ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/06/2026 - 20:52

បើក​ពិធី​ប្រឡង​អ្នក​របាយ​ការណ៍​ អ្នក​ឃោស​នា​ពូ​កែ​ទី​ក្រុង​កឹង​ធើឆ្នាំ​២០២៦ 

ព្រឹក​ថ្ងៃ​ទី​ ២២ ខែ​មិថុនា​ នៅ​សា​លា​នយោ​បាយ​ទី​ក្រុង​កឹង​ធើ គណៈ​ឃោស​នា​អប់​រំ​ និង​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ បើក​ពិធី​ប្រ​ឡង​អ្នក​របាយ​ការណ៍ អ្នក​ឃោស​នា​ពូ​កែ ឆ្នាំ​ ២០២៦។

លោក​ ត្រឹង​វ៉ាំងហ្វៀង​ (ឈរ​ទី​៥ខាង​ស្តាំ) អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ; លោក​ ង្វៀង​ង៉ុក​តឹម (ឈរ​ទី​៦ខាង​ស្តាំ) សមា​ជិក​គណៈ​អចិន្ត្រៃយ៍ ប្រ​ធាន​គណៈ​ឃោស​នា​អប់​រំ និង​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ជូន​ផ្កា​គណៈ​មេ​ប្រ​យោគ​ប្រ​ចាំ​ពិធី​ប្រ​ឡង។

ចូល​រួម​ពិធី​មាន​លោក​ត្រឹង​វ៉ាំង​ហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ លោក​ ង្វៀង​ង៉ុក​តឹម សមា​ជិក​គណៈ​អចិន្ត្រៃយ៍ ប្រ​ធាន​គណៈ​ឃោស​នា​អប់​រំ​ និង​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង លោក​ស្រី​ វ៉​ធី​មី​ត្រាង​ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; ថ្នាក់​ដឹក​នាំ​នៃ​មន្ទីរ​ គណៈ ផ្នែក​និង​ភូមិ​ភាគ រួម​ជា​មួយ​កង​ជួរ​អ្នក​របាយ​ការណ៍ អ្នក​ឃោស​នា​យ៉ាង​ច្រើន​កុះ​ករ​របស់​ទី​ក្រុង។

ពិធី​ប្រ​ឡង​នេះ​មាន​ប្រ​ធាន​បទ “ឃោស​នា​សេច​ក្តី​សម្រេច​ចិត្ត​នៃ​មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ XIV របស់​បក្ស និង​សេច​ក្តី​សម្រេច​ចិត្ត​នៃ​មហា​សន្និ​បាត​បក្ខ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់ អា​ណត្តិ ២០២៥ - ២០៣០”។ ចូល​រួម​ពិ​ធី​ប្រ​ឡង​មាន​បេក្ខ​ជន​ចំ​នួន ១១៣ នាក់ មក​ពី ១០៩ គណៈ​កម្មា​ធិ​ការ​បក្ស​ក្រោម​ឱ​វាទ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ។ បេក្ខ​ជន​ត្រូវ​ឆ្លង​កាត់ ២ ផ្នែក​ប្រ​ឡង​៖ ធ្វើ​បទ​បង្ហាញ​តាម​រយៈ​ប្រ​ធាន​បទ និង​ចាប់​ឆ្នោត​ឆ្លើយ​សំ​ណួរ​របស់​គណៈ​ចាត់​តាំង។

លោក​ ង្វៀង​ង៉ុក​តឹម សមាជិក​គណៈ​អចិន្ត្រៃយ៍ ប្រ​ធាន​គណៈ​ឃោស​នា​អប់​រំ និង​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ថ្លែង​បើក​ពិធី​ប្រ​ឡង។

