ក្នុងអំឡុងពីរថ្ងៃ គឺថ្ងៃទី១៦-១៧ ខែឧសភា នៅមជ្ឈមណ្ឌលសេវាកម្មចម្រុះឃុំឡុងភូ មន្ទីរសុខាភិបាលទីក្រុងកឹងធើ បានសហការចាត់តាំងពិធីបើកយុទ្ធនាការពិនិត្យសុខភាពតាមកំណត់ និងពិនិត្យសុខភាពជម្រើសដោយឥតគិតថ្លៃដល់អ្នកមានវ័យចំណាស់នៅឃុំឡុងភូ។ នេះជាអង្គភាពបានជ្រើសរើសធ្វើជាទីតាំងថ្នាក់ក្រុងក្នុងលើកទី ១ ឆ្នាំ២០២៦។
អញ្ជើញចូលរួមក្នុងពិធីនេះ មានលោកស្រីវ៉កីមជ្វៀង ប្រធានគណៈវប្បធម៌ - សង្គមនៃក្រុមប្រឹក្សាប្រជាជនទីក្រុង; វេជ្ជបណ្ឌិតឯកទេស ២ ឌាំងមិញហៀង នាយកមន្ទីរពេទ្យពហុព្យាបាលសុកត្រាំង; ថ្នាក់ដឹកនាំសាខានាយកដ្ឋានចំនួនប្រជាជនទីក្រុង; លោកឡឹមតៀងថាច់ សមាជិកគណៈកម្មាធិការបក្សក្រុង លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ; ព្រមទាំងសមាជិកទាំងឡាយក្នុងគណៈអចិន្ត្រៃយ៍ និងគណៈប្រតិបត្តិនៃគណៈកម្មាធិការបក្ស ថ្នាក់ដឹកនាំការិយាល័យ គណៈ ផ្នែក អង្គការមហាជន និងអ្នកមានវ័យចំណាស់លើភូមិឋានឃុំចូលរួមយ៉ាងច្រើនកុះករ។

កងជួរគ្រូពេទ្យកំពុងពិនិត្យសុខភាពជូនអ្នកមានវ័យចំណាស់។

ផ្តល់ជូនឱសថព្យាបាលដោយឥតគិតថ្លៃដល់អ្នកមានវ័យចំណាស់។
តាមផែនការ លើភូមិឋានឃុំមានអ្នកមានវ័យចំណាស់ចំនួន ១.០០០នាក់ នឹងបានពិនិត្យសុខភាពដោយឥតគិតថ្លៃ បានកសាងសំណុំលិខិត និងកត់ត្រាចូលក្នុងសៀវភៅសុខភាពអេឡិចត្រូនិក។ ខ្លឹមសារត្រួតពិនិត្យ រួមមានពិនិត្យទូទៅ ពិនិត្យរកជំងឺ ធ្វើតេស្តជាតិស្ករក្នុងឈាម ឆ្លុះអេកូ ស្ទង់បេះដូងដោយអគ្គិសនី ព្រមជាមួយនឹងសេវាព្យាបាលចាំបាច់ផ្សេងៗទៀត; ទន្ទឹមនឹងផ្តល់ជូនឱសថព្យាបាលដល់អ្នកដែលមានជំងឺ។ កម្មវិធីនេះប្រព្រឹត្តឡើងក្នុងអំឡុងពីរថ្ងៃ គឺថ្ងៃទី ១៦ និង ១៧ ខែឧសភា ឆ្នាំ ២០២៦។ ការពិនិត្យសុខភាពតាមកំណត់ និងពិនិត្យសុខភាពជម្រើស ដោយមន្ទីរពេទ្យពហុព្យាបាលសុកត្រាំង សហការជាមួយមជ្ឈមណ្ឌលសុខាភិបាលតំបន់ឡុងភូ និងដំណាក់សុខាភិបាលឃុំអនុវត្ត។ ក្នុងឱកាសនេះ ប្រព័ន្ធសុខាភិបាល Medlatec បានប្រគល់ផ្លាកនិមិត្តរូបដល់មន្ទីរសុខាភិបាលទីក្រុងកឹងធើនូវកញ្ចប់ពិនិត្យសុខភាពដោយឥតគិតថ្លៃចំនួន ២.០០០ កញ្ចប់ និងសប្បុរសជនឧបត្ថម្ភបបរចំនួន៥០០ចំណែកដោយឥតគិតថ្លៃជូនប្រជាជន និងអ្នកមានវ័យចំណាស់ដែលមកពិនិត្យជំងឺ រួមចំណែកសាយភាយស្មារតីចែករំលែក និងថែទាំសុខភាពសហគមន៍។
ឆ្លងតាមរយៈសកម្មភាពជួយអ្នកមានវ័យចំណាស់បានតាមដានសុខាភាពតាមកំណត់ រកឃើញជំងឺដើម្បីព្យាបាលបានទាន់ពេលវេលា រួមចំណែកកាត់បន្ថយបន្ទុកបង់ថ្លៃសុខាភិបាល លើកកម្ពស់គុណភាពថែទាំសុខភាព នឹងធ្វើឱ្យសុក្រឹតទិន្នន័យគ្រប់គ្រងសុខភាពទូទាំងប្រជាជននៅលើភូមិឋានជាបណ្តើរៗ៕
សុកា-វិមាន