27/04/2026 - 08:52

រក្សា​ភាព​សុខ​សាន្ត​តំ​បន់​ព្រំ​ដែន​សមុទ្រ​ 

រយៈ​ពេល​កន្លង កម្មា​ភិ​បាល យុទ្ធ​ជន គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​សកម្ម​ភាព ទម្រង់​ជាក់​ស្តែង​ជា​ច្រើន ដែល​គិត​គូរ​ដល់​អ្នក​ក្រ​តំ​បន់​ព្រំ​ដែន​សមុទ្រ។ ហេតុ​នោះ បាន​ជួយ​អ្នក​ក្រ​លំ​នឹង​ជីវ​ភាព ស្ថាន​ភាព​សន្តិ​សុខ សណ្តាប់​ធ្នាប់​តំ​បន់​ព្រំ​ដែន​សមុទ្រ​ក៏​បាន​ធា​នា រួម​ចំ​ណែក​ពូន​ផ្តុំ​មនោ​សញ្ចេត​នា​កង​ទ័ព– ប្រ​ជា​ជន​រឹង​មាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

  វរ​សេ​នីយ៍​ឯក​ហា​ហ្វី​ទ្រឿង ស្នង​ការ​នយោ​បាយ​រង​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​សា​លា។

*ភាព​កក់​ក្តៅ​មនោ​សញ្ចេត​នា​កង​ទ័ព- ប្រ​ជា​ជន។
អនុ​វត្ត​ទិស​ស្លោក “និ​យាយ​អ្វី​ដែល​ប្រ​ជា​ជន​ចង់​ស្តាប់ ធ្វើ​កិច្ច​ការ​ដែល​ប្រ​ជា​ជន​កំ​ពុង​ត្រូវ​ការ” ប៉ុស្តិ៍​នី​មួយៗ​បាន​ផ្សព្វ​ផ្សាយ​សកម្ម​ភាព​ជា​ច្រើន គិត​គូរ​ដល់​ជីវ​ភាព​ប្រ​ជា​ជន​ក្នុង​តំ​បន់​ព្រំ​ដែន​សមុទ្រ។ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បន្ត​រក្សា​នូវ​ទម្រង់ ដូច​ជា៖ “ផ្សារ​ណាត់​ពិ​សេស”; “ផ្សារ​ណាត់​សូន្យ​ដុង”; ដាំ​ដំ​ណាំ​រួម​ផ្សំ ចិញ្ចឹម​សត្វ​និង​លក់​ដូរ​ជា​លក្ខណៈ​គ្រួ​សារ;“ ខាប់​អង្ករ មេត្តា​ធម៌” ជួយ​មនុស្ស​ចាស់​គ្មាន​ទី​ពឹង​ដែល​មាន​ជីវ​ភាព​ក្រ​លំ​បាក​៘ លេច​ធ្លោ​គឺ​កម្ម​វិធី “និទា​ឃ​រដូវ​ការ​ពារ​ព្រំ​ដែន​កក់​ក្តៅ​ទឹក​ចិត្ដ​អ្នក​ភូមិ” ផ្តល់​ជូន​ផ្ទះ​មហា​សាម​គ្គី​បាន ៩៤ ខ្នង (តម្លៃ ៦០ លាន​ដុង​ក្នុង​មួយ​ខ្នង) ៣ ខ្នង​ផ្តល់​ជូន​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ (តម្លៃ ៥០ លាន​ដុង​ក្នុង​មួយ​ខ្នង) ជូន​អំ​ណោយ​ដល់​គ្រួ​សារ​គោល​នយោ​បាយ និង​គ្រួ​សារ​ក្រី​ក្រ ៥.២៦៩ ចំ​ណែក (មួយ​ចំ​ណែក ៥០០​.០០០ ដុង) ជូន​អា​ហា​រូប​ករណ៍ ៨៦១ ចំ​ណែក (មួយ​ចំ​ណែក ១ លាន​ដុង) កង់ ១១៤ គ្រឿង (មួយ​គ្រឿង ២ លាន​ដុង) ជូន​ក្មួយៗ​សិស្សា​នុសិស្ស​សរុប​តម្លៃ​ទឹក​ប្រាក់​ប្រ​មាណ ១០ ពាន់​លាន​ដុង។ ឆ្លង​តាម​រយៈ​នោះ ជួយ​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​មាន​ជីវ​ភាព​លំ​នឹង ចូល​រួម​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ។