ថ្លែង​ក្នុង​ពិធី​ប្រ​ឡង លោក ង្វៀង​ង៉ុក​តឹម សង្កត់​ធ្ងន់​៖ បន្ទាប់​ពី​មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ XIV របស់​បក្ស និង​មហា​សន្និ​បាត​បក្ខ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​ ២០២៥ - ២០៣០ គណៈ​កម្មា​ធិ​ការ​បក្ស និង​អង្គ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​ផ្តុំ​កម្លាំង​ដឹក​នាំ ចង្អុល​ការ​រៀន​សូត្រ បញ្ជ្រាប ឃោស​នា​និង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​ប្រ​កប​ដោយ​ភាព​ម៉ឺង​ម៉ាត់ ព្រម​ៗគ្នា  និង​មាន​បែប​បទ។ រូប​ភាព​ឃោស​នា​ជា​ច្រើន​បាន​ផ្លាស់​ថ្មី​ឱ្យ​សម​ស្រប​ទៅ​នឹង​មុខ​សញ្ញា​នី​មួយៗ។ ការ​រៀន​សូត្រ និង​ស្រាវ​ជ្រាវ​សេច​ក្តី​សម្រេច​ចិត្ត ជា​ជំ​ហាន​បាន​ក្លាយ​ជា​ទម្លាប់ រួម​ចំ​ណែក​ផ្តល់​ការ​ឯក​ភាព​ខ្ពស់​អំ​ពី​ស្មារតី​ភ្ញាក់​រលឹក និង​សកម្ម​ភាព​ក្នុង​ចំ​ណោម​កម្មា​ភិបាល បក្ខ​ជន និង​ប្រ​ជា​ជន​គ្រប់​វណ្ណៈ។ ចំ​ពោះ​ការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា​នៃ​បច្ចេក​វិទ្យា​ឌីជី​ថល តម្រូវ​ការ​សម្រាប់​កង​ជួរ​អ្នក​របាយ​ការណ៍ អ្នក​ឃោស​នា​ គឺ​មិន​ត្រឹម​តែ​ក្តាប់​ច្បាស់​នូវ​គោល​ការណ៍​របស់​បក្ស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ត្រូវ​ផ្លាស់​ប្តូរ​ផ្នត់​គំ​និត​ លើក​កម្ពស់​ជំ​នាញ​ឃោស​នា​ ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឌីជី​ថល ម្ចាស់​ការ​ក្តាប់​ច្បាស់​ពី​ស្ថាន​ភាព​សតិ​អា​រម្មណ៍​ កំ​ណត់​ទិស​ដៅ​សា​ធារ​ណៈ​មតិ​ និង​សកម្ម​ចូល​រួម​តស៊ូ​ប្រ​ឆាំង​នឹង​ព័ត៌​មាន​មិន​ពិត​ ដើម្បី​ការ​ពា​រមូល​ដ្ឋាន​គ្រឹះ​របស់​បក្ស​។

គណៈ​មេ​ប្រ​យោគ​ឱ្យ​ពិន្ទុ​

បេក្ខជន​មក​ពី​អង្គ​ភាព​ឃុំ​ថា​ញ់ក្វើយ ជា​មួយ​បទ​បង្ហាញ​តាម​រយៈ​ប្រ​ធាន​បទ​។

ពិធី​ប្រឡង​អ្នក​របាយ​ការណ៍​ អ្នក​ឃោស​នា​ពូ​កែ​ថ្នាក់​ទី​ក្រុង ឆ្នាំ​២០២៦ សំ​ដៅ​បន្ត​លើក​កម្ពស់​គុណ​ភាព​ការ​ងា​រឃោស​នា​ផ្ទាល់​មាត់ បង្ក​លក្ខណៈ​ដើម្បី​អ្នក​របាយ​ការណ៍ អ្នក​ឃោស​នា​ដោះ​ដូរ​គ្នា រៀន​សូត្រ ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍ ហ្វឹក​ហាត់​ជំ​នាញ​និង​វិជ្ជា​ជីវៈ។ ទន្ទឹម​នឹង​នោះ​ ពិធី​ប្រឡង​ក៏​បាន​រួម​ចំ​ណែក​ក្នុង​ការ​ស្វែង​រក​ទម្រង់​ល្អៗ វិធី​សាស្ត្រ​ច្នៃ​ប្រ​តិដ្ឋ និង​បុគ្គល​ឆ្នើម ដើម្បី​បន្ត​បំប៉ន​ កសាង​កង​ជួរ​អ្នក​របាយ​ការណ៍ អ្នក​ឃោស​នា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឆ្លើយ​តប​បាន​ល្អ​ទៅ​នឹង​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី​។

ឌាំង​ហ្វិញ​ - លី​សៀ​

ចែករំលែកអត្ថបទ