13/01/2026 - 09:22

ព្រួត​ដៃ​ដោះ​ស្រាយ​បញ្ហា​ចាំ​បាច់​ដល់​នារី​និង​កុមារ​ 

អនុវត្ត​គម្រោង​៨​ អំ​ពី​សម​ភាព​ភេទ​និង​ដោះ​ស្រាយ​បញ្ហា​ជា​ចាំ​បាច់​ដល់​ស្ត្រី​និង​កុមារ​ (ហៅ​កាត់​ថា​ គម្រោង​) ស្ថិត​ក្នុង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ទី​ក្រុង​កឹង​ធើ ​បាន​ផ្សព្វ​ផ្សាយ​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន។​ គម្រោង​នេះ​ មិន​ត្រឹម​ជំ​រុញ​សម​ភាព​ភេទ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្តោត​លើ​ការ​ដោះ​ស្រាយ​បញ្ហា​ចាំ​បាច់ ការ​ពារ​សិទ្ធិ​និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​សម្រាប់​នារី​និង​កុ​មារ។​

ផ្សព្វ​ផ្សាយ​ពី​ប្រ​ធាន​បទ៖ បំ​បាត់​ការ​រើស​អើង​ភេទ។​

យោង​តាម​របាយ​ការណ៍​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​គម្រោង​ ៨​ ស្ថិត​ក្នុង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ សរុប​ប្រ​ភព​ទុន​អនុ​វត្ត​គម្រោង​ជាង​ ២​៩​ ពាន់​លាន​ដុង​ ក្នុង​នោះ​ ថវិកា​មជ្ឈិម​មាន​ជាង​ ២៨ ពាន់​លាន​ដុង​ ថវិកា​ភូមិ​ភាគ​ជាង​ ៥០០ លាន​ដុង។​ មក​ទល់​ពេល​នេះ​ លទ្ធ​ផល​នៃ​ការ​ផ្តល់​ផ្ទេរ​ថវិកា​បាន​ជាង​ ១៩ ពាន់​លាន​ដុង​ ស្រូប​អត្រា​ ៦៤,​១៥% បង្ហាញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ទី​ក្រុង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង។​

ក្នុង​នោះ​ ចំ​ណុច​លេច​ធ្លោ​បំ​ផុត​គឺ​បង្កើត​និង​រក្សា​ក្រុម​ផ្សព្វ​ផ្សាយ​សហ​គមន៍​ចំ​នួន​ ១៣៦​ ក្រុម​ ដោយ​មាន​សមា​ជិក​ ១.៣៦០ នាក់​ ព្រម​ទាំង​កសាង​និង​ដាក់​ឱ្យ​ដំ​ណើ​ការ​ទម្រង់​ផ្សព្វ​ផ្សាយ​សហ​គមន៍ ៦ ក្រុម​ ផ្តោត​លើ​ខ្លឹម​សារ​បំ​បាត់​ការ​រើស​អើង​ភេទ បង្ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​ ការ​ពារ​នារី​និង​កុមារ។​ បោះ​ពុម្ព​ឯក​សារ​ ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​បាន​ជាង​១០​.៥០០ ច្បាប់​ ចែក​ជូន​ទូលំ​ទូលាយ​ដល់​ក្រុម​ផ្សព្វ​ផ្សាយ​ ចាត់​តាំង​ព្រឹត្តិ​ការណ៍​ផ្សព្វ​ផ្សាយ​ដោយ​ទម្រង់​រូប​ភាព​រស់​រវើក​ ដូច​ជា៖ វេទិ​កា​ពិ​ភាក្សា​ សម្តែង​ជា​ឈុត​ ឆាក​សិល្បៈ​ ទាក់​ទាញ​ប្រ​ជា​ជន​ចូល​រួម​ចំ​នួន​ ៦.៧៥០ លើក​នាក់។​

ការ​ងារ​លើក​កម្ពស់​សមត្ថ​ភាព​កង​ជួរ​កម្មា​ភិបាល​និង​អ្នក​មាន​ប្រិយ​ភាព​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពិ​សេស។​ គម្រោង​បង្កើត​បាន​៣​ ក្លឹប​ “មេ​ដឹក​នាំ​នៃ​ការ​ផ្លាស់​ប្តូរ” ដោយ​មាន​សមា​ជិក​ ៨៤០ នាក់​ ចាត់​តាំង​វគ្គ​ហ្វឹក​ហ្វឺន​កិច្ច​សន្ទនា​គោល​នយោ​បាយ​បាន​ច្រើន​លើក​នៅ​ថ្នាក់​ឃុំ​ ភូមិ​ អនុសង្កាត់​លំ​បាក​ខ្លាំង។​ ក្រៅ​ពី​នោះ​ ក៏​បាន​បើក​វគ្គ​ហ្វឹក​ហ្វឺន​បាន​ ២៥ ថ្នាក់​ ដោយ​គួប​បញ្ចូល​ជា​មួយ​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​សម​ភាព​ភេទ​ដល់​កម្មា​ភិបាល​ គ្រប់​លំ​ដាប់​ថ្នាក់​ ទាក់​ទាញ​អ្នក​ចូល​រួម​ប្រ​មាណ​ ១.៣០០ លើក​នាក់​ ផ្តើម​ពី​នោះ​ រួម​ចំ​ណែក​ជំ​រុញ​បញ្ហា​សម​ភាព​ភេទ​ទៅ​ក្នុង​ជីវ​ភាព​ជាក់​ស្តែង។​

លោក​ស្រី​ង្វៀង​ធីធ្វី​លិញ សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ទី​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង៖ “អា​ច​បញ្ជាក់​បាន​ថា​ គម្រោង​៨​បាន​បង្ក​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការ​យល់​ដឹង​និង​សកម្ម​ភាព​របស់​កម្មា​ភិបាល​ សមា​ជិក​នារី​និង​សហ​គមន៍​អំ​ពី​សម​ភាព​ភេទ​ រួម​ចំ​ណែក​បំ​បាត់​ការ​រើស​អើង​ភេទ​ លើក​កម្ពស់​លទ្ធ​ភាព​សេដ្ឋ​កិច្ច​របស់​នារី​ ព្រម​ទាំង​ ជំ​រុញ​សំ​ឡេង​និង​ការ​ចូល​រួម​របស់​នារី​និង​កុមារ​ក្នុង​ជីវ​ភាព​សង្គម។​ ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន​ទាំង​នេះ​ ជំ​ហាន​ដំ​បូង​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ “របៀប​គិត​ របៀប​ធ្វើ​” របស់​បង​ប្អូន​នារី​ជន​ជាតិ​ខ្មែរ​ គឺ​ជា​ភាព​ជោគ​ជ័យ​ដ៏​ធំ​ធេង​នៃ​ការ​អន្ត​រាគមន៍​របស់​គម្រោង​ ៨​ បាន​រួម​ចំ​ណែក​ដោះ​ស្រាយ​មាន​ប្រ​សិទ្ធ​ភាព​នូវ​បញ្ហា​មួយ​ចំ​នួន​ដាក់​ចេញ​ចំ​ពោះ​នារី​និង​កុមារ​ ព្រម​ទាំង​ជំ​រុញ​សម​ភាព​ភេទ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច”៕

                                         ហុង​ទើ-មុនី​

ចែករំលែកអត្ថបទ