អ្នក​មីង​សុើង​ធី​ផាល នៅ​ភូមិ​សែវ​ស៊ូ ឃុំ​ឡាយ​ហ្វា ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ជា​ច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ​បាន​ពូៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ឧបត្ថម្ភ​ប្រាក់​និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​រៀង​រាល់​ខែ។ ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី បាន​ពូៗ​ឱ្យ​នំ​អន្សម អង្ករ ត្រី​សាច់ បន្លែ​ផ្លែ​ឈើ​៘ ទឹក​ចិត្ដ​របស់​ពូៗ កង​ទ័ព​ការ​ពារ​ព្រំ​ដែន ខ្ញុំ​ចង​ចាំ​ជា​និច្ច!” ។ រី​ឯ​អ្នក​មីង​ត្រេវ​ធី​សិន នៅ​ភូមិ​ត្រា​វ៉ូង A សង្កាត់​វិញ​ភឿក ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ៖ “ផ្ទះ​នេះ​គឺ​អា​ស្រ័យ​ពូ​ៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​មក​ជួយ​សង់ ហេតុ​នេះ ទើប​ខ្ញុំ​មាន​ផ្ទះ​ឥដ្ឋ​រឹង​មាំ​ដើម្បី​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ ក្រៅ​ពី​នេះ ពូៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន តែង​មក​សួរ​សុខ​ទុក្ខ​ជូន​អំ​ណោយ ពិ​និត្យ​ជំងឺ ផ្ដល់​ថ្នាំ​ពេទ្យ ម្ល៉ោះ​ហើយ​មនុស្ស​ចាស់​ដូច​ជា​ខ្ញុំ​នេះ​កក់​ក្តៅ​ណាស់”។

ទន្ទឹម​នឹង​នោះ អនុ​វត្ត​កម្ម​វិធី “ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា និង​កូន​ចិញ្ចឹម​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន” គម្រោង “កម្មា​ភិ​បាល យុទ្ធ​ជន​កង​ទ័ព​ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា” បាន​ជួយ​សិស្ស​រាប់​រយ​នាក់ ឆ្លង​កាត់​ជីវ​ភាព​លំ​បាក​បន្ត​ទៅ​សា​លា​បំ​ពេញ​ក្តី​ស្រ​មៃ។ ប្អូន​ថាច់​ធី​អៀង​ញ៉ី សិស្ស​ថ្នាក់​ទី ៧ អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ត្រឹង​ដេ បាន​កម្មា​ភិបាល យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ឧបត្ថម្ភ​តាំង​ពី​ឆ្នាំ​រៀន​ថ្នាក់​ទី​២​មក​ទល់​ពេល​នេះ។ ប្អូន​អៀង​ញ៉ី រៀប​រាប់៖ “ឪ​ពុក​ស្លាប់​ចោល ម្តាយ​ទៅ​ធ្វើ​កម្ម​ករ​នៅ​ទី​ក្រុង​ហូ​ជី​មិញ ប្អូន​រស់​នៅ​ជា​មួយ​យាយ​តា ម្ល៉ោះ​ហើយ​ជីវ​ភាព​លំ​បាក​ណាស់។ ច្រើន​ឆ្នាំ​មក​នេះ ក្រៅ​ពី​ឧបត្ថម្ភ​ប្រាក់ រៀង​រាល់​ខែ សម្លៀក​បំ​ពាក់ សិក្ខូប​ករណ៍​ទៅ​សា​លា ពូៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​មក​ជូន​អង្ករ បន្លែ​ត្រី​សាច់​ជា​រឿយៗ ជា​មួយ​ការ​ឧបត្ថម្ភ​នេះ ប្អូន​សន្យា​នឹង​ខិត​ខំ​រៀន​សូត្រ​ឱ្យ​បាន​ល្អ ដើម្បី​មាន​អនា​គត​ភ្លឺ​ស្វាង”។

