នាយករដ្ឋមន្ត្រី ផាមមិញជិញ ប្រធានគណៈចង្អុលការការពារប្រជាពលរដ្ឋថ្នាក់ជាតិ បានដឹកនាំកិច្ចប្រជុំទូទាំងប្រទេស ស្តីពីការងារបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ ឆ្នាំ២០២៦។
ឧត្តមសេនីយ៍ត្រី ជីមថុងញ៉ឹក សមាជិកមជ្ឈិមបក្ស ស្នងការរងនិងជាប្រធានសេនាធិការនៃយោធភូមិភាគ៩ ជាអនុប្រធានគណៈចង្អុលការការពារប្រជាពលរដ្ឋទីក្រុងកឹងធើ; លោកត្រឹងជីហុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ជាអនុប្រធានប្រចាំការនៃគណៈចង្អុលការការពារប្រជាពលរដ្ឋទីក្រុងកឹងធើ; ព្រមទាំងតំណាងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៅទីតាំងតភ្ជាប់របស់ទីក្រុងកឹងធើ។

អ្នកតំណាងជាច្រើនចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៅទីតាំងទីក្រុងកឹងធើ។
នៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី ផាមមិញជិញ សំណូមពរដល់ក្រសួង ផ្នែកមជ្ឈិមនិងភូមិភាគនានា បន្តពង្រឹងការដឹកនាំរបស់បក្សក្នុងការងារបង្ការ ទប់ស្កាត់ និងជម្នះផលប៉ះពាល់នៃគ្រោះធម្មជាតិ; ម្ចាស់ការពិនិត្យ បំពេញបន្ថែម និងធ្វើឱ្យសុក្រឹតប្រព័ន្ធឯកសារគតិយុត្ត ស្តីពីបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ; លើកកម្ពស់គុណភាពនៃការព្យាករណ៍ ការព្រមាននិងការតាមដានត្រួតពិនិត្យគ្រោះមហន្តរាយ; អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ; យកចិត្តទុកដាក់លើការផ្សព្វផ្សាយព័ត៌មាន លើកកម្ពស់ការយល់ដឹងរបស់សហគមន៍; ចាត់តាំងចង្អុលការ បញ្ជាការដឹកនាំនិងផ្សព្វផ្សាយអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវការងារទប់ស្កាត់ និងជម្នះផលប៉ះពាល់…។

ឆ្នាំកន្លងហើយ ទឹកជន់លិចដោយសារជំនោរខ្ពស់បានកើតឡើងជាញឹកញាប់បណ្ដាលឱ្យមានការលិចលង់និងប៉ះពាល់ដល់ជីវភាពការផលិតនិងអាជីវកម្មរបស់ប្រជាជននៅទីក្រុងកឹងធើ។
នាយករដ្ឋមន្ត្រី ផាមមិញជិញ ក៏បានស្នើដល់ភូមិភាគនានាបង្កើនការរៀបចំត្រួតពិនិត្យការងារទប់ស្កាត់គ្រោះធម្មជាតិ ធានាសុវត្ថិភាពប្រព័ន្ធទំនប់ លូទឹក និងសំណង់បង្ការ ទប់ស្កាត់គ្រោះធម្មជាតិ; ផ្គួបបញ្ចូលខ្លឹមសារបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ ចូលក្នុងផែនការនិងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាកម្មវិធី គម្រោងវិនិយោគរបស់ក្រសួង ផ្នែកនិងមូលដ្ឋាន; បង្កើនធនធានសម្រាប់វិនិយោគក្នុងការងារនេះ ពិសេសគឺការពង្រឹង សមត្ថភាពធន់ទ្រាំរបស់ហេដ្ឋារចនាសម្ព័ន្ធ; ម្ចាស់ការធ្វើសេនាធិការ “ពីដំបូង ពីចម្ងាយ” អំពីវិធានការបង្ការ ដើម្បីបន្ថយការខូចខាតកម្រិតទាបបំផុតដល់អាយុជីវិត និងទ្រព្យសម្បត្តិដែលបណ្តាលមកពីគ្រោះធម្មជាតិ…។
យោងតាមក្រសួងកសិកម្មនិងបរិស្ថានឆ្នាំ ២០២៥ នៅប្រទេសយើងគ្រោះធម្មជាតិដែលបណ្ដាលឱ្យមានមនុស្សស្លាប់និងបាត់ខ្លួន ៤៨៤ នាក់ និងរងរបួស ៨១១ នាក់; ការខូចខាតទ្រព្យសម្បត្តិសរុបប្រមាណជាង ១០៤.៧៣៣ ពាន់លានដុង។ នៅទីក្រុងកឹងធើ ឆ្នាំ២០២៥ មានគ្រោះធម្មជាតិ ៥ ប្រភេទបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ…។ ក្នុងនោះ មានការបាក់ស្រុតដីតាមបណ្តោយឆ្នេរទន្លេនិងសមុទ្រ ១២១ លើក; ភ្លៀងធ្លាក់ខ្លាំងភ្ជាប់ជាមួយខ្យល់កន្ត្រាក់ ៧៨ លើក; ទឹកជំនន់និងជន់លិច ៦ លើក…។ គ្រោះធម្មជាតិ បណ្ដាលឱ្យមានមនុស្សរងរបួស ៤ នាក់ និង ៣៤៧ គ្រួសាររងការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ សរុបជាទឹកប្រាក់ប្រមាណ ៥១,៣៤ ពាន់លានដុង៕
ហាវ៉ាន់-ញ៉ឹកតឹង-ពេជ្រសឿន