11/06/2026 - 22:46

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ វិញ​ចូវ ផ្សព្វ​ផ្សាយ​គ្រប់​ជ្រុង​ជ្រោយ​លើ​បណ្តា​វិស័យ​ការ​ងារ​ការ​ពារ​ព្រំ​ដែន​ 

ព្រឹក​ថ្ងៃ​ទី​ ១១ ខែ​មិថុនា​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ ចំណុះ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​សន្និបាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ការ​ពារ​ព្រំ​ដែន​ និង​កា​រក​សាង​កម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦។

ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦ នេះ​ អង្គ​ភាព​បាន​ជ្រួត​ជ្រាប​ និង​ផ្សព្វ​ផ្សាយ​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​បណ្តា​សា​រា​ចរ​ សេ​ចក្តីសម្រេច​ចិត្ត​ និង​ផែន​ការ​ការ​ងារ​ការ​ពារ​ព្រំ​ដែន​។ អង្គ​ភាព​បាន​រក្សា​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ភារ​កិច្ច​គ្រប់​គ្រង​ និង​ការ​ពារ​អធិបតេយ្យ​ភាព​ សន្តិ​សុខ​តំបន់​ព្រំ​ដែន​សមុទ្រ​ ដែល​បាន​ប្រ​គល់​ភារ​កិច្ច​ឱ្យ​គ្រប់​គ្រង​។ ទន្ទឹម​នឹង​នោះ​ បាន​ម្ចាស់​ការ​ក្តាប់​ជាប់​យ៉ាង​រឹង​មាំ​នូវ​សភាព​ការណ៍​ក្នុង​ភូមិ​សាស្ត្រ​ សភាព​ការណ៍​នៅ​លើស​មុទ្រ​ ដើម្បី​ផ្តល់​យោបល់​ទាន់​ពេល​ក្នុង​កា​រដោះ​ស្រាយ​ល្អ​រាល់​ករណី​នា​នា​ ដែល​ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ​នយោបាយ​ សណ្តាប់​ធ្នាប់​និង​សុវត្ថិ​ភាព​សង្គម​ ដោយ​មិន​ទុក​ឱ្យ​មាន​ភាព​អសកម្ម​ ឬ​ភ្ញាក់​ផ្អើល​ក្នុង​រាល់​កាលៈ​ទេសៈ​ឡើយ​។

លោក​វរ​សេនីយ៍​ឯក​ហាហ្វី​ទ្រឿង​ ស្នង​ការ​រង​នយោបាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ ក្រុង​កឹង​ធើថ្លែង​ការណ៍​ចង្អុល​ការ​។

អង្គ​ភាព​បាន​រក្សា​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​របប​ប្រ​ចាំ​ការ​ត្រៀម​លក្ខ​ណៈប្រ​យុទ្ធ​ បំពេញ​បន្ថែម​ និង​កែ​សម្រួល​ផែន​ការ​ជា​ច្រើន​សម្រាប់​ការ​ពារ​ភូមិ​សាស្ត្រ​ ធានា​សុវត្ថិ​ភាព​ក្នុង​ឱ​កាស​បុណ្យ​ទាន​ ទិវា​និទា​ឃរដូវ និង​ព្រឹត្តិ​ការណ៍​នយោបាយ​សំ​ខាន់​ៗរបស់​ប្រ​ទេស​ជាតិ​ និង​ភូមិ​ភាគ​។ កា​រងា​រស​ហ​ការ​អនុ​វត្ត​អនុ​ក្រឹត្យ​លេខ​០៣ របស់​រដ្ឋាភិបាល​រវាង​កង​កម្លាំង​នា​នា​ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​យ៉ាង​ជិត​ស្និទ្ធ​ រួម​ចំណែក​រក្សា​បាន​នូវ​ស្ថិរ​ភាព​សន្តិ​សុខ​នយោបាយ​ និង​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ នៅ​តំបន់​ព្រំ​ដែន​សមុទ្រ​។

ក្នុង​ការ​ងារ​ប្រ​ប្រ​ឆាំង​នឹង​បទ​ល្មើស​ អង្គ​ភាព​បាន​បង្ក្រាប​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ផែន​ការ​ជំនាញ​ចំ​នួន​ ០១ ចាប់​ខ្លួន​បាន​ ០១ ករណី​/១មុខ​សញ្ញា​ ពី​បទ​រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​គ្រឿង​ញៀន​ ដក​ហូត​បាន​ម៉េតំហ្វេ​តា​មីន​ ១,៤២៣២ ក្រាម​ និង​បាន​ចាត់​វិធាន​កា​រលើ​ករណី​ល្បែង​ស៊ី​សង​ចំ​នួន​ ០២ ករណី​ ក្នុង​ទម្រង់​កត់​កន្ទុយ​លេខ​ រួម​ចំណែក​ធ្វើ​ឱ្យ​ភូមិ​ដ្ឋាន​មាន​ភាព​ស្អាត​ស្អំ​។ ជា​មួយ​គ្នា​នេះ​ដែរ​ អង្គ​ភាព​បាន​ចាត់​តាំង​ការ​ល្បាត​ឯក​រាជ្យ​ និង​សហ​ការ​ចំ​នួន​៩២លើក​ ដោយ​មាន​ចម្ងាយ​ផ្លូវ​ល្បាត​ជិត​ ២.០០០ គី​ឡូ​ម៉ែ​ត្រ​ ធានា​បាន​នូវ​សុវត្ថិ​ភាព​ដាច់​ខាត​ទាំង​មនុស្ស​ និង​អា​វុធ​យុទ្ធ​ភណ្ឌ​បំពាក់​។

