មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

08/07/2026 - 10:38

របរ​យក​ទឹក​ត្នោត​ចិញ្ចឹម​កូន​រៀន​មហា​វិទ្យា​ល័យ​ 

ជាង​ ២០ ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​របរ​ឡើង​យក​ទឹក​ត្នោត​ប្រ​ពៃ​ណី​របស់​គ្រួ​សារ​ លោ​កថា​ច់វោ​ កើត​ឆ្នាំ​ ១៩៦២ នៅ​ភូ​មិត្រ​មង​ ឃុំ​ត្រា​កូង ខេត្ត​វិញ​ឡុង​ បាន​ខិត​ខំ​ប្រឹង​ប្រែង​រក​ស៊ី​ចិញ្ចឹម​ជីវិត​ដោយ​តំណក់​ទឹក​ផ្អែម​ពី​ដើម​ត្នោត​។ ទោះ​បី​របរ​នេះ​មាន​ការ​នឿយ​ហត់​ ប៉ុន្តែ​បុរស​ជន​ជាតិ​ខ្មែរ​រូប​នេះ​នៅ​តែ​ព្យា​យាម​ច្បាម​មុខ​របរ​ម្នាក់​ឯង​ចិញ្ចឹម​កូន​ៗរៀន​សូ​ត្រ​។ គាត់​គឺ​ជា​សក្ខី​ភាព​សម្រាប់​ឆន្ទៈ​ជម្នះ​លំ​បាក​និង​តម្លៃ​ចីរ​ភាព​នៃ​របរ​ប្រ​ពៃ​ណី​។

ពូ​ថា​ច់យោ​។

ជាងពីរ​ទស​វត្សរ៍​កន្លង​ រូប​ភា​ពពូ​ថា​ច់យោ​ ឡើង​ដើម​ត្នោត​ខ្ពស់​ត្រដែត​យ៉ាង​រំភើយ​ដែល​ប្រ​ជា​ជន​នៅ​ភូ​មិត្រ​មង​ធ្លាប់​បាន​ឃើញ​។ ជា​រៀង​រាល់​ថ្ងៃ​ នៅ​វេលា​ម៉ោង​ ៤ រសៀល​ ពូ​ចាប់​ផ្តើម​យក​បំ​ពង់​ទៅ​ដាក់​ទឹក​ត្នោត​។ រហូត​ដល់​ម៉ោង​ ៤ ព្រឹក​ថ្ងៃ​បន្ទាប់​ ពូ​ឡើង​យក​ទឹក​ត្នោត​យក​ទៅ​លក់​ឱ្យ​មា​មីង​ក្នុង​ភូមិ​។ ថ្ងៃ​ណា​បាន​ទឹក​ត្នោត​ច្រើន​ ពូ​នៅ​ទាំង​រម្ងាស់​ធ្វើ​ជា​ស្ករ​ត្នោត​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​។ ពូ​ថា​ច់យោ​ ឱ្យ​ដឹង​៖ “របរ​ឡើង​ត្នោត​យក​ទឹក​បាន​បន្សល់​មក​ពី​ដូន​តា​ជា​ច្រើន​ជំ​នាន់​។ ឆ្នាំ​ ១៩៩៩ បន្ទាប់​ពី​រៀប​ការ​រួច​ ពូ​ក៏​ធ្លាប់​ទៅ​ធ្វើ​ជា​កម្ម​ករ​សំ​ណង់​ ប៉ុន្តែ​ប្រាក់​ចំ​ណូល​មិន​ទៀង​ទាត់​។ សង្កេត​ឃើញ​របរ​ប្រ​ពៃ​ណី​របស់​គ្រួ​សារ​ អ្នក​បន្ត​វេន​តិច​ទៅ​ៗ ពូ​ក៏​សម្រេច​ចិត្ត​ត្រ​ឡប់​មក​ផ្សារ​ភ្ជាប់​ជា​មួយ​ដើម​ត្នោត​វិញ​។ របរ​នេះ​មិន​ធ្វើ​មាន​ ប៉ុន្តែ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ គ្រប់​ផ្គត់​ផ្គង់​ជីវ​ភាព​និង​ចិញ្ចឹម​កូន​រៀន​សូ​ត្រ​” ពូ​ថាច់យោ​ បាន​ចែក​រំលែក​ដូច្នេះ​។

