ក្រោយពី៥ឆ្នាំផ្សព្វផ្សាយគម្រោង ៨ “អនុវត្តសមភាពយេនឌ័រ និងដោះស្រាយបញ្ហាចាំបាច់ចំពោះ នារីនិងកុមារ” ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០២៥ បង្កបានភាពវិវឌ្ឍន៍ជាវិជ្ជមានក្នុងការយល់ដឹងនិងសកម្មភាព ជាសន្សឹមៗបំបែករបាំងទស្សនៈ ផ្តល់បរិយាកាសថ្មីអំពីយេនឌ័រនៅភូមិឋានទីក្រុងកឹងធើ។

ផ្សព្វផ្សាយខ្លឹមសាររបស់គម្រោង ៨ ដល់ប្រជាជន។
តាមប្រសាសន៍លោកស្រី ថាច់ធីកេរីន នាយិការងមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ជាមួយទិសដៅជំរុញសមភាពយេនឌ័រ លើកកម្ពស់ការយល់ដឹង និងដោះស្រាយមានប្រសិទ្ធភាព នូវបញ្ហាចាំបាច់ដល់នារីនិងកុមារជនជាតិ។ ដំណាក់កាល ២០២១ - ២០២៥ មន្ទីរបានដឹកនាំកិច្ចសហការជាមួយផ្នែក សមត្ថកិច្ចជាប់ពាក់ព័ន្ធចាត់តាំងផ្សព្វផ្សាយគម្រោង៨ ប្រភពថវិកាអនុវត្តសរុបចំនួន ១១.២១៨ លានដុង ក្នុងនោះ ទុនអូសបន្លាយចំនួន ១.៦១០ លានដុង សរុបថវិកាបានផ្តល់ផ្ទេរចំនួន ២៧៨/១១.២១៨ លានដុងសម្រេចអត្រា ២,៤៧%។
ពេលបានថ្នាក់លើផ្តល់ប្រភពទុនសម្រាប់គម្រោង ឃុំមីហឿងបានផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តនិងសម្រេចប្រសិទ្ធភាព។ ជួយដោះស្រាយអំពីវិសមភាពយេនឌ័រ លើវិស័យជាច្រើនចំពោះនារីនិងកុមារ បំបាត់ការរើសអើងយេនឌ័រនិងទម្លាប់ឱនថយ ជួយប្រជាជនផ្លាស់ប្តូរគំនិតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់គុណភាពរស់នៅ។ “ឆ្នាំ២០២៥ សមាគមចាត់តាំង ផ្សព្វផ្សាយបាន ១៤ លើក អំពី “ការអនុវត្តសមភាពយេនឌ័រ និងដោះស្រាយបញ្ហាចាំបាច់ចំពោះនារីនិងកុមារ”; និងផ្សព្វផ្សាយបាន ១៤ លើក អំពី “ការបង្ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងរំលោភបំពានលើកុមារ” នៅតាមភូមិនិងសាលាអនុវិទ្យាល័យ លើភូមិឋានឃុំ។ តាមរយៈនោះ ធ្វើឱ្យផ្លាស់ប្តូរការ យល់ដឹងនិងទង្វើរបស់ប្រជាជន ធ្វើឱ្យសាយភាយសារអំពីការកសាងបរិស្ថានរៀនសូត្រសុវត្ថិភាព និងគ្មានអំពើហិង្សា…” លោកស្រី តៀកទូហ្វា អនុប្រធានសមាគមសហព័ន្ធនារីឃុំមីហឿង បានឱ្យដឹងដូច្នេះ។
សកម្មភាពលេចធ្លោរបស់គម្រោង៨ គឺជាការវិវឌ្ឍន៍យ៉ាងច្បាស់ក្នុងការយល់ដឹង និងសកម្មភាពរបស់បងប្អូននារី បងប្អូននារីជាច្រើនមានទំនុកចិត្តក្នុងការផ្តើមអាជីពរៀនសូត្រ និងអនុវត្តទម្រង់ផលិត មានប្រសិទ្ធភាព។ តួយ៉ាងដូចអ្នកមីងលីធីញ៉ើង នៅ ឃុំលីវទូ ដោយសារបានកម្មាភិបាលនារីភូមិ និងឃុំផ្សព្វផ្សាយបំបាត់ទម្លាប់ឱនថយ និងណែនាំរបៀប រកស៊ីថ្មី ម្ល៉ោះហើយទើបជីវភាពគ្រួសារមីងនិងបង ប្អូននារីជាច្រើនទៀតនៅភូមិភាគបានកែលម្អ គិតគូរបានល្អដល់គ្រួសារផងនិងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចផង ដូចជា៖ ដាំដំណាំ ចិញ្ចឹមគោ ជ្រូក ដើម្បីបង្កើនប្រាក់ចំណូល។ តាមប្រសាសន៍លោកស្រី ទ្រឿងកឹមតៀង ប្រធានសមាគមសហព័ន្ធនារីឃុំលីវទូ ក្រោយពីផ្សព្វផ្សាយលក្ខឋានស្នូលរបស់គម្រោង៨ ឆ្នាំ២០២៥ ឃុំលីវទូ បានរក្សានិងបង្កើតក្រុមផ្សព្វផ្សាយក្នុងសហគមន៍បាន ៦ ក្រុម; ទម្រង់ “ប្រិតសំចៃនិងឥណទានស្វ័យគ្រប់គ្រង” បាន ៤ ទម្រង់ និងរក្សាក្លឹប “អ្នកដឹកនាំការផ្លាស់ប្តូរ” ចំនួន ១ ក្លឹប។
អាចសង្កេតឃើញថា លទ្ធផលជាក់ស្តែងរបស់គម្រោង៨ មិនត្រឹមតែជួយលើកកម្ពស់ការយល់ដឹង របស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងលុបបំបាត់របាំងយេនឌ័រ រួមចំណែកលើកកម្ពស់នាទីរបស់នារីនិង កុមារជនជាតិភាគតិចក្នុងជីវភាពសង្គម៕
ថាញវ៉ាង-វិមាន