ក្នុងបរិការណ៍ទូទាំងប្រទេសអនុវត្តម៉ឺងម៉ាត់នូវវិធានការណ៌ដោះ “កាតលឿង” របស់គណៈកម្មាធិការអឺរ៉ុប (EC) ខេត្តកាម៉ាវ បានអនុវត្តនូវវិធានការព្រមៗគ្នា តាំងពីការផ្សព្វផ្សាយច្បាប់ គ្រប់គ្រងនិងត្រួតពិនិត្យកប៉ាល់នេសាទ រហូតដល់អនុវត្តប្រព័ន្ធតាមដានប្រភពអេឡិចត្រូនិក។ ឆ្លងតាមរយៈនោះ លើកកម្ពស់ការយល់ដឹងរបស់អ្នកនេសាទអំពីការប្រឆាំងទាញយកផលសមុទ្រខុសច្បាប់ មិនរាយការណ៍និងមិនត្រូវតាមសេចក្តីកំណត់ (IUU) ដើម្បីកសាងរបរទាញយកផលសមុទ្រដោយចីរភាព។

កងកម្លាំងសមត្ថកិច្ចឃោសនា ផ្សព្វផ្សាយច្បាប់ដល់អ្នកនេសាទនៅលើកប៉ាល់។
បន្ទាប់ពីនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ប្រកាសឱ្យប្រើសេចក្តីសម្រេចលេខ ២៣១០/QĐ-TTg ស្តីពីខែចំណុចខ្ពស់នៃការប្រឆាំងទាញយកផលសមុទ្រខុសច្បាប់ IUU គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានប្រកាសឱ្យប្រើផែនការលេខ ០១៥២/KH-UBND អនុវត្តតាមគោលការណ៍ “៦ ច្បាស់” គឺ៖ ច្បាស់បុគ្គល ច្បាស់ភារកិច្ច ច្បាស់ការទទួលខុសត្រូវច្បាស់ ដំណើរការច្បាស់ប្រសិទ្ធភាព និងច្បាស់សន្ទុះ ល្បឿន។ ខេត្តបង្កើនការឃោសនា ផ្សព្វផ្សាយច្បាប់នៅតាមច្រកសមុទ្រធំៗ ដូចជា៖ ស៊ុងដុក ហ្គាញ់ហាវ កៃដូយវ៉ាម និងរ៉ាច់ហ្គុក។ ទន្ទឹមនឹងនោះ ដំឡើងផ្ទាំងប៉ាណូ បដា និងចែកខិត្តប័ណ្ណច្បាប់ ជួយឱ្យម្ចាស់កប៉ាល់នេសាទ អ្នកនេសាទទាញយកផលលើលំហសមុទ្រកាន់តែច្បាស់អំពីសេចក្តីកំណត់នៃច្បាប់ ឈានដល់ការដោះស្រាយ និងព្រមានកាតលឿងចំពោះវិស័យទាញយកផលសមុទ្រវៀតណាម។ អាស្រ័យហេតុនោះ កប៉ាល់នេសាទរបស់ខេត្តជាង ៤.៤០០ គ្រឿង បានអនុវត្តគ្រប់សព្វតាមអភិក្រមលើប្រព័ន្ធតាមដានប្រភពជលផលអេឡិចត្រូនិក (eCDT)។ ឆ្លងតាមរយៈការផ្ទៀងផ្ទាត់ទិន្នន័យប្រចាំថ្ងៃ រវាងកំពង់ផែនេសាទ និងប៉ុស្តិ៍ការពារព្រំដែន មិនប្រទះឃើញករណីកប៉ាល់មិនចូលកំពង់ផែលើកដាក់ទំនិញតាមសេចក្តីកំណត់។
អ្នកនេសាទ ប៊ូយវុាំងយុង នៅឃុំដឹកម៉ូយ ឱ្យដឹង៖ “ដោយសារបានកម្មាភិបាលមកផ្សព្វផ្សាយនៅលើកប៉ាល់ ទើបយើងខ្ញុំយល់ច្បាស់ពីការទទួលខុសត្រូវពេលចេញទៅលំហសមុទ្រ។ ខ្ញុំតែងក្រើនរំលឹកបងប្អូន ដាច់ខាតមិនឆ្លងដែន មិនទាញយកផលខុសច្បាប់នៅតំបន់សមុទ្របរទេស ដើម្បីព្រួត ដៃជាមួយនឹងទូទាំងប្រទេសដោះកាតលឿង”។
មកទល់ពេលនេះ កប៉ាល់នេសាទនៅខេត្តកាម៉ាវទាំងអស់ បានសម្រេចការចុះឈ្មោះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងបំពេញទិន្នន័យ; កប៉ាល់ដែលមានប្រវែង ១៥ ម៉ែត្រឡើងទៅ បានដំឡើង VMS ទាំងអស់កប៉ាល់ដែលមិនគ្រប់លក្ខណៈមិនឱ្យចេញទៅសមុទ្រជាដាច់ខាត; បញ្ជីកប៉ាល់ដែលមានហានិភ័យខ្ពស់ បានបិទប្រកាសជាសាធារណៈនៅសហគម៍ប្រជាជនតាំងទីលំនៅ; សេចក្ដីសម្រេចពិន័យទាំងអស់បានបញ្ចូលទៅក្នុងប្រព័ន្ធ eCDT។
លោក ផាមវុាំងមើុយ នាយករងមន្ទីរកសិកម្ម និងបរិស្ថានខេត្តកាម៉ាវ អំណះអំណាង៖ “ខេត្ត ប្តេជ្ញាត្រួតពិនិត្យ វិនិច្ឆ័យករណីផ្តាច់ឧបករណ៍ ប្រព័ន្ធ VMS ឬឆ្លងដែនសមុទ្រ។ ការគោរពតាមសេចក្តីកំណត់ IUU មិនត្រឹមតែបម្រើការនាំចេញប៉ុណ្ណោះទេ ថែមទាំងធានាការអភិវឌ្ឍដោយចីរភាពនៃរបរសមុទ្រទៀតផង។ នៅពេលខាងមុខ កងកម្លាំងត្រួតពិនិត្យនេសាទ ការពារព្រំដែន និងរដ្ឋអំណាចមូលដ្ឋាននឹងបន្តសហការយាមល្បាត ត្រួតពិនិត្យនៅតំបន់ឆ្នេរសមុទ្រ ក្បែរឆ្នេរសមុទ្រ និងលំហសមុទ្រ; គ្រប់គ្រងតឹងរ៉ឹងស្ថានភាពផ្តាច់ប្រព័ន្ធ VMS វិនិច្ឆ័យម៉ឺងម៉ាត់កប៉ាល់ដែលឆ្លងដែនសមុទ្របរទេស និងត្រួតពិនិត្យបរិមាណផលដែលឆ្លងកំពង់ផែ ទីតាំងប្រមូលទិញ និងរោងចក្រកែច្នៃ៕
យ្វីអាញ-ត្រុងងៀ-វិមាន