ការផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច ដំណាក់កាល ២០២១-២០២៥ បានរួមចំណែកកែលម្អជីវភាព បង្កើតមុខរបរចិញ្ចឹមជីវិតប្រកបដោយចីរភាព លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីជូនប្រជាជន។

ប្រជាជននៅទីក្រុងកឹងធើ បានជំនួយគោមេសម្រាប់ចិញ្ចឹម។
ការអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១ -២០២៥ (ហៅកាត់ថាកម្មវិធី) ខេត្តអាងយ៉ាង បានប្រមូលផ្តុំផ្សព្វផ្សាយគម្រោង ១ ដោះស្រាយបញ្ហាលំនៅឋាន ដីសង់លំនៅឋាន ដីផលិតនិងទឹកប្រើប្រាស់ ចាត់ទុកនេះជាភារកិច្ចសំខាន់ ដើម្បីលើកកម្ពស់ជីវភាពជូនមាមីងជនជាតិភាគតិច។
តាមនោះ ទូទាំងខេត្តបានឧបត្ថម្ភសង់ផ្ទះជូន ១.០៣៤ គ្រួសារនិងឧបត្ថម្ភដីសង់ផ្ទះជូន ៥១ គ្រួសារ។ ទន្ទឹមនឹងនោះ ខេត្តបានជួសជុលនិងដាក់បន្ថែមសំណង់ផ្គត់ផ្គង់ទឹកស្អាតប្រមូលផ្តុំចំនួន ៦៤ កន្លែង ព្រមទាំងជួយឧបត្ថម្ភទឹកស្អាតប្រើប្រាស់ដល់ ១.០៦២ គ្រួសារដែលរស់នៅរាយប៉ាយជួយដល់ជនជាតិភាគតិច ១.២៧៧ គ្រួសារផ្លាស់ប្តូរមុខរបរ មានឱកាសការងារធ្វើបន្ថែម ទន្ទឹមនឹងនោះ រួមចំណែកកែលម្អលក្ខណៈប្រជុំជីវភាព និងធានាសុខភាពជូនប្រជាជនតំបន់ជនជាតិភាគតិច។
លោកយ័ញម៉ន អ្នកមានប្រិយភាពនៅឃុំចូវថាញ់ ខេត្តអាងយ៉ាង ឱ្យដឹង៖ “កម្មវិធីនេះបាន ជួយកែលម្អជីវភាពរបស់មាមីងជនជាតិភាគតិចក្នុងភូមិឋាន។ បណ្តាគម្រោងជំនួយលំនៅឋាន ទឹកប្រើប្រាស់និងការផ្លាស់ប្តូរមុខរបរ បានជួយឱ្យគ្រួសារជាច្រើនមានជីវភាពលំនឹង ស្ងប់អារម្មណ៍ ពលកម្មផលិត តាមរយៈនោះ ពង្រឹងក្តីទំទុកចិត្តរបស់មាមីងលើគោលការណ៍និងគោលនយោបាយរបស់បក្សនិងរដ្ឋ”។
នៅទីក្រុងកឹងធើ ការអនុវត្តកម្មវិធីតែងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះគម្រោង ៣ –អភិវឌ្ឍផលិតកសិរុក្ខកម្មប្រកបដោយចីរភាព ការពង្រីកសក្ដានុភាពនៃតំបន់នីមួយៗ ដើម្បីផលិតទំនិញតាមប្រព័ន្ធតម្លៃទីក្រុងបានផ្សព្វផ្សាយអនុវត្តទម្រង់ម្រោងជាង ១០០ អភិវឌ្ឍការផលិតនិងធ្វើឱ្យសម្បូរបែបមុខរបរចិញ្ចឹមជីវិតក្នុងសហគមន៍ ទាក់ទាញប្រជាជនជាង ២.០០០ គ្រួសារចូលរួម ជាមួយប្រភពទុនសរុបសម្រាប់អនុវត្តទម្រង់ គម្រោងជាង ៦០ ពាន់លានដុង បានផ្សព្វផ្សាយដល់មុខសញ្ញានិងមានប្រសិទ្ធភាពជាក់ស្តែង។ បណ្តាទម្រង់ទាំងនោះ ប្រមូលផ្តុំលើការចិញ្ចឹមសត្វសមស្របតាមលក្ខណៈជាក់ស្តែងដូចជា ចិញ្ចឹមគោ ជ្រូក ពពែ ក្របី... រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការផលិតនិងប្រាក់ចំណូលជូនប្រជាជន។
លោកតាវវៀតថាំង អនុប្រធាននាយកដ្ឋានឃោសនាការងារជនជាតិនិងសាសនានៃក្រសួងជនជាតិនិងសាសនា ឱ្យដឹង៖ “ការផ្សព្វផ្សាយ កម្មវិធីនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងារកាត់បន្ថយក្រប្រកបដោយចីរភាព ពង្រីកមុខរបរចិញ្ចឹមជីវិត លើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីជូនជនជាតិភាគតិច ព្រមទាំងពង្រឹងផែនមហាសាមគ្គីទូទំាងជនជាតិ”៕
ហុងទើ-ដាលីន