ក្លឹបផ្សព្វផ្សាយអប់រំ បញ្ចុះបញ្ចូលកែប្រែមុខសញ្ញាបំពានច្បាប់ នៅវត្តត្រោកកើត ភូមិត្រោកកើត ឃុំចូវថាញ់ ខេត្តវិញឡុង បានបង្កើតនៅឆ្នាំ ២០២២ មានសមាជិក ២០នាក់។ បច្ចុប្បន្ន ក្លឹបបានពង្រីកប្រសិទ្ធភាព មានករណីលួចរបស់របរ គ្រោះសង្គមជាច្រើនបានរកឃើញទាន់ពេល រួចរាយការណ៍ទៅផ្នែកសមត្ថកិច្ច ឡោមព័ទ្ធចាប់ឃាត់ខ្លួន វិនិច្ឆ័យត្រូវតាមសេចក្តីកំណត់របស់ច្បាប់ កាត់បន្ថយស្ថានភាពលួចរបស់របរ គ្រោះសង្គម ដែលពីមុនកើតមានជាញឹកញាប់។

នគរបាលឃុំចូវថាញ់ សហការជាមួយប្រធានក្លឹប ក្តាប់ពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅលើភូមិឋាន។
ភូមិត្រោកកើត ស្ថិតនៅជាប់ផ្លូវជាតិលេខ ៥៤ ហេតុនោះចំនួនមធ្យោបាយចរាចរណ៍ច្រើនកុះករ ម្ល៉ោះហើយក៏មានភាពស្មុគស្មាញអំពីសន្តិសុខសណ្តាប់ធ្នាប់ផងដែរ។ អនុសេនីយ៍ ឯកហ្វិញមិញចៀង ប្រធានក្រុមសន្តិសុខនគរបាលឃុំចូវថាញ់ ឱ្យដឹង៖ “នៅតំបន់នេះមានមនុស្សចម្លែកចេញចូលជាញឹកញាប់ បំផុតគឺក្មេងជំទង់ប្រមូលផ្តុំគ្នាពេលយប់ជ្រៅ ជាហានិភ័យ កើតមានអសន្តិសុខសណ្តាប់ធ្នាប់ បើទុកឱ្យកើតមានស្ថានភាពអសន្តិសុខសណ្តាប់ធ្នាប់ លួចរបស់របរដូច្នេះ ប្រជាជនមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយការសើុបអង្កេតចាប់ខ្លួនមិនមែនជាការងាយស្រួលដែរ ពីព្រោះមុខសញ្ញាសុទ្ធតែមកពីភូមិភាគ ផ្សេង។ បន្ទាប់ពីរៀនសូត្រពីទម្រង់បង្ការ ទប់ស្កាត់ឧក្រិដ្ឋជននៅភូមិភាគផ្សេង នគរបាលឃុំចូវថាញ់ បានធ្វើសេនាធិការដល់គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនឃុំបង្កើតក្លឹបផ្សព្វផ្សាយអប់រំ បញ្ចុះបញ្ចូលកែប្រែមុខសញ្ញាបំពានច្បាប់ ដើម្បីទប់ស្កាត់ស្ថានភាពល្មើសច្បាប់។ ចាប់ពីបង្កើតក្លឹបមកទល់ពេលនេះ ក្លឹបបានចូលរួមអប់រំយុវជនដែលមានអាការៈល្មើសច្បាប់បាន ១០ករណី”។
លោកថាច់យី នៅភូមិត្រោកកើត ឱ្យដឹង៖ “អាស្រ័យតំបន់នេះជាប់ព្រំប្រទល់នឹងផ្លូវជាតិលេខ ៥៤ ហើយទីនេះក៏ជាចំណុចប្រសព្វរវាងឃុំជិតខាងក្នុងខេត្តផងដែរ ហេតុនោះ មានប្រជាជនធ្វើដំណើរទៅមកច្រើន។ ដោយសារបានបង្កើតក្លឹប ទើបស្ថានភាពអសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគបានថយចុះគួរឱ្យកត់សម្គាល់ ក្រៅពីចូលរួមឡោមព័ទ្ធ បង្ក្រាបឧក្រិដ្ឋជននៅភូមិភាគ មានករណីលួចរបស់របរនៅតាមឃុំជិតខាង ហើយក៏បានសមាជិកក្លឹបរាយការណ៍ដល់កម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួន បង្ក្រាបឧក្រិដ្ឋជនគ្រប់ប្រភេទយ៉ាងមានប្រសិទ្ធភាព”។
លោកថាច់យៀង ប្រធានក្លឹប ឱ្យដឹង៖ “ពេលចូលរួមក្លឹប សមាជិកបានផ្នែកសមត្ថកិច្ចហ្វឹកហ្វឺន វិជ្ជាជីវៈ បង្ការទប់ស្កាត់ឧក្រិដ្ឋជនគ្រប់ប្រភេទ មានបទពិសោធន៍បញ្ចុះបញ្ចូលផ្សព្វផ្សាយច្បាប់ សមាជិកក្លឹបក៏បានផ្តល់ព័ត៌មានសំខាន់ៗជាច្រើនតាមរយៈទូរស័ព្ទទាន់ហេតុការណ៍របស់នគរបាល និងចាប់ឃាត់ខ្លួនមុខសញ្ញាបំពានច្បាប់។ ពេលកើតមានស្ថានភាពអសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិឋាន សមាជិកភាគច្រើនតែងចូលរួមយ៉ាងសកម្ម និងរាយការណ៍ដល់ស្ថាប័នសមត្ថកិច្ច រក្សាសណ្តាប់ធ្នាប់។ ក្លឹបតែងក្រើនរំលឹកពុទ្ធបរិស័ទ និងប្រជាជនអំពីការអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ផ្សព្វផ្សាយដល់ប្រជាជនឱ្យណែនាំកូនចៅមិនបំពានច្បាប់ រួមចំណែកជាមួយភូមិភាគអនុវត្តល្អនូវគោលនយោបាយរបស់បក្ស និងរដ្ឋ”។
តាំងពីបង្កើតក្លឹបមកទល់ពេលនេះ សមាជិកក្លឹបបានផ្តល់ព័ត៌មានដ៏មានតម្លៃជាច្រើន ជួយដល់កម្លាំងនគរបាលធានាសន្តិសុខសណ្តាប់ធ្នាប់។ ដើម្បីពង្រីកប្រសិទ្ធភាពរបស់ក្លឹប រៀងរាល់ឆ្នាំសមាជិកក្លឹបតែងចូលរួមវគ្គហ្វឹកហ្វឺនវិជ្ជាជីវៈដែលនគរបាលចាត់តាំងផ្សព្វផ្សាយចំណេះដឹងអំពីសន្តិសុខសណ្តាប់ធ្នាប់ដើម្បីសមាជិកក្លឹបអនុវត្តត្រឹមត្រូវតាមច្បាប់ ធានាសុវត្ថិភាពផងនិងបង្កើតរូបភាពល្អដល់ប្រជាជនផង៕
សើុងម៉ាល័យ-វិមាន