បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ប្រព្រឹត្តឡើងនៅថ្ងៃទី១៤ - ១៥ និង១៦ ខែមេសា ឆ្នាំ២០២៦។ សំដៅគិតអានដល់ជនរួមជាតិខ្មែរអំណរបុណ្យចូលឆ្នាំថ្មី រីករាយសប្បាយ សាមគ្គី សុវត្ថិភាព ទីក្រុងកឹងធើ និងគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានចាត់តាំងសកម្មភាពជាច្រើនប្រកបដោយអត្ថន័យជាក់ស្តែង។

សមមិត្តឡឹមវុាំងម៉ឹង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ជូនអំណោយដល់សិស្សានុសិស្សខ្មែរខេត្តកាម៉ាវ។
តាមប្រសាសន៍លោក ឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ អនុវត្តបទបញ្ជាលេខ ១១-CT/TU ចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ស្តីពីការចាត់តាំងសកម្មភាពទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ ២០២៦ លើភូមិឋានទីក្រុង។ តាមរយៈនោះ មន្ទីរធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនទីក្រុង ចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ដោយមានអ្នកតំណាងចូលរួម ៥០០ រូប សំដៅជួបសំណេះសំណាល សួរសុខទុក្ខ លើកទឹកចិត្ត ជូនពរបុណ្យចូលឆ្នាំថ្មីនិងក្តាប់ពីបំណងប្រាថ្នារបស់ជនរួមជាតិខ្មែរ; ទន្ទឹមនឹងនោះ កត់សម្គាល់និងស្ងើចសរសើរពីការរួមចំណែកយ៉ាងសកម្មរបស់កម្មាភិបាល យុទ្ធជន អ្នកមុខអ្នកការសាសនា អង្គការនិងបុគ្គលគំរូជាជនជាតិខ្មែរ។ តាមរយៈនោះ រឹតបន្តឹងជាងទៀតផែនមហាសាមគ្គីទូទាំងជនជាតិ សាមគ្គីរួមកម្លាំងកសាងទីក្រុងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអារ្យធម៌ ទំនើបនិងអភិវឌ្ឍដោយចីរភាព។
ព្រមជាមួយនោះ កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវត្តជ្រោយទឹមចាស់ សំដៅលើកតម្កើងនិងសាយភាយតម្លៃវប្បធម៌ និងអត្ថន័យនៃពិធីបុណ្យចូលឆ្នាំថ្មីក្នុងជីវភាពសា្មរតីរបស់ជនរួមជាតិខ្មែរ; រាយការណ៍ពីសមិទ្ធផលអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់ទីក្រុងនិងក្តីរំពឹងរបស់ថ្នាក់ដឹកនាំចំពោះជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ ទីក្រុងបានបង្កើតក្រុមប្រតិភូថ្នាក់ដឹកនាំជាច្រើនក្រុមទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់បណ្តាសមមិត្ត ជាអតីតក្រសួង គណៈ ផ្នែកមជ្ឈិមនិងទីក្រុង គ្រួសារគោលនយោបាយ កម្មាភិបាលចូលនិវត្តន៍ អ្នកមុខអ្នកការសាសនា អ្នកមានប្រិយភាពជនជាតិខ្មែរ និងវត្តពុទ្ធសាសនាខ្មែរមួយចំនួន។
តាមប្រសាសន៍លោក ង៉ោវ៉ូវថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ដើម្បីគិតអានឧបត្ថម្ភជនរួមជាតិខ្មែរទទួលអំណរបុណ្យចូលឆ្នាំថ្មីសប្បាយរីករាយ សាមគ្គី សុវត្ថិភាព ខេត្តបានចាត់តាំងក្រុមប្រតិភូជាច្រើនក្រុមទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីនិងជូនអំណោយនៅតាមវត្តខ្មែរនានា; ចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីនៅវត្តព្រែកជ្រៅ ដោយមានអ្នកតំណាងជិត ៥០០ រូប។ ទន្ទឹមនឹងនោះ ចង្អុលការដល់គណៈកម្មាធិការប្រជាជនឃុំ សង្កាត់ បង្កើតក្រុមទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី និងជូនអំណោយនៅតាមវត្តខ្មែរនានា គ្រួសារគោលនយោបាយ អ្នកមានប្រិយភាពគំរូ លើកទឹកចិត្តទាន់ពេលវេលា ដើម្បីជនរួមជាតិខ្មែរទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីសប្បាយរីករាយ សាមគ្គី។
ព្រះឧបជ្ឈាយ៍ហ៊ឺវហិញ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តកាម៉ាវ ព្រះចៅអធិការវត្តឃោសិតារាម មានថេរដីកា៖ រៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី វត្តតែងបានក្រុមប្រតិភូថ្នាក់ដឹកនាំខេត្តកាម៉ាវ និងក្រុមប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញមកសួរសុខទុក្ខ ប្រសិទ្ធពរ ប្រគេនជូនទេយ្យវត្ថុដល់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទខ្មែរជានិច្ច។ តាមរយៈនោះ បង្កជាកម្លាំងចលករបន្ថែមដល់ប្រជាពុទ្ធបរិស័ទ ទទួលអំណរបុណ្យចូលឆ្នាំថ្មីកាន់តែសប្បាយរីករាយនិងសុខដុមរមនា រឹតបន្តឹងចំណងសាមគ្គីភាពរវាងបណ្តាជនជាតិ រួមកម្លាំងកសាងភូមិ ស្រុកកាម៉ាវ កាន់តែសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ៕
យ្វីអាញ - លីសៀ