សមាគមនារីនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ តែងខ្នះខ្នែងចូលរួម សកម្មភាពសុខុមាលភាពសង្គម គិតគូរដល់គ្រួសារក្រីក្រ សិស្សក្រីក្រលើភូមិឋានតំបន់ព្រំដែនសមុទ្រ រួមចំណែកអនុវត្តជោគជ័យភារកិច្ច នយោបាយ ព្រួតដៃការពារអធិបតេយ្យ សន្តិសុខព្រំដែន។

សមាគមនារីនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ជូនអំណោយដល់សិស្សនៅតំបន់ព្រំដែនសមុទ្រ។
ទន្ទឹមនឹងការអនុវត្តល្អនូវភារកិច្ចនយោបាយ កសាងគ្រួសារសម្បូរសប្បាយ សុភមង្គល ជឿនលឿន ស្មើភាព សមាគមនារីនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ នៅទាំងអនុវត្តល្អរាល់ចលនាប្រឡងប្រណាំងរបស់មជ្ឈិម សមាគមសហព័ន្ធនារីនិងទីក្រុងកឹងធើបានបំផុស។ ពិសេស សមាគមនៅទាំងខ្នះខ្នែងចូលរួមអនុវត្តកម្មវិធី៖ និទាឃរដូវកក់ក្តៅទឹកចិត្តអ្នកភូមិ បុណ្យចូលឆ្នាំវៀតណាមកងទ័ព-ប្រជាជន រក្សាប្រសិទ្ធភាពទម្រង់ “ខាប់អង្ករមេត្តាធម៌”; “ចិញ្ចឹមជ្រូកដី” “ម្តាយគាំពារ”; “រួមដំណើរជាមួយសមាគមនារីការពារព្រំដែន”, “ល្វែងទំនិញសូន្យដុងសម្រាប់អ្នកក្រ”, “ផ្សារណាត់ពិសេស” ។ល។ វរសេនីយ៍ត្រី ឡេថាញញ៉ាន់ ប្រធានសមាគមនារីនៃគណៈបញ្ជាការកងទ័ពការពារព្រំដែន ទីក្រុងកឹងធើ ឱ្យដឹង៖ “កម្មាភិបាៈល សមាជិកានារីតែងហាត់ពត់ លត់ដំគុណសម្បត្តិ សីលធម៌ សកម្មលើកកម្ពស់ជំនាញវិជ្ជាជីវៈ សមត្ថភាពការងារ ជម្នះលំបាកអនុវត្តសម្រេចល្អភារកិច្ចដែលបានប្រគល់។ ជាពិសេស ផ្តោតលើការផ្សព្វផ្សាយពីចំណេះដឹងសមភាពភេទ ថែទាំសុខភាពស្ត្រីនិងកុមារ ផ្តើមពីនោះ មានគ្រួសារសមាជិកសមាគម ១០០% ចិញ្ចឹមកូនមានសុខភាព មាំមួន លុះក្នុងដំបូន្មាន...”។
លេចធ្លោគឺកម្មវិធី “ម្តាយគាំពារ” កុមារកំព្រាដោយសារជំងឺ COVID-១៩ អាស្រ័យមជ្ឈិម សមាគមសហព័ន្ធនារីវៀតណាមបំផុស សមាគមបានទទួលគាំពារសិស្សម្នាក់ ជាមួយនឹងកម្រិត ឧបត្ថម្ភប្រាក់ ៤០០.០០០ ពាន់ដុងក្នុងមួយខែ និងគ្រឿងប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃមួយចំនួនទៀត។ ប្អូនង្វៀងឌិញ សិស្សថ្នាក់ទី ៦ សាលាអនុវិទ្យាល័យត្រឹងដេ ឱ្យដឹង៖ “ឪពុកម្តាយស្លាប់ ប្អូនរស់នៅជាមួយយាយតា បានពូមីងប៉ុស្តិ៍ការពារព្រំដែនជួយឧបត្ថម្ភ ប្អូនសប្បាយចិត្តខ្លាំងណាស់។ ឆ្នាំនេះ អាស្រ័យបានពូមីងប៉ុស្តិ៍ការពារព្រំដែនឧបត្ថម្ភប្រចាំខែ មានដូច៖ ប្រាក់ សម្លៀកបំពាក់ សិក្ខូបករណ៍ អង្ករ មី ។ល។ ជួយឱ្យប្អូនជម្នះលំបាក រៀនពូកែ។ ប្អូនសន្យាខិតខំរៀនសូត្រឱ្យបានប្រសើរជាងទៀត ដើម្បីក្លាយជាមនុស្សមានប្រយោជន៍សម្រាប់សង្គម ដោយមិនធ្វើឱ្យពូមីងនៅប៉ុស្តិ៍ការពារព្រំដែនខកបំណងឡើយ”។
លោកវរសេនីយ៍ឯក ហាហ្វីទ្រឿង ស្នងការនយោបាយរងនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ឱ្យដឹង៖ លទ្ធផលបានបង្ហាញឱ្យឃើញថា សមាជិកាសមាគមនារីម្នាក់ៗ គឺជាគំរូមានទម្រង់ថ្មីៗ របៀបធ្វើល្អៗ ប្រកបដោយគំនិតច្នៃប្រតិដ្ឋ។ នៅពេលខាងមុខ សមាគមនឹងបន្តពង្រីកជាងទៀតនូវស្នាដៃដែលសម្រេចបាន អនុវត្តមានប្រសិទ្ធភាពចលនាប្រឡងប្រណាំង កម្មវិធីនិងទម្រង់សកម្មភាពជាច្រើន; ពង្រីកប្រវេណីល្អប្រសើរ “វីរភាព - អង់អាច - ស្មោះ ត្រង់ - ប៉ិនប្រសប់” រួមចំណែកកសាងយុទ្ធនារីការពារព្រំដែនពោរពេញដោយចំណេះដឹង សុខភាព មោះមុត ច្នៃប្រតិដ្ឋ មានផ្នត់រស់នៅស៊ីវិល័យនិងមានទឹកចិត្តសប្បុរសធម៌ រួមចំណែកកសាងនិងការពាររឹងមាំអធិបតេយ្យដែនដី សន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី៕
យ្វីអាញ-មុនី