15/01/2026 - 06:37

ទី​ក្រុង​កឹង​ធើ នាំ​យក​សេវា​សុខា​ភិបាល​គុណ​ភាព ខិត​ជិត​នឹង​ជន​ជាតិ​ភាគ​តិច​ 

ប៉ុន្មាន​ឆ្នាំ​ជិត​នេះ​ ទី​ក្រុង​កឹង​ធើ​បាន​ផ្សព្វ​ផ្សាយ​វិធាន​ការ​ព្រមៗ​គ្នា​ជា​ច្រើន​ដើម្បី​លើក​កម្ពស់​គុណ​ភាព​ប្រ​ព័ន្ធ​សុខា​ភិ​បាល​ ជា​ជំ​ហាន​នាំ​យក​សេវា​ថែ​ទាំ​សុខ​ភាព​ខិត​ជិត​នឹង​ជន​ជាតិ​ភាគ​តិច បំ​ផុត​គឺ​ នៅ​តំ​បន់​ដែល​ជួប​ការ​លំ​បាក រួម​ចំ​ណែក​ធា​នា​សុខុ​មាល​ភាព​សង្គម​និង​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​របស់​ប្រ​ជា​ជន។​

ដំ​ណាក់​សុខា​ភិបាល​សង្កាត់​វិញ​ចូវ​បាន​វិនិ​យោគ​កសាង​ថ្មី។​

ទី​ក្រុង​កឹង​ធើ​ ជា​ភូមិ​ភាគ​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។​ ដោយ​កំ​ណត់​ការ​ ថែ​ទាំ​សុខ​ភាព​ជា​គ្រឹះ​សម្រាប់​ការ​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព​ ទី​ក្រុង​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ ជួស​ជុល​ប្រ​ព័ន្ធ​សុខា​ភិបាល​ចាប់​ពី​មូល​ដ្ឋាន​ដល់​ថ្នាក់​លើ។​

ក្នុង​ឆ្នាំ ២០២៥ ដំ​ណា​ក់​សុខា​ភិបា​ល​សង្កាត់​វិញ​ចូវ​ បាន​កសាង​ថ្មី​តាម “កម្ម​វិធី​វិនិ​យោគ​អភិ​វឌ្ឍ​ប្រ​ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន​តំ​បន់​លំ​បាក​ខេត្ត​សុក​ត្រាំង (ចាស់)” និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ចាប់​ពី​ថ្ងៃ​ទី ១​៥​ ខែ​កញ្ញា​ ឆ្នាំ ២០២៥។​ ដំ​ណាក់​សុខា​ភិ​បាល​ មាន​បន្ទប់​មុខ​ងារ​ចំ​នួន​ ១១ បាន​វិនិ​យោគ​ឧប​ករណ៍​ពេទ្យ​ទំ​នើបៗ ដូច​ជា ម៉ា​ស៊ីន​ឆ្ពុង​ច្រ​មុះ​សម្រាប់​ព្យា​បាល​ឱ្យ​កុមារ​ គ្រែ ចាក់​ម្ជុល​វិទ្យា​សាស្ត្រ ម៉ា​ស៊ីន​ចាក់​ម្ជុល​វិទ្យា​សាស្ត្រ​ អគ្គិ​សនី​។ល។​ ឆ្លើយ​តប​តម្រូវ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ដំ​បូង​ជូន​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ។ ដោយ​មាន​កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ចំ​នួន​ ២៩ រូប មាន​កម្រិត​វិជ្ជា​ជំ​នាញ​និង​អស់​ពី​ចិត្ត​ជា​មួយ​អ្នក​ជំ​ងឺ​ ជា​កត្តា​សំ​ខាន់​ជួយ​ឱ្យ​ដំ​ណាក់​សុខា​ភិ​បាល​សង្កាត់​វិញ​ចូវ​ អនុ​វត្ត​ភារ​កិច្ច​បាន​ល្អ​ក្នុង​ការ ថែ​ទាំ​សុខ​ភាព​ដំ​បូង​ជូន​ប្រ​ជា​ជន​លើ​ភូមិ​ឋាន។​

ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ថាញ់​ថើយ​អាង បាន​ប្រ​មូល​ផ្តុំ​ជំ​រុញ​សកម្ម​ភាព​សុខា​ភិបាល​បម្រុង​ រួម​មាន​ចាក់​ថ្នាំ​បង្ការ​ជំ​ងឺ​បើក​ទូ​លាយ​ ពិ​និត្យ​សុខ​ភាព​តាម​ការ​កំ​ណត់​ ពិនិត្យ​សម្រាំង​ជំ​ងឺ​មិន​ឆ្លង ក៏​ដូច​ជា​ថែ​ទាំ​សុខ​ភាព​ម្តាយ​និង​កុ​មារ។​ កម្ម​វិធី​ផ្សព្វ​ផ្សា​យ​និង​អប់​រំសុខ​ភាព​តែង​បាន​ផ្សព្វ​ផ្សាយ​ក្នុង​សហ​គមន៍ ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ក្នុង​ការ​បង្ការ​ ទប់​ស្កាត់​ជំ​ងឺ​ង​រាល​ដាល​ និង​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន។​ ថ្មី​ៗ​នេះ​ដំណាក់​សុខា​ភិ​បាល បាន​សហ​ការ​ជា​មួយ​សា​លា​បឋម​សិក្សា​លើ​ភូមិ​ឋាន​ ចាក់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​ ខាន់​ស្លាក់ - ជំ​ងឺ​តេ​តា​ណូស​ឱ្យ​កុមារ​ ធា​នា​ការ​ងារ​បង្ការ​ជំ​ងឺ​ឱ្យ​កុមារ​បាន​ទាន់​ពេល​និង​មាន​ប្រ​សិទ្ធ​ភាព។​

តាម​លោក​ហ្វាង​ក្វឹក​គឿ នា​យក​មន្ទីរ​សុខា​ភិ​បាល​ទី​ក្រុង​កឹង​ធើ​ បាន​ឱ្យ​ដឹង ផ្នែក​សុខា​ភិបាល​ កំ​ពុង​ប្រ​មូល​ផ្តុំ​ស្រាវ​ជ្រាវ​ សំ​ណើ​នូវ​វិធាន​ការ​ដើម្បី​នាំ​យក​សេវា​សុខា​ភិបាល​គុណ​ភាព​ខិត​ជិត​នឹង​ប្រ​ជា​ជន​ ពិ​សេស​គឺ​ជន​ជាតិ​ភាគ​តិច តំ​បន់​ឆ្ងាយ​ដាច់ ស្រ​យាល តំ​បន់​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​ជួប​លំ​បាក។ យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ បណ្តុះ​បណ្តាល​អភិ​វឌ្ឍន៍​ប្រ​ភព​ធន​ធាន​មនុស្ស​សុខា​ភិ​បាល​មាន​គុណ​ភាព​ មាន​ចរិយា​សម្បត្តិ សីល​ធម៌​ល្អ​ និង​សមត្ថ​ភាព​ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ ភារ​កិច្ច​និង​ការ​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន។​ កសាង​គម្រោង​បញ្ជូន​វេជ្ជ​បណ្ឌិត​ចំ​នួន ១.០០០ រូប​ចុះ​មូល​ដ្ឋាន​ គម្រោង​អភិ​វឌ្ឍន៍​ប្រ​ភព​ធន​ធាន​មនុស្ស​សុខា​ភិបាល​មាន​គុណ​ភាព​ខ្ពស់​ និង​គម្រោង​អភិ​វឌ្ឍន៍​ប្រ​ភព​ធន​ធាន​មនុស្ស​សុខា​ភិបាល​សម្រាប់​ដំណា​ក់​សុខា​ភិបាល​ឃុំ​។ល។​

                                          ហុង​ទើ-ដាលីន

ចែករំលែកអត្ថបទ