កំសាន្ត រឿងពីនេះពីនោះ

19/06/2026 - 07:23

ប្រ​ភេទ​ផ្លែ​ឈើ​គួរ​បន្ថយ​ដាក់​ក្នុង​ទូទឹកក​ក 

តាម​ទស្ស​នា​វដ្តី Food.ndtv បាន​ស្រង់​បញ្ជី​ឈ្មោះ​ប្រ​ភេទ​ផ្លែ​ឈើ​មួយ​ចំ​នួន មិន​គប្បី​ដាក់​ក្នុង​ទូ​ទឹក​កក បន្ទាប់​ពី​ទិញ​មក ពី​ព្រោះ​វា​នឹង​បណ្ដាល​ឱ្យ​បាត់​សារ​ធាតុ​បំ​ប៉ន។

ការ​រក្សា​ផ្លែ​បឺរ​ក្នុង​ទូទឹក​កក​ធ្វើ​ឱ្យ​ផ្លែ​ប៊ឺរ​ទុំ​យឺត។

ប្រ​ភេទ​ផ្លែ​ឈើ​គួរ​បន្ថយ​ដាក់​ក្នុង​ទូទឹក​កក​មាន​ដូច៖

ផ្លែ​ប៊ឺរ៖ ជា​ចំ​ណី​អា​ហារ​មួយ​ប្រ​ភេទ​ដែល​សម្បូរ​ដោយ​សារ​ធាតុ​ចិញ្ចឹម ប៉ុន្តែ​បើ​មិន​ដឹង​របៀប​រក្សា​ទុក យើង​នឹង​ធ្វើ​ឱ្យ​ខ្ជះ​ខ្ជាយ​នូវ​ប្រ​ភេទ​ផ្លែ​ឈើ​នេះ។ ផ្លែ​ប៊ឺរ បន្ទាប់​ពី​បេះ​មួយ​រយៈ​ពេល​ទើប​ទុំ ហើយ​ទុំ ជោរ​ក្នុង​រយៈ​ពេល​ខ្លី ដូច្នេះ​ត្រូវ​ដឹង​ពី​របៀប​រក្សា​ទុក​ឱ្យ​បាន​ត្រឹម​ត្រូវ។

បើ​ដឹង​ពី​ការ​រក្សា​ទុក​ផ្លែ​បឺរ​ក្នុង​ទូ​ទឹក​កក​ជា​ប្រ​ការ​ល្អ ប៉ុន្តែ​វា​នឹង​រា​រាំង​ការ​ទុំ។ បើ​លោក​អ្នក​ចង់​ឱ្យ​ផ្លែ​បឺរ​ឆាប់​ទុំ ចូរ​ដាក់​វា​នៅ​លើ​តុ ឬ​ក្នុង​ថង់​ក្រ​ដាស​ក្នុង​អំ​ឡុង​ពេល​ពី ១ - ២ ថ្ងៃ ក្រោយ​មក​ទើប​ដាក់​ទៅ​ក្នុង​ទូ​ទឹក​កក។

ផ្លែ​ក្រូច​ពោធិ៍​សាត់ និង​ក្រូច​ឆ្មា៖ ជា​ប្រ​ភេទ​ផ្លែ​ឈើ​មាន​ជាតិ​អា​ស៊ីត​ខ្ពស់ ហេតុ​នោះ​វា​អាច​ខូច​ប្រ​សិន​បើ​ទុក​ក្នុង​សី​តុណ្ហ​ភាព​ត្រ​ជាក់ វា​ក៏​អាច​ស្រូប​ក្លិន​នៃ​ប្រ​ភេទ​អា​ហារ​ផ្សេង​ទៀត សំ​បក​របស់​វា​នឹង​ឡើង​ពណ៌​ស្រ​អាប់ ប្រ​សិន​បើ​ដាក់​ក្នុង​ទូ​ទឹក​កក​យូរ​ពេក។ ដូច្នេះ ការ​រក្សា​ទុក​ផ្លែ​ក្រូច​ពោធិ៍​សាត់​និង​ក្រូច​ឆ្មា​នៅ​សី​តុណ្ហ​ភាព​ក្នុង​បន្ទប់​គឺ​ល្អ​បំ​ផុត។

