មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

26/05/2026 - 06:44

គំរូ​លេច​ធ្លោ​ក្នុង​ចលនា​បរិច្ចាគ​ឈាម 

លោក ហ្វិញ​ថាញ​ញ៉ា បុគ្គ​លិក​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មណ្ឌល​ចូវ​ថាញ់ A ខេត្ត​វិញ​ឡុង មិន​ត្រឹម​តែ ជា​កម្មា​ភិបាល​គំរូ​ក្នុង​ការ​ងារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​គំរូ​លេច​ធ្លោ​នៃ​ទឹក​ចិត្ត​សប្បុរស​ស្ម័គ្រ​ចិត្ត​បរិ​ច្ចាគ ឈាម​សង្គ្រោះ​មនុស្ស​ចំ​នួន ២១ លើក។ ទង្វើ​ថ្លៃ​ថ្នូរ​នេះ បាន​ជួយ​ឱ្យ​គាត់​ក្លាយ​ជា​បុគ្គល​គំរូ​ម្នាក់​ក្នុង​ចំ​ណោម​បុគ្គល​គំរូ​ទាំង​ឡាយ​ដែល​បាន​ស្ងើច​សរ​សើរ​នៅ​ក្នុង​សន្និ​សីទ​ផ្តល់​កិត្តិ​យស​អ្នក​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​គំរូ ឆ្នាំ​២០១៩ របស់​ខេត្ត។

លោក​ហ្វិញ​ថាញ​ញ៉ា បាន​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ចូវ​ថាញ់ ជូន​លិ​ខិត​សរ​សើរ​ព្រោះ​មាន​គុណ​ធម៌​ល្អ​ក្នុង​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត។

មិន​បង្អង់​ត្រឹម​តែ​ការ​ស្ម័គ្រ​ចិត្ត​ចូល​រួម​បរិច្ចាគ​ឈាម លោក ហ្វិញ​ថាញ​ញ៉ា នៅ​ទាំង​ខ្នះ​ខ្នែង​ធ្វើ​ឱ្យ​សាយ​ភាយ​អំ​ពី​គុណ​ធម៌​ដ៏​ប្រ​សើរ​នេះ​ដល់​មិត្ត​ភក្តិ ក្រុម​គ្រួ​សារ​និង​មិត្ត​រួម​អា​ជីព គាត់​ឱ្យ​ដឹង៖ “ការ​បរិច្ចាគ​ឈាម​មនុស្ស​ធម៌ គឺ​ជា​សកម្ម​ភាព​និង​ជា​ទង្វើ​ដ៏​ថ្លៃ​ថ្នូរ​ដែល​មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ក្នុង​ការ​សង្គ្រោះ​មនុស្ស។ ខ្ញុំ​គិត​ថា ឱ្យ​តែ​នៅ​មាន​សុខ​ភាព​ល្អ ខ្ញុំ​នឹង​បន្ត​រួម​ចំ​ណែក​ដល់​សង្គម”។

ផ្ទុយ​នឹង​ទស្សនៈ​របស់​អ្នក​មួយ​ចំ​នួន​ដែល​យល់​ថា ការ​បរិច្ចាគ​ឈាម​អាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​សម្រាប់​លោក ថាញ​ញ៉ា បែរ​ជា​ចាត់​ទុក​ថា នោះ​គឺ​វិធី​មួយ​ដើម្បី​ការ​ពារ​សុខ​ភាព​ទៅ​វិញ។ តាម​ប្រ​សាសន៍​គ្រូ​ពេទ្យ ថាច់​យឿង គិលា​នុបដ្ឋាក​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មណ្ឌល​ចូវ​ថាញ់ A ការ​បរិ​ច្ចាគ​ឈាម​ក្នុង​កម្រិត​សុ​វត្ថិ​ភាព​និង​ត្រឹម​ត្រូវ​តាម​បែប​បទ បច្ចេក​ទេស មិន​ត្រឹម​តែ​ជួយ​ឱ្យ​អ្នក​ជំងឺ​ឆ្លង​ផុត​ពី​គ្រោះ​ថ្នាក់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ជំ​រុញ​រាង​កាយ បង្កើត​គ្រប់​ឈាម​ថ្មី​ឡើង​វិញ មិន​បង្ក​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ឡើយ។ ពុំ​នោះ​សោត ដំ​ណាក់​ការ​នេះ​ក៏​ជួយ​រក​ឃើញ​ជំងឺ​មួយ​ចំ​នួន ដូច​ជា៖ ជំងឺ HIV រលាក​ថ្លើម រោគ​ស្វាយ​ប្រ​មេះ ដើម្បី​ព្យា​បាល​ទាន់​ពេល។

