18/06/2026 - 07:27

កា​ម៉ាវ៖ ទម្រង់ "រដ្ឋ​បាល​ចល័ត" នាំ​សេ​វា​រដ្ឋ​បង្ខិត​ជិត​ប្រ​ជា​ជន​ 

គណៈ​កម្មា​ភិ​បាល​ប្រ​ជា​ជន​សង្កាត់​វិញ​ត្រាច់ ខេត្ត​កា​ម៉ាវ បាន​រៀប​ចំ​អនុ​វត្ត​សាក​ល្បង​ទម្រង់ “រដ្ឋ​បាល​ចល័ត”  លើ​ភូមិ​ឋាន។ នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ជំ​ហាន​ជាក់​ស្តែង​មួយ​ក្នុង​ការ​កែ​ទម្រង់​វិធី​សាស្ត្រ​បម្រើ​ប្រ​ជា​ជន​របស់​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន ឆ្ពោះ​ទៅ​រក​កា​រក​សាង​រដ្ឋ​បាល​ទំ​នើប តម្លា​ភាព ដោយ​យក​ប្រ​ជា​ជន​ជា​ស្នូល។

 ​ កម្មា​ភិ​បាល បុគ្គ​លិក​រដ្ឋ​បាល​ណែ​នាំ​ប្រ​ជា​ជន​ក្នុង​ការ​បំ​ពេញ​នីតិ​វិធី​រដ្ឋ​បាល។

តាម​ផែន​ការ ទី​តាំង“រដ្ឋ​បាល​ចល័ត” នឹង​ត្រូវ​បាន​រៀប​ចំ​ដាក់​នៅ​តាម​អគារ​វប្ប​ធម៌ អនុ​សង្កាត់ និង​មណ្ឌល​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​លើ​ភូមិ​ឋាន​សង្កាត់ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​បំ​ផុត​សម្រាប់​ប្រ​ជា​ជន​មក​ទំ​នាក់​ទំ​នង​ការ​ងារ។ តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​កាត់​បន្ថយ​ពេល​វេលា​ និង​ប្រាក់​ចំ​ណាយ​ក្នុង​ការ​ធ្វើ​ដំ​ណើរ​របស់​អង្គ​ការ បុគ្គល និង​គ្រួ​សារ​ដែល​រស់​នៅ​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​របស់​សង្កាត់។ អ្នក​ស្រី ង្វៀង​ធី​ស្វឹង​ក្វៀង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​វិញ​ត្រាច់ ឱ្យ​ដឹង៖ “ការ​អនុ​វត្ត​ទម្រង់ “រដ្ឋ​បាល​ចល័ត” ធា​នា​មាន​ភាព​ជាក់​ស្តែង ប្រ​សិទ្ធ​ភាព​និង​ស្រប​តាម​បទ​ប្បញ្ញត្តិ​ច្បាប់ ដោយ​មិន​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរវិ​ធី​ទទួល និង​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ដែល​កំ​ពុង​អនុ​វត្ត​នា​ពេល​បច្ចុប្បន្ន។ ទន្ទឹម​នឹង​នោះ ដំ​ណើរ​ការ​អនុ​វត្ត​ក៏​ធា​នា​បាន​នូវ​ភាព​បើក​ចំ​ហ តម្លា​ភាព ភាព​ងាយ​ស្រួល​សម្រាប់​ប្រ​ជា​ជន រួម​ចំ​ណែក​ជួយ​កាត់​បន្ថយ​ការ​ងារ​សម្រាប់​ថ្ងៃ​ធ្វើ​ការ​ក្នុង​សប្ដាហ៍ និង​បន្ថយ​រយៈ​ពេល​រង់​ចាំ​របស់​អង្គ​ការ​និង​ប្រ​ជា​ជន”។

រៀង​រាល់​ថ្ងៃ​សៅរ៍​នៃ​សប្ដា​ហ៍ នៅ​អា​គារ​វប្ប​ធម៌​អនុ​សង្កាត់​អាង​ត្រាច់​ដុង ដែល​ជា​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន ក្រុម​ការ​ងារ​រដ្ឋ​បាល​ចល័ត តែង​មាន​មុខ​ជា​ប្រ​ចាំ​ ដើម្បី​ជួយ​ណែ​នាំ​ប្រ​ជា​ជន​ក្នុង​ការ​បំ​ពេញ​នីតិ​វិធី​រដ្ឋ​បាល​នៅ​នឹង​កន្លែង​ដោយ​ផ្ទាល់។ ពូ​ជីម​មិញ​ហ៊ី ស្នាក់​នៅ​អនុ​សង្កាត់​អាង​ត្រាច់​ដុង​ ឱ្យ​ដឹង៖ “ថ្ងៃ​នេះ ខ្ញុំ​បាន​ឮ​ដំ​ណឹង​ថា ក្រុម​ការ​ងារ​រដ្ឋ​បាល​ចល័ត​ចុះ​មក​ភូមិ ដូច្នេះ ខ្ញុំ​ក៏​មក​ស្នើ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី។ កម្មា​ភិ​បាល បាន​ពន្យល់​យ៉ាង​ហ្មត់​ចត់ និង​ណែ​នាំ​ច្បាស់​លាស់ ដើម្បី​ឱ្យ​ខ្ញុំ​បំ​ពេញ ឯក​សារ​បាន​គ្រប់​គ្រាន់។ ការ​ណែ​នាំ​និង​ជួយ​បែប​នេះ ធ្វើ​ឱ្យ​ប្រ​ជា​ជន​ងាយ​ចង​ចាំ​ងាយ​អនុ​វត្ត ហើយ​មិន​ចាំ​បាច់​ធ្វើ​ដំ​ណើរ​ទៅ​មក​ច្រើន​សា”។