ត្រ​សក់​ផ្អរ៖ ទុក​ក្នុង​ទូ​ទឹក​កក​ក៏​ងាយ​បាត់​ជាតិ​ទឹក​និង​ក្រៀម​ស្វិត។ ហេតុ​នោះ រុំ​ត្រ​សក់​ក្នុង​កន្សែង ក្រ​ដាស រួច​ដាក់​វា​ក្នុង​ថង់​ប្លា​ស្ទិក​ដើម្បី​រក្សា​សំ​ណើម នៅ​ពេល​ដាក់​ក្នុង​ទូរ​ទឹក​កក។

ផ្លែ​ល្ហុង៖ បើ​ចង់​ឱ្យ​ផ្លែ​ល្ហុង​ឆាប់​ទុំ ល្អ​បំ​ផុត​គប្បី​ទុក​វា​នៅ​ខាង​ក្រៅ​ទូ​ទឹក​កក ហើយ​ឧស្សាហ៍​ត្រ​ឡប់​វា។ ប្រ​សិន​បើ​លោក​អ្នក​ចង់​ដាក់​វា​ក្នុង​ទូ​ទឹក​កក ចូរ​វេច​ខ្ចប់​វា​ដោយ​ថង់​ក្រ​ដាស​មុន​ពេល​ដាក់​ទៅ​ក្នុង​ទូ​ទឹក​កក ដើម្បី​ផ្លែ​ល្ហុង​ឆាប់​ទុំ។

ផ្លែ​ឪ​ឡឹក៖ ប្រ​សិន​បើ​ផ្លែ​ឪ​ឡឹក​ទាំង​មូល ល្អ​បំ​ផុត​ចូរ​រក្សា​ទុក​ក្នុង​សី​តុណ្ហ​ភាព​បន្ទប់។ ប្រ​ការ​នេះ​នឹង​ជួយ​រក្សា​សារ​ធាតុ​ប្រ​ឆាំង​អុក​ស៊ីត​កម្ម។ ការ​រក្សា​ទុក​ក្នុង​ទូ​ទឹក​កក​នឹង​ធ្វើ​ឱ្យ​ប្រ​ភេទ​ផ្លែ​ឈើ​នេះ​បាត់​សារ​ធាតុ​ចិញ្ចឹម​របស់​វា។ ក៏​បុន្តែ បើ​កាត់​ផ្លែ​ឪ​ឡឹក​ជា​ចំ​ណិតៗ លោក​អ្នក​គួរ​រក្សា​ទុក​ក្នុង​ទូ​ទឹក​កក រួច​វេច​ខ្ចប់​ឱ្យ​ជិត​ដើម្បី​ការ​ពារ​មិន​ឱ្យ​ឪ​ឡឹក​ស្រូប​ក្លិន​អា​ហារ​ផ្សេង​ទៀត។

ផ្លែ​ប៉ម៖ អាច​រក្សា​ទុក​ក្នុង​ទូ​ទឹក​កក​បាន ប៉ុន្តែ​ចូរ​ប្រ​យ័ត្ន​ចំ​ពោះ​អ្វី​ដែល​លោក​អ្នក​រក្សា​ទុក។ ដោយ​សារ​តែ​ផ្លែ​ប៉ម​បញ្ចេញ​ឧស្ម័ន​អេ​ទី​ឡែន ធ្វើ​ឱ្យ​ប្រ​ភេទ​ផ្លែ​ឈើ និង​បន្លែ​បង្ការ​ផ្សេង​ទៀត​ឆាប់​ប្រែ​ពណ៌​លឿង ឬ​ឆាប់​ទុំ។ កន្លែង​ល្អ​បំ​ផុត​សម្រាប់​រក្សា​ទុក​ផ្លែ​ប៉ម គឺ​នៅ​លើ​ធ្នើរ​ខ្ពស់​ក្នុង​ទូ​ទឹក​កក ដាក់​ឆ្ងាយ​ពី​ផលិត​ផល​ផ្សេង​ទៀត។ វា​ក៏​អាច​រក្សា​ទុក​នៅ​កន្លែង​ត្រ​ជាក់ និង​ជៀស​វាង​ប៉ះ​ពន្លឺ​ព្រះ​អា​ទិត្យ៕

                      យោង៖ laodong.vn - វិមាន

ចែករំលែកអត្ថបទ