អ្នក​ស្រី ត្រឹង​ថាញ​យ៉ៀង នា​យិ​កា​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មណ្ឌល​ចូវ​ថាញ A បញ្ជាក់៖ លោក ហ្វិញ​ថាញ​ញ៉ា គឺ​ជា​កម្មា​ភិបាល​មាន​ប្រិយ​ភាព តែង​អនុវត្ត​សម្រេច​ឆ្នើម​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ។ ទន្ទឹម​នឹង​នោះ គាត់​ក៏​មាន​កិត្តិ​យស​ទទួល​បាន​លិ​ខិត​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថាញ (ចាស់) ដោយ​រួម​ចំ​ណែក​យ៉ាង​សកម្ម ក្នុង​ចលនា​បរិច្ចាគ​ឈាម​ជួយ​សង្គ្រោះ​ជី​វិត​មនុស្ស”។

រឿង​រ៉ាវ​របស់​លោក ហ្វិញ​ថាញ​ញ៉ា គឺ​បញ្ជាក់​ពី​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ត្រៀម​បម្រុង​ចែករំ​លែក​តំ​ណក់​ឈាម ដើម្បី​នាំ​មក​នូវ​ភាព​រស់​រាន​មាន​ជី​វិត និង​សេចក្តី​សប្បាយ​រីក​រាយ​សម្រាប់​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក។ ចាប់​ពី​ឆ្នាំ ២០០៨ មក​ដល់​ពេល​នេះ លោក​ហ្វិញ​ថាញ​ញ៉ា នៅ​តែ​បន្ត​រក្សា​ទម្លាប់​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ពេល​មាន​ឱកាស​ម្តងៗ ព្រម​ទាំង​បន្ត​ផ្សព្វ​ផ្សាយ​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដល់​អ្នក​ជុំ​វិញ។ រឿង​រ៉ាវ​របស់​គាត់ គឺ​បញ្ជាក់​ពី​កម្លាំង​សាមគ្គី​នៃ​សកម្ម​ភាព​តូច អាច​នាំ​មក​នូវ​ភាព​រស់​រាន​មាន​ជីវិត​និង​សេចក្តី​សប្បាយ​រីក​រាយ​ដល់​អ្នក​ជំងឺ​រាប់​រយ​នាក់​ដែល​កំ​ពុង​ជួប​ការ​លំ​បាក។

បច្ចុប្បន្ន ចលនា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​នៅ​ខេត្ត​វិញ​ឡុង កំ​ពុង​រីក​សាយ​ភាយ​ទូ​លំ​ទូ​លាយ ដោយ​មាន​រាប់​ពាន់​នាក់​ចូល​រួម​ជា​រៀង​រាល់​ឆ្នាំ។ លោក ហ្វិញ​ថាញ​ញ៉ា គឺ​ជា​បុគ្គល​ម្នាក់​នៅ​ក្នុង​ចំ​ណោម​អ្នក​ដែល​បាន​រួម​ចំ​ណែក​ជំ​រុញ​ចលនា​នេះ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា បំ​ផុស​ទំ​នុក​ចិត្ត​និង​ទឹក​ចិត្ត​មនុស្ស​ធម៌​សម្រាប់​សហគ​មន៍៕

                                 ស៊ើង​ម៉ាល័យ-មុនី

ចែករំលែកអត្ថបទ