ទន្ទឹម​នឹង​នោះ ក្នុង​ឱ​កាស​បុណ្យ​សែន​ដូន​តា​និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​នី​មួយៗ នៅ​ទាំង​ចាត់​តាំង​សកម្ម​ភាព​ជូន​អំ​ណោយ ពិ​និត្យ​ជំងឺ ផ្តល់​ថ្នាំ​ពេទ្យ​ឥត​គិត​ថ្លៃ សម្តែង​សិល្បៈ កី​ឡា​បង្ក​បរិ​យា​កាស​សប្បាយ​រីក​រាយ ផ្សារ​ភ្ជាប់​មនោ​សញ្ចេត​នា​កង​ទ័ព – ប្រ​ជា​ជន​ទៀត​ផង។ វរ​សេនីយ៍​ឯក​បម្រុង ផាម​ង្វៀង​ថេ​ផុង ស្នង​ការ​នយោ​បាយ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “រាល់​សកម្ម​ភាព​និង​ការ​ងារ​ពោរ​ពេញ​ដោយ​អត្ថ​ន័យ​របស់​កម្មា​ភិបាល យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន គឺ​ផ្តើម​ចេញ​ពី​បេះ​ដូង​ស្មោះ ទទួល​ខុស​ត្រូវ​និង​សម្តែង​ពី​គុណ​ធម៌​ដ៏​ឧត្តុង្គ​ឧត្តម​របស់​កង​ទ័ព​ពាក់​ស័ក្តិ​ខៀវ; រួម​ចំ​ណែក​សាង​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្នូរ​នៃ “កង​ទ័ព​អ៊ំ​ហូ” ក្នុង​ស្ថាន​ភាព​ថ្មី។ ពិ​សេស តាម​រយៈ​សកម្ម​ភាព​បាន​រួម​ចំ​ណែក​ពង្រឹង​និង​រឹត​បន្តឹង​ទំ​នាក់​ទំ​នង​សាម​គ្គី​ភាព​កង​ទ័ព​ប្រ​ជា​ជន​បាន​ល្អ​ប្រ​សើរ កសាង​និង​ពង្រឹង​ជំ​ហរ​យុទ្ធ​សាស្ត្រ​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​រឹង​មាំ​ពី​មូយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ”។

*ធា​នា​សន្តិ​សុខ​តំ​បន់​ព្រំ​ដែន​សមុទ្រ​

មិន​ត្រឹម​តែ​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន​តំ​បន់​ព្រំ ដែន​សមុទ្រ​ប៉ុណ្ណោះ​ទេ កម្មា​ភិ​បាល យុទ្ធ​ជន កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ថែម​ទាំង​អនុ​វត្ត​ល្អ​ភារ​កិច្ច​ការ​ពារ​សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​ទៀត​ផង។ តាម​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ស្ថាន​ភាព​អធិប​តេយ្យ​បូរណ​ភាព​ទឹក​ដី សន្តិ​សុខ​ព្រំ​ដែន​ជាតិ​លើ​តំ​បន់​គ្រប់​គ្រង​តែង​បាន​ស្ថិរ​ភាព។ កិច្ច​សហ​ការ​ត​ស៊ូ​បង្ការ ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម បទ​ល្មើស​តាម​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ទី​ក្រុង បន្ត​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ប្តូរ​ផ្តាច់។ ឆ្នាំ ២០២៥ អង្គ​ភាព បាន​សហ​ការ​ជា​មួយ​កង​កម្លាំង​ចាត់​តាំង​ល្បាត​រាប់​រយ​លើក ត្រួត​ពិ​និត្យ​និង​ឃាត់​ខ្លួន ចាត់​វិធាន​ការ ៤៦ ករ​ណី មាន​មុខ​សញ្ញា ៨៦ នាក់។ ក្នុង​នោះ បទ​ល្មើស​គ្រឿង​ញៀន ២ ករ​ណី មាន​មុខ​សញ្ញា ២ នាក់; រឿង​ក្តី​ពិ​សេស ១ ករ​ណី ដែល​ជួញ​ដូរ​មនុស្ស​ក្រោម​អា​យុ ១៦ ឆ្នាំ សង្គ្រោះ​អ្នក​រង​គ្រោះ​ម្នាក់ និង​ឃាត់​ខ្លួន​មុខ​សញ្ញា​៤​នាក់; ឧក្រិដ្ឋ​កម្ម​និង​បទ​ល្មើស​ផ្សេងៗ ៤៣ ករណី មាន​មុខ​សញ្ញា​ចូល​រួម ៨០ នាក់ ទឹក​ប្រាក់​ពិ​ន័យ​រដ្ឋ​បាល​ជាង ៥០០ លាន​ដុង។ សហ​ការ​ចូល​រួម​សង្គ្រោះ​អ្នក​រង​គ្រោះ​បាន​ជោគ​ជ័យ ៣ ករ​ណី មធ្យោ​បាយ​៣​គ្រឿង​និង​នា​វិក ១៨ នាក់។

