02/04/2026 - 21:43

ផ្លូវ​ខេត្ត ៩២១ រលូន អ្នក​បោះ​ឆ្នោត​រីក​រាយ​ខណៈ​ពេល​សំ​ណើរ​បាន​ដោះ​ស្រាយ​ត្រឹម​ត្រូវ 

គម្រោង​បង្កើន​កម្រិត បើក​ទូ​លាយ​ដង​ផ្លូវ​ខេត្ត ៩២១ កំ​ណាត់​ឆ្លង​កាត់​សង្កាត់​ថូ​កណូក និង​ត្រុង​ញ៉ឹក ទី​ក្រុង​កឹង​ធើ បាន​សម្រេច​រួច​រាល់​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ។ សំ​ណង់​នេះ​មិន​ត្រឹម​តែ​ដោះ​ស្រាយ​រួច​រាល់​ស្ថាន​ភាព​ចុះ​គុណ​ភាព លិច​និង​កក​ស្ទះ​អូស​បន្លាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បំ​ពេញ​បំ​ណង​ប្រាថ្នា​របស់​អ្នក​បោះ​ឆ្នោត បង្ក​សន្ទុះ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​របស់​ភូមិ​ភាគ។

ផ្លូវ​ខេត្ត ៩២១ (កំ​ណាត់​ពី​ស្ពាន​រ៉ាច់​រិត​រហូត​ដល់​ស្ពាន​វ៉ាង​ឡិច) បាន​បង្កើន​កម្រិត ក្រាល​កៅ​ស៊ូ​ស្រ​ឡះ​ស្រ​ឡំ។

ផ្លូវ​ខេត្ត ៩២១ គឺ​ជា​ផ្លូវ​ដឹក​ជញ្ជូន​ដ៏​សំ​ខាន់​មួយ​ដែល​តភ្ជាប់​តំ​បន់​ប្រ​ជា​ជន​រស់​នៅ​នៃ​សង្កាត់​ថូក​ណូក​ដល់​ឃុំ​កើ-ដ។ ប៉ុន្មាន​ឆ្នាំ​មុន កំ​ណាត់​ផ្លូវ​ពី​ស្ពាន​រ៉ាច់​រិត​ដល់​ស្ពាន​វ៉ាង​ឡិច​ខូច​យ៉ាង​ធ្ងន់​ធ្ងរ ផ្ទៃ​ផ្លូវ​តម្លុក​ច្រើន ប្រ​ព័ន្ធ​បង្ហូរ​ទឹក​មិន​គ្រប់​គ្រាន់ ធ្វើ​ឱ្យ​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​មាន​ការ​លំ​បាក។ លោក​ង្វៀង​វ៉ាំង​ហ៊ុង អ្នក​រស់​នៅ​យូរ​ឆ្នាំ​នៅ​សង្កាត់​ថូកណូក ឱ្យ​ដឹង៖ “ពី​មុន កំ​ណាត់​ផ្លូវ​នេះ​ខូច​ខាត់ ផ្ទៃ​ផ្លូវ​តូច​ចង្អៀត។ ក្នុង​អំ​ឡុង​ពេល​ម៉ោង​ចំ​ណុច​ខ្ពស់ មាន​រថ​យន្ត​ធ្វើ​ដំ​ណើរ​ច្រើន កក​ស្ទះ​ចរា​ចរណ៍​ជា​រឿយៗ។ ប្រ​ជា​ជន​សង្ឃឹម​ថា ដង​ផ្លូវ​នេះ​នឹង​បាន​បង្កើន​កម្រិត​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​ធ្វើ​ពា​ណិជ្ជ​កម្ម​ងាយ​ស្រួល”។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រំពឹង​ទុក​របស់​ប្រ​ជា​ជន ជា​មួយ​នឹង​ប្រ​ភព​ទុន​រក្សា​គុណ​ភាព​ផ្លូវ​គោក​ឆ្នាំ ២០២៥ គម្រោង​បង្កើន​កម្រិត​ដង​ផ្លូវ​ខេត្ត ៩២១ បាន​អនុវត្ត​ទាន់​ពេល​វេលា។ ដើម​ឆ្នាំ ២០២៦ គម្រោង​សម្រេច​រួច​រាល់ នាំ​មក​នូវ​ទិដ្ឋ​ភាព​ថ្មី​ទាំង​ស្រុង​សម្រាប់​តំ​បន់។ បច្ចុប្បន្ន ផ្ទៃ​ផ្លូវ​បាន​បង្កើន​កម្រិត ក្រាល​កៅ​ស៊ូ​យ៉ាង​រលូន​និង​ធំ​ទូ​លាយ។ ប្រ​ព័ន្ធ​បង្ហូរ​ទឹក​បាន​វិនិ​យោគ​យ៉ាង​រឹង​មាំ ធា​នា​ផ្ទៃ​ផ្លូវ​ស្ងួត​ជា​និច្ច។

