សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

21/04/2026 - 21:15

ជូន​អំ​ណោយ​២០០​ចំ​ណែក​ដល់​អ្នក​ងាយ​រង​គ្រោះ​និង​គ្រួ​សារ​គោល​នយោ​បាយ 

ស្រប​ឱកាស​ខួប​អនុស្សាវ​រីយ៍ ៥១ ឆ្នាំ ទិវា​រំ​ដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី (៣០​/៤/​១៩៧៥​-៣០/​៤/​២០២៦) និង​១៤០​ឆ្នាំ ទិវា​ពល​កម្ម​អន្តរ​ជាតិ​(០១​/៥/​១៨៨៦-​០១​/៥/​២០២៦) ព្រឹក​ថ្ងៃ​ទី​២១ ខែ​មេ​សា នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​អា​ស្រម​ង៉ុក​ស៊ើង ទី​ក្រុង​ហូ​ជី​មិញ រួម​ជា​មួយ​សប្បុ​រស​ជន​ចាត់​តាំង​កម្ម​វិធី​ជូន​អំ​ណោយ​ដល់​អ្នក​ងាយ​រង​គ្រោះ​និង​គ្រួ​សារ​គោល​នយោ​បាយ​លើ​ភូមិ​ឋាន​ឃុំ​វិញ​ហាយ ទី​ក្រុង​កឹង​ធើ។

តំ​ណាង​ថ្នាក់​ដឹក​នាំ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​និង​តំ​ណាង​អា​ស្រម​ង៉ុក​ស៊ើង ជូន​អំ​ណោយ​ដល់​ប្រ​ជា​ជន។

នៅ​ក្នុង​កម្ម​វិធី​នេះ គណៈ​ចាត់​តាំង​បាន​ជូន​អំ​ណោយ ២០០​ចំ​ណែក មួយ​ចំ​ណែកៗ​គិត​ជា​ទឹក​ប្រាក់ ៧០០​.០០០​ដុង រួម​មាន៖ ប្រាក់ អង្ករ មី​និង​របស់​របរ​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ។ វរសេ​នីយ៍​ត្រី សុខ​ឌុង ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ ឱ្យ​ដឹង៖ អំ​ណោយ​ទាំង​នេះ នាំ​មក​ភាព​សប្បាយ​រីក​រាយ​ដល់​មា​មីង។ នេះ​ជា​សកម្ម​ភាព​មាន​អត្ថ​ន័យ​ជាក់​ស្តែង រួម​ចំ​ណែក​លើក​ទឹក​ចិត្ត ឧបត្ថម្ភ​សម្ភារៈ​ដល់​អ្នក​ពិការ​និង​គ្រួ​សារ​គោល​នយោ​បាយ ជួយ​ពួក​គាត់​ឈាន​ឡើង​ក្នុង​ជីវ​ភាព។ ទន្ទឹម​នឹង​នោះ ក៏​ជា​ទង្វើ​ជាក់​ស្តែង បង្ហាញ​ពី​តួ​នា​ទី ភារ​កិច្ច​របស់​កង​កម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ក្នុង​ការ​ងារ​សុខុ​មាល​ភាព​សង្គម គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ តាម​រយៈ​នោះ រួម​ចំ​ណែក​ពង្រឹង​គោល​ជំ​ហរ​ទឹក​ចិត្ត​ប្រ​ជា​ជន កសាង​ខឿន​ការ​ពារ​ព្រំ​ដែន​ទូទាំង​ប្រ​ជា​ជន​រឹង​មាំ៕

យ្វី​អាញ-មុនី

ចែករំលែកអត្ថបទ