ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/03/2026 - 14:40

សាមគ្គី​ទូ​ទាំង​ប្រ​ជា​ជន​កសាង​ជីវ​ភាព​សុខ​ដុម 

អនុ​វត្ត​ពាក្យ​ប្រៀន​ប្រ​ដៅ​របស់​អ៊ំ គណៈ​កម្មា​ធិ​ការ​រណៈ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​ថ្នាក់​ទី​ក្រុង តែង​ពង្រីក​កម្លាំង​នៃ​ផែន​មហា​សាម​គ្គី​ កៀរ​គរ​ប្រ​ភព​កម្លាំង​គិត​គូរ​ដល់​សុខុ​មាល​ភាព​សង្គម សន្សឹមៗ​លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន។ ផ្តើម​ពី​បណ្តា​វិធី​ធ្វើ​ច្នៃ​ប្រ​តិដ្ឋ​ជាក់​ស្តែង គណៈ​កម្មា​ធិការ​រណៈ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​ថ្នាក់​ទី​ក្រុង រួម​ចំ​ណែក​អនុវត្ត​ជោគ​ជ័យ​បណ្តា​ទិស​ដៅ​ភារ​កិច្ច​នយោ​បាយ​អភិវឧ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ទី​ក្រុង។

ក្តីរី​ករាយ​ពេល​ជីវ​ភាព​សុខ​សាន្ត​ត្រាណ

ថ្ងៃ​ចុង​ឆ្នាំ​បង​ស្រី​ង្វៀង​ធី​ធ្វី​ហុង នៅ​ភូមិ​៣ ឃុំ​ធើយ​ហ៊ុង រវល់​រៀប​ចំ​ផ្ទះ​សំ​បែង បម្រុង​ស្ពក​បាយ​សែន​ដូន​តា។ បុណ្យ​ចូល​ឆ្នាំ​នេះ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​មាន​ផ្ទះ​ថ្មី​នៅ ហើយ​បាន​“សង”​បញ្ជី​គ្រួ​សារ​ក្រ។ បង​ហឿង​ចែក​រំលែក​ពី​មនោ​សញ្ចេត​នា​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​ជំ​នួយ​របស់​កម្មា​ភិបាល​រណៈ​សិរ្ស​ភូមិ​ភាគ​ចំ​ពោះ​គ្រួ​សារ។ គ្រួ​សារ​គ្មាន​ដី​ផលិត កូន​ច្រើន សមា​ជិក​ក្នុង​គ្រួ​សារ​រស់​ពឹង​លើ​កម្លាំង​លី​សែង​របស់​ប្តី។ នេះ​ជា​រឿង​លំ​បាក​មុន​នោះ។ ឥ​ឡូវ​គ្រួ​សារ​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាម​គ្គី បង​ហឿង​នៅ​ទាំង​បាន​ឧទ្ទេស​នាម​ការ​ធ្វើ​នៅ​មូល​ដ្ឋាន​និហ​រ័ណ​ផ្លែ​ឈើ​ចំ​ណូល​២​នាក់​ប្តី​ប្រ​ពន្ធ​រាល់​ខែ​ជាង​១៧​លាន​ដុង។

គណៈ​កម្មា​ធិ​ការ​រណៈ​សិរ្ស​មាតុ​ភូមិ​ឃុំ​ធើយ​ហ៊ឹង បាន​ពិ​ភាក្សា​ជា​មួយ​គណៈ​អភិ​បាល​ព្រះ​ពុទ្ធ​សាស​នា​ហ្វា​ហាវ​ឃុំ​និង​ប្រ​ជា​ជន​ពី​ការ​កសាង​ស្ពាន​គម​នា​គមន៍​តភ្ជាប់​ភូមិ​៦-៧។

