07/07/2026 - 14:03

ឆាប់​ជំ​នះបណ្តា​កន្លែង​បាក់​ស្រុត​ 

​ពី​ដើម​ឆ្នាំ​មក​ដល់​សព្វ​ថ្ងៃ​ ប្រប​តាម​ដង​ព្រែក​ ប្រ​ឡាយ​ជា​ច្រើន​កន្លែង​លើ​ភូមិ​ឋាន​ទី​ក្រុង​បន្ត​កើត​មាន​សភាព​បាក់​ស្រុត​ធ្ងន់ធ្ងរ​។ ក្នុង​ពេលប​ណ្តា​កំ​ណាត់​បាក់​ស្រុត​ចាស់​មិន​ទាន់​បាន​ជំ​នះផង​ មាន​កន្លែង​ថ្មី​កើត​ឡើង​ទៀត​ធ្វើ​ឱ្យ​ប្រ​ជា​ជន​រស់​ដោយ​អា​រម្មណ៍​ភ័យ​ខ្លាច​។

​សភាព​បាក់​ស្រុត​ផ្លូវ​គមនាគមន៍​នៅ​ឃុំ​អាង​ឡាក​ថូ​ងមួយ​ថ្ងៃ​កាន់​តែ​ធ្ងន់ធ្ងរ​ ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ជួប​ការ​លំ​បាក​។

​ប្រប​តាម​ព្រែក​បា​ឡា​ង សង្កាត់​កាយ​រាំង​ មាន​គ្រួ​សារ​ជា​ច្រើន​រស់​ក្នុង​សភាព​ភិត​ភ័យ​ ត្បិត​ផ្ទះ​ត្រូវ​ប្រេះ​មាន​ហា​និភ័យ​បាក់​ស្រុត​គ្រប់​ពេល​។ ជាក់​ស្តែង​ផ្ទះ​ថ្មី​ទើប​សាង​សង់​របស់​គ្រួ​សារ​មីង​ង្វៀង​ធី​ហូ រង​ការ​បាក់​ស្រុត​ឆ្វៀល​ខូង​បាត​ផ្ទះ​ គ្រួ​សារ​មីង​ហូត្រូវ​រុះ​រើ​ផ្ទះ​។ ឃ្លាត​ពី​នោះ​មិន​ឆ្ងាយ​ ផ្ទះ​របស់​បង​ង្វៀង​ធី​យី​មហុង​ ក៏​ត្រូវ​ប្រេះ​។ បង​ហុង​និយាយ​៖ “ប្តីប្រ​ពន្ធ​សន្សំ​សំ​ចៃ​បាន​ប្រាក់​ប៉ុន្មាន​គឺ​សង់​បាន​ផ្ទះ​នេះ​។ ឥ​ឡូវ​ផ្ទះ​ប្រេះ​ជញ្ជាំង​ ប្រេះ​ស្រុត​ទាំង​ធា​ផ្ទះ​ ខ្ញុំ​រើ​ឥ​វ៉ា​ន់ទៅ​ទី​ផ្សេង​បណ្តោះ​អា​សន្ន​”។

​លោក​ចូវ​អាង​បិញ ប្រ​ធាន​ការិយា​ល័យ​សេដ្ឋ​កិច្ច​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​ និង​ទី​ក្រុង​សង្កាត់​កាយ​រាំង​ឱ្យ​ដឹង​៖ “សភាព​ការណ៍​បាក់​ស្រុត​យ៉ាង​ធ្ងន់ធ្ងរ​។ ចំ​ពោះ​មុខ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ជូន​ដំណឹង​បន្ទាន់​ សំ​ណូម​ពរ​ប្រ​ជា​ជន​ដាច់​ខាត​មិន​នៅ​ក្នុង​ផ្ទះ​ចំ​ណុះ​តំ​បន់​គ្រោះ​ថ្នាក់​នា​ពេល​យប់​។ ទន្ទឹម​នោះ​ដោត​ផ្លាក​សញ្ញា​សម្គាល់​ ហាម​បណ្តា​យាន​យន្ត​ចរាចរ​លើ​ផ្លូវ​រង​ឥទ្ធិ​ពល​ ចាត់​កង​កម្លាំង​ប្រ​ចាំ​ការ​ដើម្បី​ដោះ​ស្រាយ​ពេល​មាន​ឧបទ្ទវ​ហេ​តុ​កើត​ឡើង​”។

