ពិធីបើកមហាសន្និបាត បានទូរទស្សន៍ផ្សាយផ្ទាល់ចាប់ពីម៉ោង ៨ ព្រឹក ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៦ លើប៉ុស្តិ៍ VTV1។ ពិធីបិទមហាសន្និបាតនឹងផ្សាយផ្ទាល់នៅលើ VTV1 ពេលវេលាគឺតាមការជូនដំណឹងរបស់គណៈចាត់តាំងមហសន្និបាត។
យោងតាមព័ត៌មានពីប៉ុស្តិ៍ទូរទស្សន៍វៀតណាម (VTV)។ VTV នឹងធ្វើការផ្សាយផ្ទាល់ពិធីបើក និងបិទមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ទៅតាមកិច្ចចង្អុលការរបស់គណៈចាត់តាំងមហាសន្និបាត និងការចែករំលែកសញ្ញាដល់គ្រប់ស្ថាប័នសារព័ត៌មានក្នុងប្រទេស ដើម្បីម្ចាស់ការផ្សាយបន្តលើប៉ុស្តិ៍ទូរទស្សន៍ប្រពៃណី និងសារព័ត៌មានអេឡិចត្រូនិក។

ទីក្រុងកឹងធើតុបតែងលម្អទង់ជាតិនិងផ្កា អំណរមហាសន្និបាតលើកទី ១៤ របស់បក្ស។
តាមការគ្រោងទុក ពិធីបើកមហាសន្និបាតនឹងផ្សាយផ្ទាល់ចាប់ពីម៉ោង ៨ ព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៦ លើប៉ុស្តិ៍ VTV1។ ពិធីបិទនឹងផ្សាយផ្ទាល់លើប៉ុស្តិ៍ VTV1 ពេលវេលាតាមសេចក្តីជូនដំណឺងរបស់គណៈចាត់តាំងមហាសន្និបាត។
អង្គភាពនានាដែលមានមុខងារ សកម្មភាពទូរទស្សន៍ក្នុងទូទាំងប្រទេស អាចបន្តផ្សាយបន្តផ្ទាល់នូវកម្មវិធីមហាសន្និបាតរបស់ VTV ដើម្បីផ្សាយបន្តរនៅលើប៉ុស្តិ៍ទូរទស្សន៍របស់ខ្លួន។ សញ្ញាកម្មវិធីនៅលើប៉ុស្តិ៍ VTV1 ត្រូវបានផ្សាយតាមរយៈប្រព័ន្ធទូរទស្សន៍ឌីជីថល DVB-T2 ពីបណ្តាស្ថានីយ៍ផ្សាយក្នុងតំបន់ឬផ្សាយផ្ទាល់តាមរយៈផ្កាយរណប។
សារព័ត៌មានអេឡិចត្រូនិកក្នុងប្រទេស ក៏អាចផ្សាយបន្តនូវកម្មវិធីផ្សាយផ្ទាល់មហាសន្និបាតនៅលើ website របស់ខ្លួន។ ដើម្បីធានាមិនមានការវិវាទកម្មសិទ្ធិបញ្ញា សំណូរពរស្ថាប័នកាសែតផ្តល់អាសយដ្ឋាន website របស់ខ្លួនដល់មជ្ឈមណ្ឌលផលិតនិងអភិវឌ្ឍន៍ខ្លឹមសារឌីជីថល (VTV Digital) ដើម្បីធ្វើសមទិន្នបញ្ជីអនុញ្ញាត។

ផ្សព្វផ្សាយអំពីមហាសន្និបាតលើកទី ១៤ របស់បក្សនៅលើវិថីហ្វាប៊ិញ
សង្កាត់និញកេវ ទីក្រុងកឹងធើ។
VTV សំណូមពរ៖ មិនត្រូវប្រើប្រាស់សញ្ញានៃកម្មវិធីផ្សាយបន្តផ្ទាល់មហាសន្និបាតរបស់ VTV ដើម្បីផ្សាយនៅលើបណ្តាញសង្គម។ អង្គភាពនានាផ្សាយបន្តត្រូវសហការអនុវត្ត គោរពគោលការណ៍ម៉ឺងម៉ាត់ ដើម្បីធានាផលប្រយោជន៍រួមរបស់កងកម្លាំងធ្វើព្រឹត្តិការណ៍។ អង្គភាពដែលផ្សាយបន្តលើគេហទំព័រ មានតួនាទីត្រួតពិនិត្យឱ្យបានហ្មត់ចត់នូវមតិយោបល់ (ប្រសិនបើមាន) ដើម្បីកុំឱ្យកើតមាននូវមតិមួលបង្កាច់បំភ្លៃការពិត៕
ដាំងហ្វិញ - វ៉ាន់តឹន