ភាព​អ៊ូរ​អរ​នៃ​ការ​ទទួល​អំ​ណរ​ឆ្នាំ​ថ្មី​ក្នុង​ផ្ទះ​តូច​របស់​មីង​ង្វៀង​ធី​សា​បី បាន​រៀប​ចំ​ស្អាត​បាត។ លើតុ​ជា​អំ​ណោយ​បុណ្យ​ចូល​ឆ្នាំ​ដោយ​ឃុំ​ជូន​អម​ជា​មួយ​ថូផ្កា​អង្គា​សីល​ដោយ​ញាតិ​ជិត​ខាង​ជូន។ អា​យុ​៧៥​ឆ្នាំ​ប្លាយ​មីង​បី​ចែក​រំ​លែក៖ ខ្ញុំ​នៅ​ម្នាក់​ឯង​បាន​ញាតិ​ជិត​ខាង​ស្រ​ឡាញ់​រាប់​អាន រដ្ឋ​អំ​ណាច​ភូមិ​ភាគ រណៈ​សិរ្ស​មាតុ​ភូមិ​តែង​យក​ចិត្ត​ទុក​ដាក់​គិត​អាន​ជា​ច្រើន​ផ្នែក។ ផ្ទះ​ខ្ញុំ​កំ​ពុង​នៅ​ក៏​អា​ស្រ័យ​រណៈ​សិរ្ស​ចលនា​សង់​ជូន។ ខ្ញុំ​ពិត​ជា​ដឹង​គុណ​រដ្ឋ​អំ​ណាច​និង​មា​មីង​ជិត​ខាង​ណាស់។

ដំ​ណាក់​កាល​២០២៤​-២០២៥ គណៈ​កម្មា​ធិ​ការ​រណៈ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​និង​បណ្តា​អង្គ​ការ​នយោ​បាយ​សង្គម​ឃុំ​ធើយ​ហឹង​ចលនា​កសាង​ជួស​ជុល​ផ្ទះ​មហា​សាម​គ្គី ផ្ទះ​កសិ​ករ​កក់​ក្តៅ ផ្ទះ​មេត្តា​ធម៌​បាន​១៦​ខ្នង។ ផ្ទះ​មួយ​ខ្នងៗ​បាន​សំ​ដែង​ច្បាស់​ពី​ការ​អស់​ពី​ចិត្ត ការ​ទទួល​ខុស​ត្រូវ​របស់​កម្មា​ភិបាល​រណៈ​សិរ្ស​ឃុំ តាំង​ពី​ការ​ពិ​ភាក្សា​ជា​មួយ​អ្នក​ឧបត្ថម្ភ អ្នក​ម៉ៅ​ការ​ដល់​ការ​ពិ​និត្យ​ល្បឿន​ដំ​ណើរ​ការ​ដើម្បី​ធា​នា​សំ​ណង់​ពិត​ជា​មាន​គុណ​ភាព​ ប្រ​សិទ្ធ​ភាព។

“សម្រស់​ថ្មី”និ​ទា​ឃ​រដូវ

ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​គ្រួ​សារ​បង​ជូ​ធី​ឡាំង សមា​ជិ​កា​នារី​ឃុំ​ធើយ​ហ៊ឹង កាន់​តែ​សប្បាយ​ជាង​ឆ្នាំ​កន្លង ដោយ​ចំ​ការ​ស្វាយ​នាំ​មក​ចំ​ណូល​ជាង​៥០​លាន​ដុង។ នោះ​ពិត​ជា​ជំ​ហាន​ល្អ​ពេល​គ្រួ​សារ​បង​ឡាំង​លែង​បា​រម្ភ​ពី​ការ​រក​ប្រាក់​ទិញ​អង្ករ​រាល់​ថ្ងៃ​ទៀត។ ឆ្នាំ​២០២៣ បាន​សមា​គម​នារី​ជូន​ផ្ទះ​មេត្តា​ធម៌​និង​បាន​ជំ​នួយ​បុល​ទុន​ដើម្បី​កែ​ប្រែ​ចំ​ការ​ស្វាយ​២​កុង ជីវ​ភាព​របស់​ប្តី​ប្រ​ពន្ធ​បង​ឡាំង​វិវឧ្ឍន៍​បណ្តើរៗ។

