មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/12/2025 - 08:07

កសិ​ករ​ឃុំ​ឡាយ​ហ្វា​ ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​ 

ពង្រីក​តួ​នា​ទី​អង្គ​ប្រ​ធាន​ក្នុង​កា​រក​សាង​ជន​បទ​ថ្មី​ កសិករ​នៅ​ឃុំ​ឡាយ​ហ្វា​ ទី​ក្រុង​កឹង​ធើ បាន​បើក​យុទ្ធ​នា​ការ​ព្រម​ៗគ្នា​អនា​ម័យ​បរិស្ថាន​ រៀប​ចំ​កែ​លម្អ​ដង​ផ្លូវ​ជន​បទ​ រួម​ចំ​ណែក​បង្ក​ទិដ្ឋភាព​ បៃតង​ - ជ្រះ​ - ស្អាត​ លើក​កម្ពស់​គុណ​ភាព​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​។

 កម្មា​ភិបាល​និង​ប្រ​ជា​ជន​រួម​គ្នា​សម្អាត​ដង​ផ្លូវ​ជន​បទ​ថ្មី។​

ដើម្បី​អំ​ណរ​មហា​សន្និ​បាត​សមា​គម​កសិករ​ ឃុំ​ឡាយ​ហ្វា​ លើក​ទី​១ ឆ្នាំ​២០២៥ សមា​គម​កសិករ​ឃុំ​ បាន​បើក​យុទ្ធ​នា​ការ​អនា​ម័យ​បរិស្ថាន​ រៀប​ចំ​កែ​លម្អ​ទេស​ភាព​ជន​បទ​ បាន​ទាក់​ទាញ​សមា​ជិក​និង​ប្រ​ជា​ជន​ចូល​រួម​កុះ​ករ។

ដង​ផ្លូវ​ជន​បទ​ភូមិ​ឈូង​ធំ​ មាន​ប្រ​វែង​ជាង​ ២.០០០ ម៉ែត្រ​ មាន​កម្មា​ភិបាល​ សមា​ជិក​កសិ​ករ​ រួម​ជា​មួយ​នឹង​មា​មីង​រាប់​សិប​នាក់​រួម​គ្នា​កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ ប្រ​មូល​សំ​រាម​។ល។ ដោយ​សារ​​គ្រប់​គ្នា​មាន​ការ​ស្រុះ​ស្រួល​ ទើប​ដង​ផ្លូវ​នេះ​ស្អាត​ បាត​ ស្រ​ឡះ​ស្រ​ឡំ​ បង្ក​ទិដ្ឋ​ភាព​ថ្មី​ដល់​តំបន់​តាំង​ទី​លំ​នៅ​។

ដើម្បី​គាំ​ទ្រ​ចលនា​នេះ​ សមា​ជិក​កសិករ​ជា​ច្រើន​បាន​ចូល​រួម​យ៉ាង​សកម្ម​ ចាត់​ទុក​ការ​ចលនា​នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សហ​គមន៍។ បង​ស្រី​ ឡឹម​ធី​សា​រិន សមា​ជិក​កសិករ​នៅ​ភូមិ​ឈូង​ធំ​ ឱ្យ​ដឹង៖ “តាំង​ពី​សមាគម​បំផុស​ចលនា​ មា​មីង​ចូល​រួម​គាំ​ទ្រ​គ្រប់​គ្នា​ រាល់​ពេល​បើក​យុទ្ធ​នា​ការ​ម្តង​ៗ គ្រប់​គ្នា​តែង​ចូល​រួម​ធ្វើ​ដោយ​រីក​រាយ​។ ដង​ផ្លូវ​ស្អាត​បាត​ ធ្វើ​ដំណើរ​ទៅ​មក​មាន​ភាព​ងាយ​ស្រួល​ បរិស្ថាន​កាន់​តែ​ល្អ​ប្រ​សើរ​។ ប្រ​ការ​សំ​ខាន់​ គឺ​ការ​យល់​ដឹង​របស់​មា​មីង​បាន​ផ្លាស់​ប្តូរ អ្នក​ណា​ក៏​មាន​ស្មារតី​ភ្ញាក់​រលឹក​រក្សា​អនា​ម័យ”។

មិន​ត្រឹម​តែ​សម្អាត​បរិស្ថាន​ សមាគម​កសិករ​ ឃុំ​ឡាយ​ហ្វា​ នៅ​ទាំង​ផ្គួប​បញ្ចូល​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​បែង​ប្រ​ភេទ​កាក់​សំ​ណល់​ កាត់​បន្ថយ​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ លើក​ទឹក​ចិត្ត​សមា​ជិក​ អនុ​វត្ត​ទម្រង់​ផលិត​សុវត្ថិ​ភាព​ ជិត​ដិត​នឹង​បរិ​ស្ថាន។ មាន​គ្រួ​សារ​កសិករ​ជា​ច្រើន​បាន​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​កាក​សំ​ណល់​សរី​រា​ង្គធ្វើ​ជា​ជី​ រួម​ចំណែក​បន្ថយ​ការ​ចំ​ណាយ​ក្នុង​ការ​ផលិត​និង​ការ​ពារ​ដី​។

សមា​គម​ក៏​បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ និង​អង្គ​ការ​មហា​ជន​នា​នា​ ចលនា​ប្រ​ជា​ជន​តុប​តែង​ផ្ទះ​សម្បែង​ របង​និង​ថែ​រក្សា​ដង​ផ្លូវ; ទន្ទឹម​នឹង​នោះ​ កសាង​ទម្រង់​គំរូ​ជា​ច្រើន​ដើម្បី​បើក​ទូ​លាយ​ទូ​ទាំង​ឃុំ​។ ផ្តើ​មពី​នោះ​ ទិដ្ឋ​ភាព​ជន​បទ​នៅ​ឃុំ​ឡាយ​ហ្វា​ក៏​បាន​ផ្លាស់​ថ្មី​កាន់​តែ​ច្បាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

លោក​ ក្វាច់​វុាំង​ដែប ប្រ​ធាន​សមាគម​កសិករ​ ឃុំ​ឡាយ​ហ្វា​ ឱ្យ​ដឹង៖ “សមាគម​កសិករ​ឃុំ​ប្តេជ្ញា​ចិត្ត​ជំ​រុញ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ ក្នុង​នោះ​ ផ្តោត​សំ​ខាន់​លើ​កា​រក​សាង​ជន​បទ​ថ្មី។ បើក​យុទ្ធ​នា​ការ​អនា​ម័យ​បរិស្ថាន​ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ទេស​ភាព​ស្អាត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​លើក​កម្ពស់​ការ​យល់​ដឹង​របស់​សមា​ជិក​ និង​មា​មីង​អំ​ពី​បរិស្ថាន​ទៀត​ផង។ យើង​ខ្ញុំ​នឹង​បន្ត​រក្សា​ទម្រង់​ថ្ងៃ​សៅរ៍​សកម្ម​ភាព​ដើម្បី​បរិស្ថាន​បៃ​តង​ ដើម្បី​សុខ​ភាព​គ្រួ​សារ​ និង​សហ​គមន៍ កសាង​តំបន់​តាំង​ទី​លំ​នៅ​ភ្លឺ​ - បៃ តង​ - ជ្រះ​ - ស្អាត​ ដង​ផ្លូវ​ស៊ី​វិល័យ​នៅ​គ្រប់​ភូមិ​ទាំង​អស់”៕

                                        ហុង​ទើ -វិមាន​

ចែករំលែកអត្ថបទ