សកម្ម​ភាព​ការ​ងារ​បក្ស​ កា​រងា​រន​យោ​បាយ​ និង​សុខុមាល​ភាព​សង្គម​ នៅ​តែ​បន្ត​អនុ​វត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ ដែល​លេច​ធ្លោ​ជាង​គេ​គឺ​កម្ម​វិធី​ "បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​តាម​ព្រំ​ដែន​-ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​ប្រ​ជា​ជន​នៅ​ក្នុង​ភូមិ​" កម្ម​វិធី​ "ជំនួយ​ប្អូន​ៗទៅ​សា​លា​រៀន​-កូន​ចិញ្ចឹម​របស់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​" និង​សកម្ម​ភាព​ថែ​ទាំ​គ្រួ​សា​រគោល​នយោបាយ​ គ្រួ​សារ​ក្រី​ក្រ​ និង​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភាព​លំបាក​។ តាម​រយៈ​កម្ម​វិធី​ទាំង​នេះ​ ជូន​អំ​ណោយ​ជាង​ ៥០០ ចំណែក​ ជូន​ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ និង​អ្នក​វ័យចាស់​គ្មាន​ទី​ពឹង​ ព្រម​ទាំង​បាន​ប្រ​គល់​អា​ហារូប​ករណ៍​ជាង​៥០ចំណែក​ជូន​ដល់​សិស្ស​ក្រី​ក្រ​រៀន​ពូ​កែ​ ដោយ​មាន​ថវិកា​សរុប​ជាង​ ១៨៤ លាន​ដុង​។ ទន្ទឹម​នឹង​នោះ​ អង្គ​ភាព​ក៏​បាន​ជំ​រុញ​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​បង្ការ​និង​ទប់​ស្កាត់​គ្រឿង​ញៀន​ក្នុង​សា​លា​រៀន​ និង​ប្រ​ឆាំង​នឹង​ការ​នេសាទ​ខុស​ច្បាប់​ (IUU) រួម​ចំណែក​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ច្បាប់​ដល់​ប្រ​ជា​ជន​នៅ​តំបន់​ព្រំ​ដែន​សមុទ្រ​។

ថ្លែង​ការណ៍​ចង្អុល​ការ​ក្នុង​សន្និបាត​ លោក​វរ​សេនីយ៍​ឯក​ ហាហ្វី​ ទ្រឿង​ ស្នង​ការ​រង​នយោបាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ ក្រុង​កឹង​ធើ បាន​ស្ងើច​សរសើរ​ចំ​ពោះ​លទ្ធ​ផល​ទាំង​ឡាយ​ដែល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវសម្រេច​បាន​។ ទន្ទឹម​នឹង​នោះ​ លោក​បាន​តម្រូវ​ឱ្យ​អង្គ​ភាព​នា​ពេល​ខាង​មុខ​ បន្ត​ម្ចាស់​ការ​ក្តាប់​ជាប់​ស្ថាន​ការណ៍​ភូមិ​សាស្ត្រ​ រក្សា​ឱ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​របប​ប្រ​ចាំ​ការ​ត្រៀម​លក្ខ​ណៈប្រ​យុទ្ធ​; សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​កម្លាំង​នា​នា​ ដើម្បី​ប្រ​យុទ្ធ​ប្រ​ឆាំង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ជា​មួយ​ប្រ​ភេទ​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ រក្សា​ឱ្យ​បាន​រឹង​មាំ​នូវ​សន្តិ​សុខ​នយោបាយ​ សណ្តាប់​ ធ្នាប់​ និង​សុវត្ថិ​ភាព​សង្គម​នៅ​តំបន់​ព្រំ​ដែន​សមុទ្រ​។ រួម​ជា​មួយ​គ្នា​នោះ​ ប្រ​មូល​ផ្តុំលើ​ការ​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ហ្វឹកហ្វឺន​ កសាង​របៀប​រៀប​រយ​ គ្រប់​គ្រង​វិន័យ​ ជម្រុញ​ការ​ងារ​ឃោស​នា​ និង​ចលនា​ប្រ​ជា​ជន​ឱ្យ​ចូល​រួម​ការ​ពារ​អធិបតេយ្យ​ភាព​ សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​ រួម​ចំណែក​កសាង​ខឿន​ការ​ពារ​ព្រំ​ដែន​ប្រ​ជា​ ជន​ទាំង​មូល​ឱ្យ​បាន​រឹង​មាំ​៕

យ្វី​អា​ញ់-ដា​លី​ន​

ចែករំលែកអត្ថបទ