ស្ងោរ​នំ​អន្សម​ជ្រូក​ដើម្បី​យក​ជូន​មា​មីង​ខ្មែរ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ជា​អង្គ​ភាព​មួយ​ក្នុង​ចំ​ណោម​អង្គ​ភាព​គំ​រូ ដែល​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​នូវ​វិធាន​ការ​គ្រប់​គ្រង​ការ​ពារ​ព្រំ​ដែន​ជាតិ។ អនុ​សេ​នីយ៍​ឯក ង្វៀង​ហ្វិញ​វៀត​ហ្វី ស្នង​ការ​នយោ​បាយ​រង ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ឱ្យ​ដឹង៖ “អនុ​វត្ត​ភារ​កិច្ច​ការ​ពារ​អធិប​តេយ្យ​ សន្តិ​សុខ​ជាតិ អង្គ​ភាព​តែង​ចាត់​កម្មា​ភិ​បាល​ចុះ​ទៅ​ភូមិ​ឋាន សហ​ការ​ជា​មួយ​កង​កម្លាំង​នគរ​បាល យោ​ធា​ដោះ​ដូរ​ព័ត៌​មាន ក្តាប់​ស្ថាន​ភាព​តំ​បន់​ព្រំ​ដែន​ស​មុទ្រ ពិ​សេស​គឺ​ការ​ត​ស៊ូ​បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម បទ​ល្មើស​តំ​បន់​ព្រំ​ដែន​សមុទ្រ បាន​អង្គ​ភាព​កសាង​ផែន​ការ​វិជ្ជា​ជីវៈ ដើម្បី​ចាត់​វិធាន​ការ​ប្រ​ព្រឹត្ត​ល្មើស​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់។ តាម​រយៈ​នោះ រួម​ចំ​ណែក​រក្សា​ស្ថិរ​ភាព​សន្តិ​សុខ​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ទី​ក្រុង”។

វរ​សេនីយ៍​ឯក ផាម​ឡេ​ស្វឹង​ប៊ិញ មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​សំ​ណូម​ពរ៖ រយៈ​ពេល​ខាង​មុខ អង្គ​ភាព​នីមួយៗ បន្ត​ធ្វើ​ឱ្យ​សុក្រឹត​និង​ផ្សព្វ​ផ្សាយ​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​វិធាន​ការ​ឆ្នាំ ២០២៦; រក្សា​ខ្ជាប់​បែប​បទ​ដោះ​ដូរ​ព័ត៌​មាន​តាម​កាល​កំ​ណត់​និង​ដោយ​ចៃ​ដន្យ; ជំ​រុញ​កិច្ច​សហ​ការ​ត​ស៊ូ​បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម ពិ​សេស គឺ​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន រត់​គយ​ ក្លែង​បន្លំ​ពា​ណិជ្ជ​កម្ម និង​រាល់​បទ​ល្មើស​ផ្សេងៗ​តាម​សមុទ្រ។ ទន្ទឹម​នឹង​នោះ ផ្តុំ​កម្លាំង​អនុ​វត្ត​យ៉ាង​ប្តូរ​ផ្តាច់​នូវ​ដំ​ណោះ​ស្រាយ​ប្រ​ឆាំង​ការ​ទាញ​យក​ផល IUU រួម​ចំ​ណែក​ជា​មួយ​ទូ​ទាំង​ប្រ​ទេស​ដោះ​ការ​ព្រ​មាន “កាត​លឿង” របស់​គណៈ​កម្មា​ធិ​ការ​អឺ​រ៉ុប; បង្កើន​ការ​គ្រប់​គ្រង​មនុស្ស មធ្យោ​បាយ ដែល​ធ្វើ​សកម្ម​ភាព​ទាញ​យក​ផល​ស​មុទ្រ ដឹក​ជញ្ជូន​ខ្សាច់​បម្រើ​គម្រោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់ៗ; បន្ត​អនុ​វត្ត​ល្អ​ការ​ឃោស​នា ចល​នា​មហា​ជន កសាង​ខឿន​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​រឹង​មាំ រក្សា​ខ្ជាប់​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​តាម​តំ​បន់​ព្រំ​ដែន​សមុទ្រ៕

យ្វី​អាញ​ - លី​សៀ​

ចែករំលែកអត្ថបទ