ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦ ផ្សព្វផ្សាយជាផ្លូវការ ផ្តល់លិខិតបញ្ជាក់ត្រួតពិនិត្យអេឡិចត្រូនិកដល់យានយន្ត និងរថយន្តប្រើប្រាស់ពិសេសក្នុងទូទាំងប្រទេស។

រូបជាឧទាហរណ៍។
អនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីភាពលោតផ្លោះអភិវឌ្ឍវិទ្យាសាស្រ្តបច្ចេកវិទ្យា ផ្លាស់ថ្មីគំនិតច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលជាតិ; សេចក្តីសម្រេចលេខ ៤៣/២០២៥/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពីវិធីអនុវត្តបទដ្ឋានបច្ចេកទេសជាតិ ចំពោះចំហាយឧស្ម័នយានយន្តដែលចូលរួមចរាចរណ៍ផ្លូវគោក; នាយកដ្ឋានត្រួតពិនិត្យលក្ខណៈបច្ចេកទេសវៀតណាម បានផ្សព្វផ្សាយជាផ្លូវការ ផ្តល់លិខិតបញ្ជាក់ត្រួតពិនិត្យសុវត្ថិភាពនិងការពារបរិស្ថាន ក្រោមរូបភាពអេឡិចត្រូនិកលើយានយន្តនិងរថយន្តប្រើប្រាស់ពិសេសក្នុងទូទាំងប្រទេស ចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៦។
លិខិតបញ្ជាក់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសអេឡិចត្រូនិក មានតម្លៃគតិយុត្តិដូចជាច្បាប់ក្រដាសដែរ។
លិខិតបញ្ជាក់អេឡិចត្រូនិក គឺជាច្បាប់ចម្លងឌីជីថលរបស់លិខិតបញ្ជាក់ត្រួតពិនិត្យពីច្បាប់ ក្រដាសនាបច្ចុប្បន្ន មានតម្លៃគតិយុត្តិដូចជាច្បាប់ក្រដាស បានរក្សាទុកលើប្រព័ន្ធទិន្នន័យរបស់នាយកដ្ឋានត្រួតពិនិត្យលក្ខណៈបច្ចេកទេសវៀតណាម និងបានពិនិត្យតាមប្រព័ន្ធអនឡាញលើទំព័រវ៉េបសាយរបស់នាយកដ្ឋានត្រួតពិនិត្យ លក្ខណៈបច្ចេកទេសវៀតណាម (https://www. vr.org.vn)។
លិខិតបញ្ជាក់អេឡិចត្រូនិក បង្ហាញគ្រប់សព្វព័ត៌មានត្រួតពិនិត្យរបស់មធ្យោបាយ រួមមាន កម្រិតនៃចំហាយឧស្ម័នដែលសម្រេចបានតាមការកំណត់ (កម្រិត ៣ កម្រិត ៤ ។ល។ ) រយៈពេលសុពលភាពនិងរាល់ព័ត៌មានពាក់ព័ន្ធផ្សេងៗ; ទន្ទឹមនឹងនោះ រួមបញ្ចូល QR-code ភ្ជាប់ទៅនឹងច្បាប់ដែលស្តែងពីលិខិតបញ្ជាក់អេឡិចត្រូនិកលើទំព័រវ៉េបសាយរបស់នាយកដ្ឋានត្រួតពិនិត្យលក្ខណៈបច្ចេកទេសវៀតណាម ដើម្បីបម្រើដល់ការត្រួតពិនិត្យ (ទទួលស្គាល់ជាក់ស្តែង)។
ឆ្លងតាមរយៈនោះ ចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៦ បណ្តាមូលដ្ឋានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តទាំងអស់ក្នុងទូទាំងប្រទេស នឹងអនុវត្តផ្តល់លិខិតបញ្ជាក់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយច្បាប់អេឡិចត្រូនិកសម្រាប់មធ្យោបាយ ដែលមានលទ្ធផលត្រួតពិនិត្យតាមសំណូមពរដើម្បីចូលរួមចរាចរណ៍ផ្លូវគោក។
ករណីដែលម្ចាស់យានយន្តមានតម្រូវការប្រើប្រាស់ច្បាប់ក្រដាស មូលដ្ឋានត្រួតពិនិត្យលក្ខណៈបច្ចេកទេស នឹងផ្តិតជាលិខិតបញ្ជាក់ដោយផ្ទាល់ ពីផ្នែកទន់គ្រប់គ្រង (មិនប្រើកាតផ្លាស្ទិកដូច បច្ចុប្បន្នទៀតទេ) និងបោះត្រាទទួលស្គាល់ដើម្បីផ្តល់ជូនម្ចាស់យានយន្ត។
ការផ្សព្វផ្សាយលិខិតបញ្ជាក់ត្រួតពិនិត្យអេឡិចត្រូនិក នឹងនាំមកផលប្រយោជន៍ជាច្រើនដូច៖ ផ្តល់ភាពងាយស្រួលដល់ប្រជាជន អាជីវកម្ម ក្នុងការគ្រប់គ្រងនិងប្រើប្រាស់ក្រដាសស្នាមរបស់មធ្យោបាយ; បន្ថយការជ្រុះបាត់ ខូចលិខិតបញ្ជាក់; ប្រិតសំចៃការបោះពុម្ពរៀងរាល់ឆ្នាំដល់មូលដ្ឋាន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសផង; ទប់ស្កាត់មានប្រសិទ្ធភាពការប្រើប្រាស់លិខិតបញ្ជាក់ក្លែងក្លាយ; ជំនួយការងារល្បាត ត្រួតពិនិត្យរបស់កងកម្លាំងសមត្ថកិច្ច។ល។ ភ្ជាប់ចែករំលែកទិន្នន័យបម្រើការផ្កាស់ប្តូរឌីជីថល។
បច្ចុប្បន្ន ទិន្នន័យផ្តល់លិខិតបញ្ជាក់ត្រួតពិនិត្យដល់យានយន្ត រថយន្តប្រើប្រាស់ បានធ្វើព្រមៗ គ្នាពីប្រព័ន្ធគ្រប់គ្រងរបស់នាយកដ្ឋានត្រួតពិនិត្យ លក្ខណៈបច្ចេកទេសវៀតណាម ទៅក្នុងមូលដ្ឋាន ទិន្នន័យលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងសាងសង់ និងឆ្លងតាមប្រព័ន្ធរួមបញ្ចូលចែករំលែកទិន្នន័យ (LGSP) របស់ក្រសួងសាងសង់ ដែលចែករំលែកទិន្នន័យជាមួយក្រសួងនគរបាល ដើម្បីអាចនឹងរួមបញ្ចូលព័ត៌មានទៅក្នុងប្រព័ន្ធ VNeID និង VNeTraffic។
ថ្វីដ្បិតដូច្នោះក្តី ទិន្នន័យទាំងនេះមិនទាន់ធានាបានការបំពេញតាមពេលវេលាជាក់លាក់ និងការបញ្ជាក់ដោយឌីជីថល។ ការអនុវត្តផ្តល់លិខិតបញ្ជាក់អេឡិចត្រូនិក អាចនឹងជម្នះបាននូវចំណុចខ្វះខាតខាងលើ ធានាទិន្នន័យដែលត្រួត ពិនិត្យយានយន្ត រថយន្តប្រើប្រាស់ពិសេសឆ្លើយ តបតាមលក្ខឋាន “ត្រូវគ្រប់ ស្អាតរស់ ឯកភាព និងប្រើរួម” រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ចក្នុងវិស័យចរាចរណ៍ដឹកជញ្ជូន៕
យោង៖ chinhphu.vn - លីសៀ