17/03/2026 - 10:49

រីក​ចម្រើន​ផ្ដើម​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ 

 កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១ - ២០២៥ តែង​បាន​គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់ ផ្សព្វ​ផ្សាយ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ជា​ជំ​ហានៗ កែ​លម្អ​និង​លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន ពិ​សេស​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែររស់​នៅ​ទី​ក្រុង​កឹង​ធើ។

អ្នក​មីង​ថាច់​ធី​ដេវ នៅ​ឃុំ​តឹង​ថាញ់ ទី​ក្រុង​កឹង​ធើ សប្បាយ​រីក​រាយ​ខណៈ​ពេល​បាន​រដ្ឋឧបត្ថម្ភ​សាង​សង់​ផ្ទះ។

ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១ - ២០២៥ បាន​នាំ​មក​នូវ​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន។ ក្នុង​នោះ មាន​គម្រោង​ឧបត្ថម្ភ​លំ​នៅ​ឋាន បាន​ជួយ​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ និង​គ្រួ​សារ​ដែល​លំ​បាក​ខាង​លំ​នៅ​ឋាន មាន​ផ្ទះ​សម្បែង​រស់​នៅ​សម​រម្យ។ តួ​យ៉ាង ដូច​ជា​គ្រួ​សារ​អ្នក​មីង​ថាច់​ធី​ដេវ នៅ​ភូមិ​តឹង​គ្វី A ឃុំ​តឹង​ថាញ់ ជា​គ្រួ​សារ​ក្រី​ក្រ​កូនៗ​របស់​អ្នក​មីង​មាន​គ្រួ​សារ​រស់​ដោយ​ឡែក​រៀងៗ​ខ្លួន ហើយ​ជីវ​ភាព​ក៏​មិន​សូវ​ធូរ​ធារ ចំ​ណែក​កូន​ពៅ​រស់​នៅ​ជា​មួយ​អ្នក​មីង ក៏​គ្មាន​ការ​ងារ​ធ្វើ​ជាប់​លាប់ ប្រាក់​ចំ​ណូល​មិន​ទៀង​ទាត់ ទើប​គ្មាន​លទ្ធ​ភាព​សាង​សង់​ផ្ទះ។ អា​ស្រ័យ​បាន រដ្ឋ​ឧបត្ថម្ភ​ថវិ​កា​ចំ​នួន ៤៤ លាន​ដុង​សាង​សង់ បាន​ផ្ទះ​រឹង​មាំ ជួយ​ឱ្យ​អ្នក​មីង​កក់​ក្តៅ​ក្នុង​ចិត្ត និង​លែង​បា​រម្ភ​ពេល​ភ្លៀង​ខ្យល់​ទៀត។