​នៅ​ឃុំ​អាង​ឡាក​ថូ​ង សភាព​បាក់​ស្រុត​ច្រាំង​ព្រែ​កប​ណ្តា​លឱ្យ​ដង​ផ្លូវ​គមនាគមន៍​ជន​បទ​រង​ការ​គំ​រាម​កាត់​ផ្តា​ច់។ លោក​ហ្វិញ​វ៉ាំង​អ៊ុក ប្រ​ជា​ជន​ភូមិ​ភាគ​និយាយ​៖ “ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០២៦ ខ្ញុំ​ឮ​សំឡេង​ធំ​ចេញ​មើល​ឃើញ​ដី​ គ្រួស​បាក់​ស្រុត​ចុះ​ព្រែក​អស់​។ ទាំង​គ្រួ​សារ​រត់​ចេញ​យក​រួច​ខ្លួន​។ ខ្ញុំ​ស្នើ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បណ្តា​ផ្នែក​សមត្ថ​កិច្ច​ទី​ក្រុង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​របាំង​រឹង​មាំ​ដើម្បី​រក្សា​ដី​ជួយ​ប្រ​ជា​ជន​មាន​កន្លែង​នៅ​លំ​នឹង​ជីវ​ភាព​”។

​លោក​ផាង​ឡុង​ឌឹក ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ ឃុំ​អាង​ឡាក​ថូ​ង ផ្តល់​ព័ត៌​មាន​៖ “ពី​បណ្តា​ខែ​រដូវ​ប្រាំង​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​បាន​ដាក់​ឱ្យ​ប្រើប​ណ្តា​ឯក​សារ​ចង្អុល​ការ​ និង​ឃោស​នា​ដើម្បី​ប្រ​ជា​ជន​ម្ចាស់​ការ​ទប់​ទល់​នឹង​សភាព​ការណ៍​បាក់​ស្រុត​ក្នុង​រដូវ​ភ្លៀង​។ ដោយ​កិច្ច​ម្ចាស់​ការ​នោះ​ ទើប​រយៈ​ពេល​កន្លង​ ទោះ​លើ​ភូមិ​ឋាន​មាន​ផ្ទះ​៦ខ្នង​ត្រូវ​បាក់​ស្រុត​តែ​គ្មាន​ការ​ស្លាប់​មនុស្ស​ឡើយ​។ សព្វ​ថ្ងៃ​ថវិកា​របស់​ភូមិ​ភាគ​ស្តួច​ស្តើ​ង យើង​ខ្ញុំ​ស្នើ​ទី​ក្រុង​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ដើម្បី​ជំ​នះបណ្តា​កន្លែង​បាក់​ស្រុត​ អាទិ​ភាព​ដោះ​ស្រាយ​បណ្តា​កន្លែង​មាន​ហា​និភ័យ​ខ្ពស់​ក្នុង​រយៈ​ពេល​ខាង​មុខ​ដើម្បី​ធា​នា​សុវត្ថិ​ភាព​ឱ្យ​ប្រ​ជា​ជន​”។

​តាម​ស្ថិតិ​ពី​ដើម​ឆ្នាំ​មក​ដល់​សព្វ​ថ្ងៃ​ លើ​ភូមិ​ឋាន​ទី​ក្រុង​កើត​មាន​៧៦កន្លែង​បាក់​ស្រុត​ សរុប​ប្រ​វែង​ជាង​២គី​ឡូ​មែ​ត្រ​។ លោក​ង្វៀង​ក្វាង​វិញ​ អនុ​ប្រ​ធាន​សាខា​នា​យក​ដ្ឋាន​ធា​រា​សាស្ត្រ​ទី​ក្រុង​កឹង​ធើឱ្យ​ដឹង​៖ “មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ទី​ក្រុង​បាន​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ទន្ទឹម​នោះ​មាន​ឯក​សារ​សំណើ​ក្រ​សួង​កសិ​កម្ម​និង​បរិស្ថាន​ពិ​និត្យ​ ធ្វើ​បច្ចុប្បន្ន​ភាព​ការ​រៀប​គម្រោង​ប្លង់​បណ្តា​គម្រោង​សំ​ខាន់​ៗដើម្បី​ដាក់​ចូល​ផែន​ការវិ​និយោគ​។ ក្រៅ​ពី​នេះ​ទី​ក្រុង​កំ​ពុង​ស្នើ​ខាង​មជ្ឈិម​ពិ​និត្យ​ឧបត្ថម្ភ​អនុ​វត្ត​គម្រោង​បង្ការ​លិច​លង់​ឱ្យ​ទី​ក្រុង​កឹង​ធើ។ ប្រ​សិន​បើ​បាន​មជ្ឈិម​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ប្រ​ភព​ទុន​ទាន់​ពេល​ ទី​ក្រុង​នឹង​លើក​កម្ពស់​លទ្ធ​ភាព​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ល្អ​ជាង​ ជួយ​ការ​ពារ​សុវត្ថិ​ភាព​បណ្តា​មណ្ឌល​ប្រ​ជា​ជន​រស់​នៅ​ និង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ចាំ​បាច់​”៕

ខាក​វៀត​ - ចន្ថា​

ចែករំលែកអត្ថបទ