លោក ត្រឹង​វ៉ាំង​ក្វាង រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ខេត្ត ៩២១ ឱ្យ​ដឹង៖ “អា​ស្រ័យ​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ ទើប​ដង​ផ្លូវ​នេះ​ស្រ​ឡះ​ស្រ​ឡំ យាន​ជំ​និះ​ចរា​ចរណ៍​ងាយ​ស្រួល គ្មាន​នៅ​កក​ស្ទះ​ចរា​ចរណ៍​ឬ​គ្រោះ​ថ្នាក់​កើត​មាន​ដូច​មុន​ទៀត​ឡើយ។ អា​ស្រ័យ​ហេតុ​នេះ ការ​ធ្វើ​អា​ជីវ​កម្ម​ក៏​រីក​ចម្រើន​ផង​ដែរ។ ប្រ​ជា​ជន​អ្នក​ណា​ក៏​សប្បាយ​រីក​រាយ”។

លោក ង្វៀង​វុាំង​ខ្វា នា​យក​រង​មន្ទីរ​សាង​សង់ ឱ្យ​ដឹង៖ ក្នុង​រយៈ​ពេល​កន្លង អង្គ​ភាព​តែង​ទទួល​យក ស្តាប់​និង​រក​វិធី​ដោះ​ស្រាយ​បាន​ទាន់​ពេល​នូវ​មតិ​យោ​បល់ សំ​ណូម​ពរ​របស់​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម។ ដោយ​ផ្អែក​លើ​ចំ​ណុច​នេះ មន្ទីរ​សាង​សង់​បាន​ធ្វើ​សេនា​ធិ​ការ​ជូន​ទី​ក្រុង ឱ្យ​បែង​ចែក​ប្រ​ភព​ទុន ផ្ដល់​សច្ចា​នុមតិ​បញ្ជី​មាតិ​ការ​វិនិ​យោគ​ចំ​ណុះ​ប្រ​ភព​ទុន​បុព្វ​ហេតុ​ចរា​ចរណ៍​និង​រក្សា​គុណ​ភាព​ផ្លូវ​គោក​ប្រ​ចាំ​ឆ្នាំ ដើម្បី​ជម្នះ​ការ​ខូច​ខាត បង្កើន​កម្រិត​បើក​ទូ​លាយ​ដង​ផ្លូវ ប្រ​ព័ន្ធ​បង្ហូរ​ទឹក ស្ពាន​ទ្រុឌ​ទ្រោម...។ ការ​វិនិ​យោគ​មិន​ត្រឹម​តែ​ធា​នា​សុ​វត្ថិ​ភាព​ចរា​ចរណ៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំ​ណាក់​ប្រ​ជា​ជន រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្រេច​រួច​រាល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​ទេស​ទី​ក្រុង​តាម​ទិស​ដៅ​ស៊ីវិ​ល័យ​និង​ទំ​នើប។

កិច្ច​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់ និង​ស្ថា​ប័ន​ជំ​នាញ​បាន​ជួយ​គម្រោង​បង្កើន​កម្រិត​ផ្លូវ ៩២១  "សម្រេច​គោល​ដៅ" តាម​កាល​កំ​ណត់។ ទន្ទឹម​នឹង​នោះ រួម​ចំ​ណែក​បង្ក​លក្ខណៈ​ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​នៅ​តាម​មូល​ដ្ឋាន​ដែល​គម្រោង​ឆ្លង​កាត់៕

ត្វៀក​ត្រិន - ទីទុយ

ចែករំលែកអត្ថបទ