08/01/2026 - 05:10

ទី​ក្រុង​កឹង​ធើ នាំ​យក​សេ​វា​សុខាភិបាល​គុណ​ភាព​ ខិត​ជិត​នឹង​ជន​ជាតិ​ភាគ​តិច​ 

ប៉ុន្មាន​ឆ្នាំ​ជិត​នេះ​ ទី​ក្រុង​កឹង​ធើបាន​ផ្សព្វ​ផ្សាយ​វិធាន​ការ​ព្រម​ៗគ្នា​ជា​ច្រើន​ដើម្បី​លើក​កម្ពស់​គុណ​ភាព​ប្រ​ព័ន្ធ​​សុខា​ភិ​បាល​ ជា​ជំ​ហាន​នាំ​យក​សេ​វា​ថែ​ទាំ​សុខ​ភាព​ខិត​ជិត​នឹង​ជន​ជាតិ​ភាគ​តិច​ បំផុត​គឺ​នៅ​តំបន់​ដែល​ជួប​ការ​លំបាក​ រួម​ចំណែក​ធានា​សុខុមាល​ភាព​សង្គម​និង​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​របស់​ប្រ​ជា​ជន​។

ដំ​ណាក់​សុខាភិបាល​សង្កាត់​វិញ​ចូវបាន​វិនិយោ​គក​សាង​ថ្មី​។

ទីក្រុង​កឹង​ធើ ជា​ភូមិ​ភាគ​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​។ ដោយ​កំ​ណត់​ការ​ថែ​ទាំ​សុខ​ភាព​ជា​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ ទី​ក្រុង​បាន​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​ ជួសជុល​ប្រ​ព័ន្ធ​សុខាភិបាល​ចាប់​ពី​មូល​ដ្ឋាន​ដល់​ថ្នាក់​លើ។

ក្នុង​ឆ្នាំ​ ២០២៥ ដំ​ណាក់​សុខាភិបាល​សង្កាត់​វិញ​ចូវ បា​នក​សាង​ថ្មី​តាម​ “កម្ម​វិធី​វិនិយោគ​អភិវឌ្ឍ​ប្រ​ព័ន្ធ​សុខាភិបាល​មូល​ដ្ឋាន​តំបន់​លំបាក​ខេត្ត​សុក​ត្រាំង ​(ចាស់​)” និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ចាប់​ពី​ថ្ងៃ​ទី​ ១៥ ខែ​កញ្ញា​ ឆ្នាំ​ ២០២៥។ ដំ​ណាក់​សុខាភិបាល​មាន​បន្ទប់​មុខ​ងារ​ចំ​នួន​ ១១ បាន​វិនិយោគ​ឧប​ករណ៍​ពេទ្យ​ទំនើប​ៗ ដូច​ជា​ ម៉ាស៊ីន​ឆ្ពុង​ច្រ​មុះ​សម្រាប់​ព្យាបាល​ឱ្យ​កុមារ​ គ្រែ​ចាក់​ម្ជុល​វិទ្យា​សាស្ត្រ​ ម៉ាស៊ីន​ចាក់​ម្ជុល​វិទ្យា​សាស្ត្រ​ អគ្គិ​សនី​។ល។ ឆ្លើយ​តប​តម្រូវ​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ដំ​បូង​ជូន​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​។ ដោយ​មាន​កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ចំ​នួន​ ២៩ រូប​ មាន​កម្រិត​វិជ្ជា​ជំនាញ​និង​អស់​ពី​ចិត្ត​ជា​មួយ​អ្នក​ជំងឺ​ ជា​កត្តា​សំ​ខាន់​ជួយ​ឱ្យ​ដំ​ណាក់​សុខាភិបាល​សង្កាត់​វិញ​ចូវ អនុ​វត្ត​ភារ​កិច្ច​បាន​ល្អ​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ដំ​បូង​ជូន​ប្រ​ជា​ជន​លើ​ភូមិ​ឋាន​។

ដំ​ណាក់​សុខាភិបាល​ឃុំ​ថា​ញ់ថើយអាង​ បាន​ប្រ​មូល​ផ្តុំជំ​រុញ​សកម្ម​ភាព​សុខាភិបាល​បម្រុង​ រួម​មាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​បើក​ទូ​លាយ​ ពិនិត្យ​សុខ​ភាព​តាម​ការ​កំ​ណត់​ ពិនិត្យ​សម្រាំង​ជំងឺ​មិន​ឆ្លង​ ក៏​ដូច​ជា​ថែ​ទាំ​សុខ​ភាព​ម្តា​យនិង​កុមារ​។ កម្ម​វិធី​ផ្សព្វ​ផ្សាយ​និង​អប់​រំ​សុខ​ភាព​តែង​បាន​ផ្សព្វ​ផ្សាយ​ក្នុង​សហ​គម​ន៍ ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ក្នុង​ការ​បង្ការ​ ទប់​ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល​ និង​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​។ ថ្មី​ៗនេះ​ដំ​ណាក់​ សុខាភិបាល​បាន​សហ​ការ​ជា​មួយ​សា​លា​បឋម​សិក្សា​លើ​ភូមិ​ឋាន​ ចាក់​វ៉ា​ក់សាំង​បង្ការ​ជំងឺ​ខាន់​ស្លាក់​ - ជំងឺ​តេតា​ណូសឱ្យ​កុមារ​ ធានា​ការ​ងារ​បង្ការ​ជំងឺ​ឱ្យ​កុមារ​បាន​ទាន់​ពេល​និង​មាន​ប្រ​សិទ្ធ​ភាព​។

តាម​លោក​ហ្វាង​ក្វឹក​គឿង នា​យក​មន្ទីរ​សុខាភិបាល​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង​ ផ្នែក​សុខាភិបាល​កំ​ពុង​ប្រ​មូល​ផ្តុំស្រាវ​ជ្រាវ​ សំណើ​នូវ​វិធាន​ការ​ដើម្បី​នាំ​យក​សេ​វា​សុខាភិបាល​គុណ​ភាព​ខិត​ជិត​នឹង​ប្រ​ជា​ជន​ ពិសេស​គឺ​ជន​ជាតិ​ភាគ​តិច​តំបន់​ឆ្ងាយ​ដាច់​ស្រយាល​ តំបន់​មា​នល​ក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ជួប​លំបាក​។ យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​បណ្តុះ​បណ្តា​ល អភិវឌ្ឍ​ន៍ប្រ​ភព​ធន​ធាន​មនុស្ស​សុខាភិបាល​មាន​គុណ​ភាព​ មាន​ចរិយា​សម្បត្តិ​ សីល​ធម៌​ល្អ​ និង​សមត្ថ​ភាព​ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ភារ​កិច្ច​និង​ការ​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​។ កសាង​គម្រោង​បញ្ជូន​វេជ្ជ​បណ្ឌិត​ចំ​នួន​ ១.០០០ រូប​ចុះ​មូល​ដ្ឋាន​ គម្រោង​អភិវឌ្ឍ​ន៍ប្រ​ភព​ធន​ធាន​មនុស្ស​សុខាភិបាល​មាន​គុណ​ភាព​ខ្ពស់​ និង​គម្រោង​អភិវឌ្ឍ​ន៍ប្រ​ភព​ធន​ធាន​មនុស្ស​សុខាភិបាល​សម្រាប់​ដំ​ណាក់​សុខាភិបាល​ឃុំ​។ល។

                                          ហុង​ទើ-ដា​លី​ន

ចែករំលែកអត្ថបទ