បច្ចុប្បន្ន​ ពូ​ថា​ច់យោ​ ទាញ​យក​ផល​បាន​ ២០ ដើម​។ រដូវ​ឡើង​ត្នោត​យក​ទឹក​មាន​រយៈ​ពេល​ប្រហែល​ ៨ ខែ​ គឺ​ចាប់​ពី​ខែ​ស្រាពណ៍​រហូត​ដល់​ដាច់​ខែ​ផល្គុន​ យោង​ទៅ​តាម​លក្ខ​ណៈអា​កាស​ធា​តុ​។ បន្ទាប់​ពី​ផាត់​ទាត់​ខ្ទង់​ចំ​ណាយ​ប្រ​ចាំ​ថ្ងៃ​ នៅ​សេស​សល់​បាន​ប្រ​មា​ណ​ពី​ ២០០​.០០០​ - ៣០០.​០០០ ដុង​ក្នុង​មួយ​ថ្ងៃ​។ ទោះ​បី​ប្រាក់​ចំ​ណូល​មិន​ច្រើន​ ប៉ុន្តែ​ នោះ​គឺ​ជា​លទ្ធ​ផល​បាន​មក​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឡើង​ដើម​ត្នោត​ ចិញ្ចឹម​កូន​ៗរៀន​សូ​ត្រ​។ ក្រោយ​ពី​ប្រ​ពន្ធ​ស្លាប់​ ពូ​ម្នាក់​ឯង​ធ្វើ​ជា​ឪ​ពុក​ផង​និង​ធ្វើ​ជា​ម្តាយ​ផង​ ដើម្បី​គិត​គូរ​ជីវ​ភាព​គ្រួ​សារ​។ ដោយ​មាន​ចរិត​ឧស្សា​ហ៍ព្យា​យាម​ ស៊ូ​ទ្រាំ​លំ​បាក​ ដើម្បី​ចិញ្ចឹម​កូន​ៗធំ​ដឹង​ក្តី​ រៀន​សូ​ត្រ​បាន​ចប់​ចុង​ចប់​ដើម​។ កូន​ស្រី​ច្បង​ ថា​ច់ធី​បែ​ញី​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យា​ល័យ​ រៀប​ការ​មាន​ជីវ​ភា​ពលំ​នឹង​។ កូន​ប្រុស​ពៅ​ ថា​ច់ថាញ​បាវ​ កំ​ពុង​សិក្សា​ផ្នែក​យន្ត​កម្ម​ ជា​និស្សិត​ឆ្នាំ​ទី​ ៤ នៃ​សា​កល​វិទ្យា​ល័យ​កឹង​ធើ។ សម្រាប់​គាត់​ សុភ​មង្គល​ និង​ជោគ​ជ័យ​ដ៏​ធំ​បំ​ផុត​ ពេល​ឃើញ​កូន​ៗមាន​វ័យ​វឌ្ឍនាការ​ មាន​មុខ​រប​រនិង​មាន​ជីវ​ភា​ពលំ​នឹង​។

លោ​កថា​ច់ង៉ុក លេខា​សាខា​បក្ស​និង​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូ​មិត្រ​មង​ ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ ភូមិ​ភាគ​មាន​ប្រ​មា​ណ​ពី​ ៣-៤ គ្រួ​សារ​ ប្រ​កប​របរ​យក​ទឹក​ត្នោត​។ ក្នុង​នោះ​ ពូ​ថាច់យោ​ គឺ​ជា​គំ​រូ​លេច​ធ្លោ​អំ​ពី​ស្មារតី​ឧស្សា​ហ៍ព្យា​យាម​ពល​កម្ម​និង​ឆន្ទៈ​ជម្នះ​លំ​បាក​។ របរ​នេះ​មិន​ត្រូវ​ការ​ទុន​ច្រើន​ សំ​ខាន់​គឺ​ចំ​ណាយ​កម្លាំង​និង​ត្រូវ​ចេះ​មាន​ការ​អត់​ធ្មត់​។ ទោះ​បី​ស្ថាន​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​ ប្រ​ពន្ធ​ស្លាប់​ ប៉ុន្តែ​ពូ​យោ​នៅ​តែ​តស៊ូ​ប្រ​កប​របរ​យក​ទឹក​ត្នោត​ ដើម្បី​ចិញ្ចឹម​កូន​រៀន​សូ​ត្រ​សម្រេច​ជោគ​ជ័យ​។ គាត់​គឺ​ជា​គំ​រូ​សម្រាប់​អ្នក​ជា​ច្រើន​រៀន​សូ​ត្រ​តាម​”៕

                                             ទីទុយ​-មុនី

ចែករំលែកអត្ថបទ