ផ្ដើម​ពី​ប្រ​ភព​ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​ឧបត្ថម្ភ​អភិ​វឌ្ឍ​ការ​ផលិត​តាម​ខ្សែ​សង្វាក់​តម្លៃ និង​ធ្វើ​ពិពិ​ធកម្ម​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជី​វិត​ដល់​ប្រ​ជា​ជន​ដំ​ណាក់​កាល ២០២១ - ២០២៥។ កម្ម​វិធី​នេះ បាន​ជួយ​ដល់​គ្រួ​សារ លោក​ពូ​ឡឹម​សេ​នា នៅ​ភូមិ​តាម​សុក C១ ឃុំ​មី​ទូ មាន​លក្ខណៈ​បន្ថែម​សម្រាប់​អភិ​វឌ្ឍ​ការ​ផលិត។ គ្រួ​សារ​លោក​ពូ ជា​គ្រួ​សារ​ក្រី​ក្រ ប្រ​ភព​ចំ​ណូល​ចម្បង​ពី​របរ​ធ្វើ​កម្ម​ករ​សំ​ណង់។ ប្រាក់​ដែល​រក​បាន​ត្រូវ​រ៉ាប់​រង​ទាំង​ការ​ចំ​ណាយ​ប្រ​ចាំ​ថ្ងៃ និង​ការ​ទិញ​ថ្នាំ​ព្យា​បាល​ជំងឺ​ឱ្យ​កូន។ ឃើញ​ពី​ស្ថាន​ភាព លំ​បាក​របស់​លោក​ពូ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​ពិ​និត្យ​ឧបត្ថម្ភ​គោ​មេ ២ ក្បាល ពី​គម្រោង ៣ ស្តី​ពី​ការ ឧបត្ថម្ភ​អភិ​វឌ្ឍ​ផលិត​តាម​ខ្សែ​សង្វាក់​តម្លៃ។ រីក​រាយ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ទាន់​ពេល លោក ពូ​សេនា រ៉ាយ​រ៉ាប៖ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ និង​ដឹង​គុណ​រដ្ឋ​ដែល​បាន​ឧបត្ថម្ភ​គោ ២ ក្បាល​នេះ ដើម្បី​ឱ្យ​គ្រួ​សារ​ខ្ញុំ​មាន​លក្ខណៈ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច។ ខ្ញុំ​ប្តេជ្ញា​នឹង​ខិត​ខំ​ថែ​ទាំ​ឱ្យ​បាន​ល្អ ដើម្បី​កែ​លម្អ​ជីវ​ភាព​ឱ្យ​កាន់​តែ​ប្រ​សើរ​ឡើង”។

តាម​ប្រ​សាសន៍​សម​មិត្ត ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ទី​ក្រុង​កឹង​ធើ ដំ​ណាក់​កាល ២០២១ - ២០២៥ ទី​ក្រុង​កឹង​ធើ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម តំ​បន់​ជន​ជាតិ​ភាគ​តិច ជា​មួយ​ប្រ​ភព ថវិ​កាស​រុប​ចំ​នួន ១.៥២០​.០២៦ លាន​ដុង។ ក្នុង​នោះ រួម​មាន៖ គម្រោង ១ ដោះ​ស្រាយ​ស្ថាន​ភាព ខ្វះ​ដី​សង់​លំ​នៅ​ឋាន លំ​នៅ​ឋាន ដី​ផលិត និង​ទឹក​ស្អាត​ប្រើ​ប្រាស់ ជា​មួយ​ថវិ​កា​ជាង ៣១ ពាន់​លាន​ដុង។ គម្រោង​៣ អភិ​វឌ្ឍ​ផលិត​កសិ​-រុក្ខ​កម្ម ប្រ​កប​ដោយ​ចីរ​ភាព ពង្រីក​សក្តា​នុពល ឧត្តម​ភាព​នៃ​តំ​បន់​នី​មួយៗ ដើម្បី​ផលិត​ទំ​និញ​តាម​ខ្សែ សង្វាក់​តម្លៃ​ជា​មួយ​ថវិកា​ជាង ១៨ ពាន់​លាន​ដុង។

អា​ស្រ័យ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រមៗ​គ្នា និង​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី រួម​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​ពី​សំ​ណាក់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន រួម​ជាតិ​ខ្មែរ​កាន់​តែ​បាន​លើក​កម្ពស់។ លទ្ធ​ផល​ដែល​សម្រេច​បាន​គឺ​ជា​ភស្តុ​តាង​ជាក់​ស្តែង​ដើម្បី​ប្រ​ជា​ជន​កាន់​តែ​ជឿ​ជាក់​យ៉ាង​មុត​មាំ​លើ​គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ​របស់​បក្ស និង​រដ្ឋ។ តាំង​ពី​នោះ មា​មីង​កាន់​តែ​ខិត​ខំ​ពល​កម្ម​ផលិត រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំ​ណាច​កសាង​មាតុ​ភូមិ​ឱ្យ​រីក​ចម្រើន​ជាង​ទៀត៕

                    ថាញ​វ៉ាង - ថាច់​ធី

ចែករំលែកអត្ថបទ