ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/03/2026 - 21:20

កាម៉ាវ

ពល​រដ្ឋ​ជាង ២.៣​០០ នាក់ ចេញ​ដំ​ណើរ​ទៅ​បំ​ពេញ​ភារ​កិច្ច​ការ​ពារ​មាតុ​ភូមិ 

នា​ព្រឹក​ថ្ងៃ​ទី ៥ ខែ​មី​នា រួម​ជា​មួយ​បណ្តា​ភូមិ​ភាគ​ក្នុង​ទូ​ទាំង​ប្រ​ទេស​ ខេត្ត​កា​ម៉ាវ បាន​ចាត់​តាំង​យ៉ាង​ឱឡា​រិក​នូវ​ពិ​ធី​ប្រ​គល់ និង​ទទួល​ទ័ព​ឆ្នាំ ២០២៦ ​នៅ​ទី​តាំង​ចំ​នួន​៥​ក្នុង​ខេត្ត ដើម្បី​ជូន​ដំ​ណើរ​យុវ​ជន​ឆ្នើម​របស់​ភូមិ​ស្រុក​ជាង​ ២.៣​០០ នាក់ ចេញ​ដំ​ណើរ​ទៅ​បំ​ពេញ​កា​តព្វ​កិច្ច​យោ​ធា និង​ចូល​រួម​កង​កម្លាំង​នគរ​បាល​ប្រ​ជា​ជន។

ក្នុង​ឆ្នាំ ២០​២៦ ខេត្ត​កា​ម៉ាវ បាន​ប្រ​គល់​ភាគ​កម្រិត​ពល​រដ្ឋ​ចូល​បម្រើ​កង​ទ័ព និង​បំ​ពេញ​កា​តព្វ​កិច្ច​នគរ​បាល​ប្រ​ជា​ជន​ចំ​នួន ២.៣​៤៨ នាក់ ក្នុង​នោះ​មាន​ពល​រដ្ឋ ១.៩​០០​នាក់ បំ​ពេញ​កា​តព្វ​កិច្ច​យោ​ធា និង​ពល​រដ្ឋ ៤៤៨ នាក់ បំ​ពេញ​ភារ​កិច្ច​នគរ​បាល​ប្រ​ជា​ជន (មាន​នារី​៩​នាក់)។ ការ​ងារ​ជ្រើស​រើស និង​ហៅ​ពល​រដ្ឋ​ចូល​បម្រើ​កង​ទ័ព បាន​អនុ​វត្ត​យ៉ាង​ម៉ត់​ចត់ ត្រឹម​ត្រូវ​តាម​បទ​ប្បញ្ញត្តិ ធា​នា​ប្រ​ជា​ធិប​តេយ្យ បើក​ចំ​ហ យុត្តិ​ធម៌ និង​សម្រេច​បាន​គុណ​ភាព។

ថ្លែង​ការណ៍​ក្នុង​ពិ​ធី​នេះ អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត លោក​ឡឺ​ក្វាង​ងើយ បាន​សង្កត់​ធ្ងន់៖ ពិ​ធី​ប្រ​គល់ និង​ទទួល​ទ័ព​ឆ្នាំ ២០២៦ គឺ​ជា​ព្រឹត្តិ​ការណ៍​នយោ​បាយ​-សង្គម ដែល​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់ បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ មនោ​សញ្ចេត​នា និង​ជំ​នឿ​ទុក​ចិត្ត​របស់​បក្ខ​ភាគ រដ្ឋ​អំ​ណាច និង​ប្រ​ជា​ជន​ក្នុង​ខេត្ត ចំ​ពោះ​បុព្វ​ហេតុ​កសាង និង​ការ​ពារ​រឹង​មាំ​មាតុ​ភូមិ​វៀត​ណាម​សង្គម​និ​យម។

យុវ​ជន​ខេត្ត​កា​ម៉ាវ ស្វា​ហាប់​ចេញ​ដំ​ណើរ​ទៅ​ការ​ពារ​មាតុ​ភូមិ។

ក្នុង​បរិ​ការណ៍​ដែល​ស្ថាន​ភាព​ពិ​ភព​លោក និង​តំ​បន់​នៅ​តែ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ ភារ​កិច្ច​កសាង​ខឿន​ការ​ពារ​ជាតិ​ទូ​ទាំង​ប្រ​ជា​ជន ផ្សារ​ភ្ជាប់​ជា​មួយ​សមរ​ភូមិ​សន្តិ​សុខ​ប្រ​ជា​ជន បាន​ដាក់​ចេញ​នូវ​តម្រូវ​ការ​កាន់​តែ​ខ្ពស់ ការ​អនុ​វត្ត​ច្បាប់​កា​តព្វ​កិច្ច​យោ​ធា មិន​ត្រឹម​តែ​ជា​ការ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​កា​តព្វ​កិច្ច​ដ៏​ឧត្តុង្គ​ឧត្តម​របស់​ពល​រដ្ឋ​ម្នាក់ៗ​ចំ​ពោះ​មាតុ​ភូមិ​ផង​ដែរ។

លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​កា​ម៉ាវ លោក​ង្វៀង​ហូ​ហាយ សួរ​សុខ​ទុក្ខ លើក​ទឹក​ចិត្ត និង​ជូន​អំ​ណោយ​ដល់​ពល​រដ្ឋ​ដែល​ចូល​បម្រើ​កង​ទ័ព។

ចំ​ពោះ​ពល​រដ្ឋ​ដែល​ចូល​បម្រើ​កង​ទ័ព អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត លោក​ឡឺ​ក្វាង​ងើយ មាន​បំ​ណង​ឱ្យ​ពល​រដ្ឋ​ម្នាក់ៗ លើក​កម្ពស់​ប្រ​ពៃ​ណី​បដិ​វត្តន៍​របស់​ភូមិ​ស្រុក ស្មោះ​ត្រង់​ដាច់​ខាត​ចំ​ពោះ​មាតុ​ភូមិ ចំ​ពោះ​បក្ស និង​ចំ​ពោះ​ប្រ​ជា​ជន អនុ​វត្ត​ឱ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​វិន័យ​កង​ទ័ព ច្បាប់​របស់​រដ្ឋ មិន​បង្អង់​ការ​សិក្សា រៀន​សូត្រ ហ្វឹក​ហាត់ លើក​កម្ពស់​គោល​ជំ​ហរ​នយោ​បាយ ឆន្ទៈ មន​សិ​ការ និង​កម្រិត​វិជ្ជា​គ្រប់​ជ្រុង​ជ្រោយ; សាម​គ្គី​ភាព ប្តេជ្ញា​ចិត្ត​សម្រេច​បាន​យ៉ាង​ល្អ​ប្រ​សើរ​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន សម​ស្រប​ទៅ​នឹង​ជំ​នឿ​ទុក​ចិត្ត​របស់​គ្រួ​សារ និង​ភូមិ​ស្រុក។ ទន្ទឹម​នឹង​នោះ លោក​ក៏​បាន​ស្ងើច​សរ​សើរ​នូវ​ស្មារតី​សកម្ម ស្ម័គ្រ​ចិត្ត​របស់​ពល​រដ្ឋ; ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ក្រុម​គ្រួ​សារ ដែល​បាន​លើក​ទឹក​ចិត្ត​កូន​ចៅ​ឱ្យ​ចេញ​ដំ​ណើរ​ចូល​បម្រើ​កង​ទ័ព និង​សំ​ណូម​ពរ​បណ្តា​ថ្នាក់ បណ្តា​ផ្នែក បន្ត​អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​គោល​នយោ​បាយ​សមរ​ភូមិ​ក្រោយ​កង​ទ័ព ដើម្បី​ឱ្យ​យុទ្ធ​ជន​ថ្មី​មាន​ភាព​ស្ងប់​ចិត្ត​ក្នុង​កិច្ច​ការ​ងារ និង​ការ​ហ្វឹក​ហាត់។

នៅ​ក្នុង​ពិ​ធី​នេះ ថ្នាក់​ដឹក​នាំ​ខេត្ត​បាន​ជូន​បាច់​ផ្កា អំ​ណោយ​សួរ​សុខ​ទុក្ខ និង​លើក​ទឹក​ចិត្ត​ដោយ​ផ្ទាល់​ដល់​ពល​រដ្ឋ​ដែល​ចូល​បម្រើ​កង​ទ័ព មុន​ពេល​ឡើង​រថ​យន្ត​ទៅ​កាន់​អង្គ​ភាព ដើម្បី​ជំ​រុញ​ក្តី​ជំ​នឿ កម្លាំង​ចិត្ត​ឱ្យ​សម​មិត្ត​គ្រប់​រូប​សម្រេច​បាន​ល្អ​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន៕

យ្វី​អាញ - សុផន

ចែករំលែកអត្ថបទ