រយៈពេលកន្លង សមាគមសហព័ន្ធនារីឃុំអាងនិញ ទីក្រុងកឹងធើ បានផ្សព្វផ្សាយសកម្មភាព ចលនាប្រឡងប្រណាំងនិងសកម្មភាពជាក់ស្ដែងជាច្រើន រួមចំណែកបង្កើនប្រាក់ចំណូល កែលម្អជីវភាព និងបង្កកម្លាំងជំរុញដើម្បីបងប្អូននារីផ្សារភ្ជាប់ជាមួយអង្គការសមាគម។

សមាគមសហព័ន្ធនារីឃុំអាងនិញ ចុះទៅសួរសុខទុក្ខសមាជិក។
សមាគមសហព័ន្ធនារី បានសហការជាមួយផ្នែកសមត្ថកិច្ច រៀបចំវគ្គហ្វឹកហ្វឺនផ្ទេរវិទ្យាសាស្ត្រ-បច្ចេកទេសជាបន្តបន្ទាប់ ដើម្បីជំនួយបច្ចេកទេសដាំដុះ ស្វែងរកប្រភពទុនបុលជូនសមាជិក;ហ៊ុនដើមទុន ដើម្បីជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច។ ក្រៅពីនោះ សមាគមបានសហការជាមួយផ្នែកពាក់ព័ន្ធសាងសង់ផ្ទះថ្មីចំនួន ៦ ខ្នងជូនគ្រួសារក្រីក្រ ជួសជុលផ្ទះ០៥ខ្នងជូនគ្រួសារគោលនយោបាយ ចែកអំណោយដល់កុមារពិការក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាមចំនួន៤០ ចំណែក ក្នុងមួយចំណែកតម្លៃ ៣០០.០០០ ដុង សរុបទឹកប្រាក់ ១២.០០០.០០០ ដុង។
ទន្ទឹមនឹងនោះ សមាគមសហព័ន្ធនារីឃុំ បានទទួលការប្រគល់សិទ្ធិពីធនាគារគោលនយោបាយសង្គម គ្រប់គ្រងក្រុមចំនួន ១៤ មានសមាជិកទាំងអស់ ៧៨៧ នាក់ សរុបប្រាក់កម្ចី ១៨,៦ ពាន់លានដុង; បន្តរក្សាក្រុមអនុវត្តតាមគំរូអ៊ំ ២២ ក្រុម; ក្រុម “នារី ជឿជាក់ថែរក្សាផ្លូវបៃតង ជ្រះ ស្អាត” ០១ ក្រុម; ក្រុមនារីដាំដំណាំ ០១ ក្រុម; បន្តរក្សាក្លឹប “នារីព្រួតដៃកសាងជនបទថ្មី០១ ក្លឹប”។ ទន្ទឹមនឹងនោះ សមាគមបានលើកសរសើរសមាជិកដែលមានស្នាដៃលេចធ្លោជាច្រើនក្នុងការងារសមាគម និងខិតខំបង្កបង្កើនផល ធ្វើអាជីវកម្ម កសាងគ្រួសារសុភមង្គល។
ជាមួយនឹងសកម្មភាពជាក់ស្ដែងទាំងនោះ សមាគមសហព័ន្ធនារីឃុំអាងនិញ យកចិត្តទុកដាក់គិតគូរដល់ជីវភាពសម្ភារៈ ស្មារតីជូនសមាជិកានារីបានទាន់ពេល និងលើកកម្ពស់តួនាទីរបស់អង្គការសមាគម។ ខ្នះខ្នែងអនុវត្តតាមទិសស្លោក “មិនទុកនរណាម្នាក់ឱ្យនៅខាងក្រោយ” សមាគមសហព័ន្ធនារីឃុំ បន្តជំរុញការងារឃោសនា ចលនាសមាជិកានិងប្រជាជនចូលរួមកម្មវិធី ការចលនានានាដែលគ្រប់ថ្នាក់ គ្រប់ផ្នែក និងមជ្ឈិមសមាគមសហព័ន្ធនារីវៀតណាមបានបំផុស។ បង្កើនការសហការជាមួយសប្បុរសជន ស្ថាប័ន អង្គភាព ដើម្បីបង្កើនប្រភពធនធានក្នុងសង្គមសម្រាប់សកម្មភាពមនុស្សធម៌ សប្បុរសធម៌នៅភូមិភាគ រួមចំណែកជាមួយភូមិភាគអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយសុខុមាលភាពសង្គម គិតគូរដល់ជីវភាពសមាជិកានារីឱ្យបានល្អប្រសើរ។
បងស្រី ង្វៀងធីគីមត្រាង អនុប្រធានសមាគមសហព័ន្ធនារីឃុំអាងនិញ ឱ្យដឹង៖ រាល់ការចលនាដែលសមាគមសហព័ន្ធនារីឃុំផ្តើមឡើង ពិតជាបានចូលក្នុងជីវភាពសមាជិក ជួយលើកកម្ពស់ការយល់ដឹង ជំរុញស្មារតីម្ចាស់ការដើម្បីឱ្យបងប្អូននារីជម្នះការលំបាក ហ៊ានគិតហ៊ានធ្វើ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ បងប្អូននារីតែងមានស្មារតីស្រឡាញ់រាប់អានគ្នា និងកសាងគ្រួសារសុភមង្គល។ នេះជាលក្ខខណ្ឌមួយដើម្បីបងប្អូននារីភូមិភាគលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងគ្រួសារនិងសង្គមខាងក្រៅ៕
ដាលីន - ថាច់ធី