លោក ត្រឹងជីហុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ សំណូមពរផ្នែកនគរបាល កសិកម្មនិងបរិស្ថាន បង្កើនកិច្ចសហការក្តោបក្តាប់ស្ថានភាព ត្រួតពិនិត្យភូមិឋាន តស៊ូនិងវិនិច្ឆ័យម៉ឺងម៉ាត់នូវអំពើបរបាញ់ ដឹកជញ្ជូន និងជួញដូរសត្វព្រៃខុសច្បាប់ ក៏ដូចជាទាញយកជលផលដែលមានលក្ខណៈផ្តាច់ពូជ។
នៅរសៀលថ្ងៃទី ៥ ខែមិថុនា នគរបាលទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំបូកសរុបផែនការលេខ ១៦២/KH-UBND ចុះថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ អំពីការឃោសនា តស៊ូ និងវិនិច្ឆ័យ រួមចំណែកទប់ស្កាត់នូវអំពើល្មើសច្បាប់ទាក់ទងដល់ការការពារសត្វព្រៃ ការពារប្រភពជលផលលើភូមិឋានទីក្រុងកឹងធើ; ចុះហត្ថលេខាលើផែនការសហការរវាងនគរបាលទីក្រុង មន្ទីរកសិកម្មនិងបរិស្ថាន និងសមាគមពុទ្ធសាសនាវៀតណាមទីក្រុងកឹងធើក្នុងការឃោសនា ណែនាំព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទអំពីការព្រលែងសត្វឱ្យត្រូវរបៀប រួមចំណែកការពារជីវចម្រុះនៅលើភូមិឋានទីក្រុងកឹងធើ ដំណាក់កាល ២០២៦ - ២០២៨។ លោក ត្រឹងជីហុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។
.png)
ថ្នាក់ដឹកនាំនគរបាលទីក្រុង សមាគមពុទ្ធសាសនាវៀតណាមទីក្រុង មន្ទីរកសិកម្ម និងបរិស្ថានទីក្រុងកឹងធើ ចុះហត្ថលេខាលើផែនការសហការ។
រយៈពេលកន្លង នគរបាលទីក្រុង បានពង្រីកល្អនូវតួនាទីជាស្នូល សហការជាមួយនឹងកម្លាំងសមត្ថកិច្ចផ្សព្វផ្សាយព្រមៗគ្នានូវវិធានការឃោសនា ចលនា តស៊ូនិងវិនិច្ឆ័យរំលោភបំពានទាក់ទងដល់ការការពារសត្វព្រៃ ប្រភពជលផល និងជីវៈចម្រុះនៅលើភូមិឋាន។ តាមរយៈការឃោសនា ប្រជាជនបានស្ម័គ្រចិត្តប្រគល់សត្វព្រៃជិតផុតពូជ កម្រ និងសត្វព្រៃធម្មតាចំនួន ៦១៥ ក្បាល; និងឧបករណ៍ឆក់អគ្គិសនីចំនួន ៥៤៣ ដើម; កាំភ្លើងច្នៃដោយខ្លួនឯងសម្រាប់បរបាញ់សត្វស្លាបចំនួន ២០ ដើម...។
ក្រុមត្រួតពិនិត្យអន្តរផ្នែកបានចាត់តាំងបើកយុទ្ធនាការត្រួតពិនិត្យការគោរពច្បាប់អំពីការការពារសត្វព្រៃចំពោះគ្រឹះស្ថានចំនួន ៤៤ កន្លែង ដែលពាក់ព័ន្ធនឹងការចិញ្ចឹមសត្វព្រៃ ភោជនីយដ្ឋាន និងអាជីវកម្មប្រភេទជលផលនៅតាមឃុំ សង្កាត់។ ស្ថាប័នសមត្ថកិច្ចធ្វើបណ្តឹង ១ ករណីអំពីទង្វើបំផ្លាញប្រភពជលផល; ប្រទះឃើញ ៨៣ ករណី និងមានមុខសញ្ញាចំនួន ៨៥ នាក់ប្រើប្រាស់ឧបករណ៍អគ្គិសនីឆក់ដើម្បីទាញយកជលផល ចេញសេចក្តីសម្រេចពិន័យ ២១ ករណី ដោយមានមុខសញ្ញាចំនួន ២១ នាក់ គិតជាទឹកប្រាក់សរុបជាង ៨៧ លានដុង បន្តស៊ើបអង្កេត និងធ្វើឱ្យច្បាស់ចំនួន ៦២ ករណី…។

