ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

27/12/2025 - 15:35

ហ្វឹក​ហាត់​ជំនាញ​ការ​ពា​រមូល​ដ្ឋាន​ឧត្តម​គតិ​របស់​បក្ស​ក្នុង​ស្ថាន​ភាព​ថ្មី​ 

គណៈ​ចង្អុល​ការ​ ៣៥ នៃ​គណៈ​កម្មា​ធិ​កា​រប​ក្សប​ណ្តា​ស្ថា​ប័ន​បក្ស​​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​សន្និសីទ​ហ្វឹក​ហាត់​ បំប៉ន​លើក​កម្ពស់​ចំ​ណេះ​ដឹង​ និង​ជំនាញ​ក្នុង​ការ​ការ​ពា​រមូល​ដ្ឋាន​ឧត្តម​គតិ​របស់​បក្ស​ ព្រម​ទាំង​ប្រ​យុទ្ធ​ប្រ​ឆាំង​និង​បដិសេធ​រាល់​ទស្សនៈ​ខុស​​ឆ្គង​ក្នុង​ស្ថាន​ភាព​ថ្មី​។

កម្មា​ភិបាល​និង​បក្ខ​ជន​ចូល​រួម​ហ្វឹក​ហាត់​។

សន្និសីទ​នេះ​ មាន​ការ​ចូល​រួម​ពី​តំណាង​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​បណ្តា​ស្ថា​ប័នបក្ស​ក្រោម​ឱ​វាទ​គណៈ​កម្មា​ធិ​ការ​បក្ស​; សមាជិក​គណៈ​ចង្អុល​ការ​ ក្រុម​លេខា​ ក្រុម​សហ​កា​រី​នៃ​គណៈ​ចង្អុល​ការ​ ៣៥ នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​; រួម​ជា​មួយ​កង​ជួរ​កម្មា​ភិបាល​ និង​បក្ខ​ជន​នៃ​បណ្តា​សាខា​បក្ស​ និង​បក្ខ​ភាគ​មូល​ដ្ឋាន​ក្រោម​ឱ​វាទ​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​បណ្តា​ស្ថា​ប័នបក្ស​ទី​ក្រុង​។

ថ្លែង​ការណ៍​ក្នុង​ពិធី​បើក​សន្និសីទ​ លោក​ ង្វៀង​ខាញ់តុង​ សមាជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ និង​ជា​អនុ​លេខា​ទទួល​បន្ទុក​នៃ​គណៈ​កម្មា​ធិ​កា​រប​ក្សប​ណ្តា​ស្ថា​ប័នបក្ស​ទី​ក្រុង​ បាន​សង្កត់​ធ្ងន់​៖ ការ​ងារ​ការ​ពា​រមូល​ដ្ឋាន​ឧត្តម​គតិ​របស់​បក្ស​ និង​កា​រត​ស៊ូ​បដិសេធ​ទស្សនៈ​ខុស​ឆ្គង​ គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​ ជា​បញ្ហា​ស្លាប់​រស់​របស់​បក្ស​ និង​រប​បន​យោ​បាយ​ប្រ​ទេស​យើង​ ព្រម​ទាំង​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រ​ព័ន្ធ​នយោបាយ​ទាំង​មូល​...។ ជា​មួយ​នឹង​ភារ​កិច្ច​ដ៏​សំ​ខាន់​នោះ​ សន្និសីទ​ហ្វឹក​ហាត់​នេះ​មាន​គោល​បំណង​បំពាក់​នូវ​ចំ​ណេះ​ដឹង​ស៊ី​ជម្រៅ​ បំពេញ​ព័ត៌មាន​ថ្មី​ៗ បំផុត​អំ​ពី​ស្ថាន​ភាព​ វិធី​សាស្ត្រ​ និង​ល្បិច​កល​បំផ្លិច​បំផ្លាញ​របស់​កម្លាំង​អមិត្ត​។ ទន្ទឹម​នឹង​នោះ​ លើក​កម្ពស់​ការ​យល់​ដឹង​ បំប៉ន​ និង​បំពេញ​ចំ​ណេះ​ដឹង​ ជំនាញ​ និង​វិជ្ជា​ជី​វៈ​សម្រាប់​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​ក្រុម​ការ​ងារ​គណៈ​ចង្អុល​ការ​ ៣៥ ជា​ពិសេស​គឺ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ក្នុង​ការ​ការ​ពា​រមូល​ដ្ឋាន​ឧត្តម​គតិ​របស់​បក្ស​។

សន្និសីទ​នេះ​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​ពេល​ ១,៥ ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​ ២៥ ដល់​ ២៦ ខែ​ធ្នូ​ ឆ្នាំ​ ២០២៥ ដោយ​មាន​ប្រ​ធាន​បទ​ចំ​នួន​ ៣ រួម​មាន​៖ គណៈ​កម្មា​ធិ​ការ​បក្ស​មូល​ដ្ឋាន​ជា​មួយ​នឹង​ការ​ងារ​ការ​ពា​រមូល​ដ្ឋាន​ឧត្តម​គតិ​របស់​បក្ស​ តស៊ូ​បដិសេធ​ទស្សនៈ​ខុស​ឆ្គង​ក្នុង​ស្ថាន​ភាព​ថ្មី​; ជំនាញ​ សុវត្ថិ​ភាព​ សន្តិ​សុខ​ និង​ប្រតិ​បត្តិ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​បណ្តា​ញផ្សព្វ​ផ្សាយ​ដូច​ជា​ គេ​ហ​ទំ​ព័រ​ ក្រុម​ Fanpage លើ​បណ្តា​ញសង្គម​; ណែ​នាំ​ជំនាញ​រចនា​ផលិតផល​ឃោស​នា​តម្រង់​ទិស​ជា​សាធារណៈ​ និង​តស៊ូ​បដិសេធ​ ទស្សនៈ​ខុស​ឆ្គង​ ដោយ​ប្រើប​ច្ចេក​វិទ្យា​ដូច​ជា​ Infographic, Video clip, Podcast...។

 

ប្រ​ភព​÷ baocantho.com.vn - សុផន​

ចែករំលែកអត្ថបទ