29/05/2026 - 06:47

ថែ​ទាំ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ជូន​ជន​ជាតិ​ភាគ​តិច 

រយៈ​ពេល​កន្លង ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ពី​គ្រប់​ថ្នាក់ គ្រប់​ផ្នែក ដោយ​រូប​ភាព​ជា​ច្រើន​ដែល​មាន​អត្ថ​ន័យ​ជាក់​ស្តែង និង​នាំ​មក​នូវ​អត្ថ​ប្រ​យោជន៍​ដោយ​ផ្ទាល់​ដល់​ប្រ​ជា​ជន។

ប្រ​ជា​ជន​នៅ​ឃុំ​លិត​ហូយ​ធឿង បាន​ពិ​និត្យ​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ។

នៅ​ឃុំ​លិត​ហូយ​ធឿង មាន​ប្រ​ជា​ជន​ជា​ច្រើន សំ​ខាន់​គឺ​មនុស្ស​វ័យ​ចាស់​បាន​មក​ពិ​និត្យ​ភ្នែក អា​ស្រ័យ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ សហ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​ភ្នែក​សៃ​ហ្គង រៀប​ចំ​កម្ម​វិធី​ពិ​និត្យ​និង​ពិ​គ្រោះ​ជំងឺ​ភ្នែក ដូច​ជា ជំ​ងឺ​ឡើង​បាយ​ភ្នែក មី​ញ៉ូប​ជិត មី​ញ៉ូប​ឆ្ងាយ ចក្ខុ​វិកល​ភាព និង​ភ្នែក​ស្ងួត។ លើស​ពី​នេះ កង​ជួរ​គ្រូ​ពេទ្យ​និង​វេជ្ជ​បណ្ឌិត ក៏​បាន​ណែ​នាំ​អស់​ពី​ចិត្ត​អំ​ពី​វិធី​ថែ​ទាំ​និង​ការ​ពារ​ភ្នែក​បាន​ត្រឹម​ត្រូវ ដើម្បី​បង្ការ​ជំងឺ​និង​រក​ឃើញ​បញ្ហា​ជំងឺ​ភ្នែក​បាន​ទាន់​ពេល ជួយ​បន្ថយ​ចំ​ណាយ​ព្យា​បាល​ចំ​ពោះ​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក។

តាម​ប្រ​សាសន៍​លោក ត្រឹង​មិញ​ញ៉ឹង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​លិត​ហូយ​ធឿង សកម្ម​ភាព​នៃ​ការ​ពិ​និត្យ​សុខ​ភាព​និង​ពិ​គ្រោះ​ជំងឺ​ និង​ចែក​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​នេះ មិន​ត្រឹម​តែ​រួម​ចំ​ណែក​ថែ​ទាំ​សុខ​ភាព​សហ​គមន៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​យ៉ាង​ច្បាស់​ពីការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ចំ​ពោះ​ការ​ងារ​សុ​ខុ​មាល​ភាព​សង្គម​ទៀត​ផង។ លោក​ត្រឹង​មិញ​ញ៉ឹង បាន​បញ្ជាក់​ថា នៅ​ពេល​ខាង​មុខ ឃុំ​នឹង​បន្ត​ចលនា​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម និង​សហ​ការ​ជា​មួយ​អង្គ​ភាព​សុខា​ភិ​បាល ក៏​ដូច​ជា​អង្គ​ការ​សប្បុ​រស​ធម៌​នា​នា ដើម្បី​រក្សា​បន្ត​និង​ពង្រីក​កម្ម​វិធី​ដ៏​មាន​អត្ថ​ន័យ​ទាំង​នេះ ជួយ​ឱ្យ​ប្រ​ជា​ជន​ទទួល​បាន​សេវា​សុខា​ភិ​បាល​ទាន់​ពេល និង​លើក​កម្ពស់​គុណ​ភាព​នៃ​ជីវ​ភាព។

ទន្ទឹម​នឹង​នោះ នៅ​ឃុំ​សា​ភៀង ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២៦​មក ឃុំ​បាន​រៀប​ចំ​កម្ម​វិធី​ពិ​និត្យ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​ជា​ច្រើន​លើក ដូច​ជា កម្ម​វិធី “គ្រូ​ពេទ្យ​វ័យ​ក្មេង​ស្ម័គ្រ​ចិត្ត- ព្រួត​ដៃ ដើម្បី​សុខ​ភាព​សហ​គមន៍ ឆ្នាំ​២០២៦” និង​កម្ម​វិធី​ពិ​និត្យ​សុខ​ភាព និង​ពិ​គ្រោះ​ជំងឺ​ព្រម​ទាំង​ចែក​ថ្នាំ​ពេទ្យ​ជូន​ប្រ​ជា​ជន​ដោយ​ឥត​គិត​ថ្លៃ។ កម្ម​វិធី​នេះ បាន​ចែក​ថ្នាំ​ពេទ្យ​រាប់​រយ​កញ្ចប់​និង​អំ​ណោយ​រាប់​រយ​ចំ​ណែក​ជូន​មា​មីង។ ប្រ​ជា​ជន​ដែល​មក​ពិ​និត្យ​សុខ​ភាព មិន​ត្រឹម​តែ​បាន​ពិ​និត្យ​សុខ​ភាព​ទូ​ទៅ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទទួល​បាន​ពិ​គ្រោះ​អំ​ពី​វិធី​បង្ការ​ជំងឺ​ដែល​ជួប​ប្រ​ទះ​ជា​ញឹក​ញាប់ ពិ​សេស​គឺ​ជំ​ងឺ​ពាក់​ព័ន្ធ​នារី​និង​មនុស្ស​វ័យ​ចាស់។

បង​យ័ញ​ឡើយ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ង៉ា​បាក់ ឱ្យ​ដឹង៖ “កម្ម​វិធី​ពិ​និត្យ​សុខ​ភាព​និង​ពិ​គ្រោះ​ជំ​ងឺ​ដោយ​ឥត​គិត​ថ្លៃ មាន​អត្ថ​ន័យ​យ៉ាង​ធំ​ធេង​សម្រាប់​មា​មីង​ក្នុង​ភូមិ សំ​ខាន់​គឺ​មនុស្ស​វ័យ​ចាស់​និង​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក។ អ្នក​ជា​ច្រើន​ពី​មុន​គ្មាន​លទ្ធ​ភាព ទៅ​ពិ​និត្យ​ជំ​ងឺ បច្ចុប្បន្ន​បាន​ទៅ​ពិ​និត្យ​សុខ​ភាព រក​ឃើញ​ជំងឺ​បាន​ទាន់​ពេល និង​ទទួល​បាន​ការ​ណែ​នាំ​ព្យា​បាល​ត្រឹម​ត្រូវ ដូច្នេះ មា​មីង​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង”។

អាច​ឃើញ​ថា កម្ម​វិធី​ថែ​ទាំ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ជូន​ជន​រួម​ជាតិ​ខ្មែរ មិន​ត្រឹម​តែ​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង និង​ផ្លាស់​ប្តូរ​ទម្លាប់​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​របស់​ប្រ​ជា​ជន​ទៀត​ផង៕

                                                        ហុងទើ - ពេជ្រសឿន

ចែករំលែកអត្ថបទ