ចំ​ណែក​លោក ថាច់​ហ្វាង​ខាយ រៀប​រាប់៖ “ប្ដី​ប្រ​ព័ន្ធ​ខ្ញុំ​រៀប​ការ​រយៈ​ពេល ២ ឆ្នាំ​ហើយ ប៉ុន្តែ​ដោយ​សារ​បែប​បទ​មួយ​ចំ​នួន​នៅ​មាន​បញ្ហា ទើប​មិន​ទាន់​អាច​ចុះ​បញ្ជី​អា​ពាហ៍​ពិ​ពាហ៍​បាន។ ថ្ងៃ​នេះ បាន​ក្រុម​ការ​ងារ​រដ្ឋ​បាល​ចល័ត ណែ​នាំ​និង​ជួយ​ធ្វើ​បែប​បទ​ចុះ​បញ្ជី​អា​ពាហ៍​ពិ​ពាហ៍​នៅ​នឹង​កន្លែង​ផ្ទាល់ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់! នៅ​ពេល​មាន​សំ​បុត្រ​អា​ពាហ៍​ពិ​ពាហ៍​ហើយ ការ​ធ្វើ​សំ​បុត្រ​កំ​ណើត​ឱ្យ​កូន​ក៏​នឹង​មាន​ភាព​ងាយ​ស្រួល”។ ទម្រង់ “រដ្ឋ​បាល​ចល័ត”  មិន​ត្រឹម​តែ​ជួយ​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល​ប៉ុណ្ណោះ​ ទេ ថែម​ទាំង​បង្ក​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​របៀប​បម្រើ ប្រ​ជា​ជន៖ ផ្ដើម​ពី “ប្រ​ជា​ជន​ទៅ​រក​រដ្ឋ​អំ​ណាច” ទៅ​ជា “រដ្ឋ​អំ​ណាច​ម្ចាស់​ការ​ចុះ​ទៅ​បម្រើ​ប្រ​ជា​ជន​”; ផ្ដើម​ពី “ការ​ទទួល​ពាក្យ​បែប​អសកម្ម” ទៅ​ជា “ការ​ណែ​នាំ​និង​ជួយ​ដោះ​ស្រាយ​ដល់​ទី​កន្លែង”; ផ្ដើម​ពី “រដ្ឋ​បាល​គ្រប់​គ្រង” ទៅ​ជា “រដ្ឋ​បាល​បម្រើ”។ នេះ​គឺ​ជា​តម្លៃ​ស្នូល​និង​មាន​អត្ថ​ន័យ​យូរ​អង្វែង​នៃ​ទម្រង់​នេះ ក្នុង​ដំ​ណើរ​ការ​កំ​ណែ​ទម្រង់​រដ្ឋ​បាល​នា​ពេល​បច្ចុប្បន្ន។

អ្នក​ស្រី ង្វៀង​ធី​ស្វឹង​ក្វៀង បញ្ជាក់៖ “ក្រុម​ការ​ងារ រដ្ឋ​បាល​ចល័ត នឹង​មាន​កម្មា​ភិបាល និង​បុគ្គ​លិក​រដ្ឋ​បាល​ចុះ​ណែ​នាំ ទទួល​និង​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល​ជា​ច្រើន​ដោយ​ផ្ទាល់​ដែល​ស្ថិត​ក្នុង​សមត្ថ​កិច្ច ដូច​ជា៖ ការ​ផ្ទៀង​ផ្ទាត់​ច្បាប់​ចម្លង​ពី​ឯក​សារ​ដើម ការ​ចុះ​បញ្ជី​កំ​ណើត ការ​ចុះ​បញ្ជី​មរណ​ភាព ការ​ចុះ​បញ្ជី​អា​ពាហ៍​ពិ​ពាហ៍​និង​នីតិ​វិធី​ផ្សេងៗ​ទៀត តាម​សេច​ក្តី​កំ​ណត់​នៃ​ច្បាប់។ លើស​ពី​នេះ ប្រ​ជា​ជន​ក៏​បាន​ជំ​នួយ​ក្នុង​ការ​បង្កើត​គណ​នី ប្រ​គល់​ឯក​សារ​តាម​ប្រ​ព័ន្ធ​អន​ឡាញ និង​ទទួល​បាន​ការ​ណែ​នាំ​ក្នុង​ការ​ប្រើ​ប្រាស់​សេ​វា​រដ្ឋ​លើ​បរិ​ស្ថាន​ឌីជី​ថល។ ទម្រង់​នេះ បាន​បង្ក​ទំ​នុក​ចិត្ត​និង​ទាក់​ទាញ​ការ​ចាប់​អា​រម្មណ៍​ពី​ប្រ​ជា​ជន ដូច្នេះ សង្កាត់​នឹង​បន្ត​អនុ​វត្ត​និង​រក្សា​ទម្រង់​នេះ​ក្នុង​រយៈ​ពេល​វែង”៕

            យ៉ីអាញ​ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