04/04/2026 - 22:20

ពិនិត្យ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ជូន​ជន​ជាតិ​ភាគ​តិច​ចំ​នួន ២០០ នាក់ 

នា​ព្រឹក​ថ្ងៃ​ទី ៤ ខែ​មេ​សា នៅ​ឃុំ​តៃ​វ៉ាំង មន្ទីរ​ពេទ្យ​សម្ភព​-កុមារ សុក​ត្រាំង សហ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​មហា​វិទ្យា​ល័យ​វេជ្ជ​ឱសថ​សាស្ត្រ ទី​ក្រុង​ហូ​ជី​មិញ និង​មណ្ឌល​សុខា​ភិ​បាល​ឃុំ​តាយ​វ៉ាំង ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កម្ម​វិធី “ពិ​និត្យ​និង​ស្វែង​រក​ជំងឺ​រោគ​ស្ត្រី កុ​មារ និង​ជំងឺ​បេះ​ដូង​ពី​កំ​ណើត​ក្នុង​សហ​គមន៍​ដោយ​ឥត​គិត​ថ្លៃ”។

កម្ម​វិធី “ពិ​និត្យ​និង​ស្វែង​រក​ជំងឺ​រោគ​ស្ត្រី កុ​មារ និង​ជំងឺ​បេះ​ដូង​ពី​កំ​ណើត​ក្នុង​សហ​គមន៍​ដោយ​ឥត​គិត​ថ្លៃ”។

កម្ម​វិធី​នេះ​បាន​ចាត់​តាំង​ឡើង​ក្នុង​គោល​បំ​ណង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​មា​មីង​ជន​ជាតិ​ភាគ​តិច ជា​ពិ​សេស​គឺ​ស្ត្រី​និង​កុ​មារ ឱ្យ​ទទួល​បាន​នូវ​សេវា​ថែ​ទាំ​សុខ​ភាព និង​ការ​ពិនិត្យ​ស្វែង​រក​ជំងឺ​ភ្លាមៗ​នៅ​កន្លែង​ស្នាក់​នៅ។ តាម​រយៈ​កម្ម​វិធី​នេះ ​មា​មីង​ប្រ​ជា​ពល​រដ្ឋ​នឹង​បាន​ចូល​រួម៖ ពិ​និត្យ ស្វែង​រក​ជំងឺ​និង​ពិ​គ្រោះ​យោ​បល់​អំ​ពី​ជំងឺ​រោគ​ស្ត្រី​ដែល​ជួប​ប្រ​ទះ​ញឹក​ញាប់ ដូច​ជា​មហា​រីក​ដោះ មហា​រីក​ស្បូន; ពិ​និត្យ​និង​រក​ឃើញ​ទាន់​ពេល​នូវ​ជំងឺ​កុមារ​ទូ​ទៅ; ពិ​និត្យ​ស្វែង​រក​ជំងឺ​បេះ​ដូង​ពី​កំ​ណើត​ចំ​ពោះ​កុ​មារ។

ពិ​និត្យ​ស្វែង​រក​ជំងឺ​បេះ​ដូង​ពី​កំ​ណើត​ចំ​ពោះ​កុ​មារ។

ជា​ពិ​សេស កម្ម​វិធី​បាន​អនុ​វត្ត​ដោយ​ឧប​ករណ៍​វេជ្ជ​សាស្ត្រ​ទំ​នើបៗ ក្នុង​នោះ​មាន​ប្រ​ព័ន្ធ​ស្វែង​រក​មហា​រីក​ស្បូន​ដោយ​បញ្ញា​សិប្ប​និម្មិត (AI) ដែល​រួម​ចំ​ណែក​លើក​កម្ពស់​ភាព​ត្រឹម​ត្រូវ​និង​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​រក​ឃើញ​ជំងឺ​តាំង​ពី​ដំ​ណាក់​កាល​ដំ​បូង។

តាម​ប្រ​សាសន៍​របស់​វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត ២ លោក ង្វៀង​ភឿក​ឡុក នា​យក​រង​មន្ទីរ​ពេទ្យ​សម្ភព-កុមារ​សុក​ត្រាំង បាន​ឱ្យ​ដឹង​ថា តាម​រយៈ​សកម្ម​ភាព​ពិ​និត្យ​ជំងឺ​នេះ បាន​ជួយ​ឱ្យ​ករណី​ជា​ច្រើន​ដែល​មាន​រោគ​សញ្ញា​មិន​ប្រក្រ​តី បាន​រក​ឃើញ​ទាន់​ពេល និង​ទទួល​បាន​ការ​ពិ​គ្រោះ​យោ​បល់ តាម​ដាន និង​ព្យា​បាល​បាន​រហ័ស។ ក្រៅ​ពី​នេះ ប្រ​ជា​ពល​រដ្ឋ​នៅ​ទាំង​បាន​វេជ្ជ​បណ្ឌិត​ណែ​នាំ​អំ​ពី​ចំ​ណេះ​ដឹង​ថែ​ទាំ​សុខ​ភាព រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​ក្នុង​ការ​ម្ចាស់​ការ​ការ​ពារ​ជំងឺ​តម្កាត់​ផ្សេងៗ។

​ផ្តល់​ជូន​២០០​កញ្ចប់​ពិ​និត្យ​ជំងឺ ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​និង​ផ្តល់​អំ​ណោយ​ចំ​នួន ២០០ ចំ​ណែក ជូន​ដល់​មា​មីង​ជន​ជាតិ​ភាគ​តិច។

កម្ម​វិធី​បាន​ផ្តល់​ជូន​២០០​កញ្ចប់​ពិ​និត្យ​ជំងឺ ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ ព្រម​ទាំង​ផ្តល់​អំ​ណោយ​ចំ​នួន ២០០ ចំ​ណែក ជូន​ដល់​មា​មីង​ជន​ជាតិ​ភាគ​តិច ដោយ​ចំ​ណាយ​ថវិ​កាស​រុប​ជិត ៦០ លាន​ដុង៕

ហុង​ទើ - សុ​ផន

ចែករំលែកអត្ថបទ