ជាច្រើនឆ្នាំកន្លង នគរបាលខេត្តកាម៉ាវ បានសហការជាមួយនឹងផ្នែកអប់រំផ្សព្វផ្សាយអនុវត្តនូវដំណោះស្រាយជាច្រើន សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹកក្នុងការបង្ការប្រឆាំងគ្រឿងញៀនក្នុងសាលារៀន។ ឆ្លងតាមរយៈនោះ ការងារផ្សព្វផ្សាយបានជំរុញនិងពង្រីកប្រសិទ្ធភាព។

សិស្សសាលាចូលរួមការប្រឡង “យុវវ័យព្រួតដៃទប់ស្កាត់គ្រឿងញៀន”។
តាមប្រសាសន៍វរសេនីយ៍ឯកបម្រុង ឌាំងវុាំងហ៊ឺវ ប្រធានការិយាល័យប៉ូលិសើុបបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន នគរបាលខេត្តកាម៉ាវ រយៈពេលកន្លង នគរបាលខេត្តបានសហការជាមួយនឹងនគរបាលតាមឃុំ សង្កាត់ដើម្បីក្តាប់ស្ថានភាពសំដៅរកឃើញទាន់ពេល តស៊ូបង្ក្រាបរាល់ទីតាំងដែលស្មុគស្មាញនៃគ្រឿងញៀន ចំពោះមុខសញ្ញាដែលលក់ដូរ ស្តុកទុក ដឹកជញ្ជូន ប្រើប្រាស់ខុសច្បាប់គ្រឿងញៀន៘ ទន្ទឹមនឹងនោះ សហការជាមួយនឹងគណៈនាយកសាលាវិទ្យាល័យ អនុវិទ្យាល័យនិងមហាវិទ្យាល័យលើភូមិឋានខេត្ត ជំរុញការឃោសនា ផ្សព្វផ្សាយ អប់រំច្បាប់ដល់សិស្ស និស្សិត សំដៅទប់ស្កាត់គ្រឿងញៀនជ្រៀតចូលបរិស្ថានសាលារៀន។
ក្នុងនោះ មានប្រសិទ្ធភាពបំផុតគឺការប្រឡង “យុវវ័យព្រួតដៃទប់ស្កាត់គ្រឿងញៀន” បានទាក់ទាញសិស្សសាលាយ៉ាងច្រើនកុះករជ្រោមជ្រែងចូលរួម។ លោកង្វៀងតឹងង៉េប អនុប្រធានការិយាល័យមធ្យមសិក្សានៃមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តកាម៉ាវ ឱ្យដឹង៖ ការប្រឡង “យុវវ័យព្រួតដៃទប់ស្កាត់គ្រឿងញៀន” បានរៀបចំសំដៅ បង្កសួនកម្សាន្តមានប្រយោជន៍ដើម្បីសិស្សា នុសិស្សម្ចាស់ការស្វែងយល់ចំណេះដឹងអំពីច្បាប់បង្ការប្រឆាំងគ្រឿងញៀន ឆ្លើយតបនឹងតម្រូវការអប់រំអភិវឌ្ឍគ្រប់ជ្រុងជ្រោយដល់សិស្សានុសិស្ស។ ឆ្លងតាមរយៈការប្រឡង បង្កបានចលនានិងកម្លាំងរីកសាយភាយដើម្បីសិស្សម្នាក់ៗក្លាយជាអ្នកផ្សព្វផ្សាយដ៏សកម្មក្នុងការបង្ការប្រឆាំងគ្រឿងញៀនក្នុងសាលារៀន; រួមចំណែកពង្រីកតួនាទី រវាងសាលារៀន គ្រួសារ និងសង្គម ព្រួតដៃទប់ស្កាត់គ្រឿងញៀនក្នុងទូទាំងសង្គម”។
ទន្ទឹមនឹងនោះ នគរបាលតាមឃុំ សង្កាត់ថែមទាំងចាត់តាំងផ្សព្វផ្សាយបាន ២៥០ លើក និងចែកខិត្តប័ណ្ណក្រើនរំលឹកអំពីវិធីល្បិចកល ធ្វើសកម្មភាពរបស់ឧក្រិដ្ឋជនគ្រឿងញៀនតាមទីតាំងសាលារៀន ដើម្បីសិស្ស និស្សិតលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នសកម្មចូលរួមតស៊ូ បង្ការប្រឆាំងបទល្មើសនិងបាបគ្រោះគ្រឿងញៀននៅក្នុងបរិស្ថានសាលារៀន។ ព្រមជាមួយនោះ ចលនាគ្រួសារប្រជាជនចុះកិច្ចសន្យាអនុវត្តទម្រង់ “គ្រួសារគ្មានគ្រឿងញៀន” បង្កជា “ខ្សែ” តភ្ជាប់ដ៏រឹងមាំរវាងគ្រួសារ សាលារៀននិងសង្គមក្នុងការបង្ការ ប្រឆាំងគ្រឿងញៀនសម្រាប់មជ្ឈដ្ឋានយុវវ័យ។
វរសេនីយ៍ឯកបម្រុង ឌាំងវុាំងហ៊ឺវ ឱ្យដឹង៖ “នគរបាលខេត្តថែមទាំងសហការជាមួយនឹងតុលាការខេត្តចាត់តាំង “ការជំនុំជម្រះជាឧបមា” នៅតាមសាលារៀននានា ដើម្បីបង្ហាញឡើងវិញពីករណីមានពិតដែលពាក់ព័ន្ធដល់គ្រឿងញៀនមកលើជនជាប់ចោទក្នុងកម្រិតអាយុនៃយុវវ័យ។ ឆ្លងតាមរយៈនោះ រួមចំណែកផ្សព្វផ្សាយ អប់រំដល់សិស្ស និស្សិតយល់ច្បាស់ពីផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីប្រុងប្រយ័ត្នចំពោះឧក្រិដ្ឋកម្ម និងបាបគ្រោះគ្រឿងញៀន។ ដោយមានវិធានការផ្សព្វផ្សាយជាច្រើនអាចនឹងបង្កជា “របាំង” ដ៏រឹងមាំក្នុងការបង្ការ ប្រឆាំងគ្រឿងញៀនជ្រៀតចូលសាលារៀន៕
យ្វីអាញ- ត្រុងងៀង- លីសៀ