ក្តី​រីក​រាយ​នោះ​ក៏​ដូច​ជា​រឿង​របស់​បង​ស្រី​ង្វៀង​ធី​គីម​ថាញ់ ប្រ​ធាន​សមា​គម​នារី​ឃុំ​ធើយ​ហ៊ុង។ ក្រុម​សហ​ការ​ត្បាញ​លូ​បាន​សមា​គម​សហ​ព័ន្ធ​នារី​បង្កើត​កាល​ពី​ឆ្នាំ​២០២៤ នៅ​ភូមិ​៤ មាន​សមា​ជិកា​១៥​រូប ប្រាក់​ចំ​ណូល​ពី​៣-៦​លាន​ដុង​/ម្នាក់​/ខែ។ ក្រុម​សហ​ការ​ត្បាញ​ខ្សែ​ជ័រ​បាន​រក្សា​ច្រើន​ឆ្នាំ​មាន​សមា​ជិ​ការ​២៣៥​រូប ប្រាក់​ចំ​ណូល​ពី​៤​-៨​លាន​ដុង​/ម្នាក់​/ខែ​និង​បាន​ដោះ​ស្រាយ​ការ​ធ្វើ​ឱ្យ​ពល​ករ​ទំ​នេរ​ជាង​៨០០​រូប។

ជីវ​ភាព​បាន​កែ​លម្អ មា​មីង​កាន់​តែ​រីក​រាយ​ព្រួត​ដៃ​គ្នា​គិត​គូរ​កសាង​ភូមិ​ស្រុក។ យើង​ខ្ញុំ​មក​ភូមិ​៦​ស្រប​ពេល​ភូមិ​ភាគ​បើក​ឱ្យ​ប្រើ​ប្រាស់​ស្ពាន​គម​នា​គមន៍​តភ្ជាប់​ភូមិ​៦-៧ សំ​ណង់​នេះ​អា​ស្រ័យ​រណៈ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ធើយ​ហ៊ឹង​ចលនា​ក​សាង។ លោក​ដាំង​ហុង​ថាវ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណៈ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ និយាយ៖ "មុន​នេះ​មិន​ទាន់​មាន​ស្ពាន មា​មីង​ចង់​ទៅ​ដល់​មជ្ឈ​មណ្ឌល​រដ្ឋ​បាល​ឃុំ​ត្រូវ​ទៅ​ព័ទ្ធ​ឆ្ងាយ។ ថវិកា​កសាង​ស្ពាន​ជាង​៣៥០​លាន​ដុង។ យើង​ខ្ញុំ​ចលនា​អជីវ​កម្ម រួច​ម្ចាស់​ការ​ជួប​ដោះ​ដូរ​នឹង​គណៈ​អភិ​បាល​ព្រះ​ពុទ្ធ​សាសនា​ហ្វា​ហាវ​ឃុំ​ទទួល​ពាក្យ​សហ​ការ​អនុវត្ត​សំ​ណង់"។ 

អណត្តិ​កាល​២០២៤​-២០២៩ គណៈ​កម្មា​ធិ​ការ​រណៈ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​ថ្នាក់​ទី​ក្រុង​ចលនា​បាន​ទឹក​ប្រាក់​១៣២​ពាន់​លាន​ដុង សម្រាប់​មូល​និធិ​ដើម្បី​អ្នក​ក្រ។ កសាង​ជួស​ជុល​ផ្ទះ​មហា​សាម​គ្គី បាន​៩២០​ខ្នង តម្លៃ​ជាង​៤៧​ពាន់​លាន​ដុង បណ្តា​អង្គ​ការ​សមា​ជិក​កសាង​ជួស​ជុល​ផ្ទះ​ឱ្យ​សមា​ជិក​៤៣៨​ខ្នង សរុប​តម្លៃ​ជាង​២១​ពាន់​លាន​ដុង។ ទន្ទឹម​នឹង​នោះ​ចលនា​ប្រ​ជា​ជន​បរិច្ចាក​ដី ដំ​ណាំ​១០១.​៣៤០​ម៉ែត្រ​ក្រ​ឡា បើក​ទូលាយ​បណ្តា​ដង​ផ្លូវ​ច្រក​ល្ហក​សរុប​ប្រ​វែង​២៥២​គ.ម កសាង​ជួស​ជុល​ស្ពាន​ចំ​នួន​២៨០ សរុប​ចំ​នួន​ប្រាក់​១៨១​ពាន់​លាន​ដុង និង​២៩.០២១​ថ្ងៃពល​កម្ម៕

ដុង​តឹម- ចន្ថា

ចែករំលែកអត្ថបទ