អ្នកតំណាងចូលរួមកិច្ចប្រជុំ។
នៅក្នុងកិច្ចប្រជុំ នគរបាលទីក្រុងកឹងធើ គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមទីក្រុង មន្ទីរកសិកម្មនិងបរិស្ថាន បានឯកភាពចុះហត្ថលេខាលើផែនការសហការឃោសនា ណែនាំព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទព្រលែងសត្វឱ្យត្រូវរបៀប រួមចំណែកការពារជីវៈចម្រុះនៅលើភូមិឋានទីក្រុង ដំណាក់កាល ២០២៦ - ២០២៨។ ភាគីទាំងឡាយបានឯកភាពផ្តុំកម្លាំងផ្សព្វផ្សាយព្រមៗគ្នានូវខ្លឹមសារសំខាន់ៗ ជ្រើសអនុវត្តនូវតាមភូមិឋានសំខាន់ៗ; ជ្រើសរើសកសាងគ្រឹះស្ថានពុទ្ធសាសនាគំរូនៅលើភូមិឋានផ្សព្វផ្សាយទម្រង់ "ព្រលែងសត្វឱ្យត្រូវរបៀប"; ចាត់តាំងហ្វឹកហ្វឺនស៊ីជម្រៅចំពោះព្រះសង្ឃ ដូនជី កងកម្លាំងនគរបាល និងកម្មាភិបាលទាក់ទងនឹងខ្លឹមសារកំណត់ភិនភាគប្រភេទសត្វ និងសេចក្តីកំណត់របស់ច្បាប់ដែលជាប់ពាក់ព័ន្ធ។

លោក ត្រឹងជីហុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងក្នុងកិច្ចប្រជុំ។
ថ្លែងនៅក្នុងកិច្ចប្រជុំ លោក ត្រឹងជីហុង សំណូមពរផ្នែកនគរបាល កសិកម្មនិងបរិស្ថាន បង្កើនកិច្ចសហការក្តោបក្តាប់ស្ថានភាព ត្រួតពិនិត្យភូមិឋាន តស៊ូនិងវិនិច្ឆ័យម៉ឺងម៉ាត់នូវទង្វើបរបាញ់ ដឹកជញ្ជូន ជួញដូរសត្វព្រៃខុសច្បាប់ និងទាញយកជលផលដែលមានលក្ខណៈផ្តាច់ពូជ។ ផ្នែក រណសិរ្ស និងអង្គការមហាជននានា បន្តជំរុញឃោសនា ពង្រីកប្រសិទ្ធភាពចលនាទូទាំងប្រជាជនចូលរួមការពារសត្វព្រៃ និងប្រភពជលផល។ គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមទីក្រុង បន្តសហការឃោសនា ណែនាំព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទព្រលែងសត្វឱ្យត្រូវរបៀប មិនជួញដូរសត្វព្រៃដើម្បីព្រលែងសត្វ និងមិនព្រលែងប្រភេទសត្វកម្លាយបរទេសដែលបំផ្លិចបំផ្លាញបរិស្ថានធម្មជាតិ។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង សំណូមពរគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ លើកម្ពស់ការទទួលខុសត្រូវភាពជាអ្នកដឹកនាំ បង្កើនការត្រួតពិនិត្យ គ្រប់គ្រងភូមិឋាន ប្រទះឃើញទាន់ពេល និងវិនិច្ឆ័យការរំលោភបំពានចាប់តាំងពីមូលដ្ឋាន។ ស្ថាប័នសារព័ត៌មានបន្តរួមដំណើរក្នុងការឃោសនា សំណាយភាពនូវទម្រង់ល្អៗ និងរបៀបធ្វើមានប្រសិទ្ធភាព; ទន្ទឹមនឹងនោះ រិះគន់យ៉ាងខ្លាំងនូវទង្វើល្មើសច្បាប់អំពីការការពារសត្វព្រៃ និងជីវៈចម្រុះ៕
កេវជិន - វិមាន