង​ចលករ​ ប្រ​ជា​ជន​ជា​អង្គ​សំំខាន់​ និង​ជា​ស្នូល​ កំ​ណត់​សម្គាល់​និង​មាន​ការ​ប្រ​ព្រឹត្ត​សម​ស្រប​ជា​មួយ​ធន​ធាន​វប្ប​ធម៌​។

- ទី​ប្រាំ​មួយ​ ជំ​រុញ​ការ​អភិវឌ្ឍ​បណ្តា​វិស័យ​ឧស្សាហ​កម្ម​វប្ប​ធម៌​ ទី​ផ្សារ​វប្ប​ធម៌​ កំ​ណត់​ទី​តាំង​ផលិត​ផល​វប្ប​ធម៌​ម៉ាកសញ្ញា​ជាតិ​ ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍​វប្ប​ធម៌​។

-  ទី​ប្រាំ​ពីរ​ កៀរ​គរ​ និង​ប្រើ​ប្រាស់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​រាល់​ប្រ​ភព​ធន​ធាន​ អភិវឌ្ឍ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ លើក​កម្ពស់​គុណ​ភាព​ធន​ធាន​មនុស្ស​ផ្នែក​វប្ប​ធម៌​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​នៃ​យុគ​សម័យ​ថ្មី​។

- ទី​ប្រាំ​បី​ ម្ចាស់​ការ​ និង​សកម្ម​ធ្វើ​សមា​ហរ​ណ​កម្ម​អន្តរ​ជាតិ​អំ​ពី​វប្ប​ធម៌​ ពង្រីក​តម្លៃ​វប្ប​ធម៌​វៀត​ណាម​ ទទួល​យក​ខ្លឹម​សារ​វប្ប​ធម៌​របស់​មនុស្ស​ជាតិ​ កសាង​កម្លាំង​ទន់​របស់​ទី​ក្រុង​ រួម​ចំ​ណែក​បង្កើន​កម្លាំង​ទន់​របស់​ជាតិ​៕

យ្វី​ខោ​យ -​សុផន​

ចែករំលែកអត្ថបទ