ដោយសារផ្សព្វផ្សាយព្រមៗគ្នានូវគម្រោងផែនការទាក់ទងដល់ការបន្ថយរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិត ការយល់ដឹងរបស់ជនរួមជាតិខ្មែរនៅទីក្រុងកឹងធើ មានការវិវឌ្ឍជាវិជ្ជមាន រួមចំណែកកសាងជីវភាពស៊ីវិល័យ និងសម្បូរសប្បាយ។

វគ្គហ្វឹកហ្វឺនអនុវត្តគម្រោង៩ អំពីការបន្ថយរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍
ជាប់ខ្សែលោហិតនៅតំបន់ជនជាតិភាគតិច ឃុំលីវទូ។
ជាច្រើនឆ្នាំកន្លង ស្ថានភាពរៀបអាពាហ៍ ពិពាហ៍វ័យកុមារនិងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិតនៅតំបន់ជនជាតិភាគតិចនៅទីក្រុងកឹងធើ បានគ្រប់គ្រងនិងបន្ថយយ៉ាងច្បាស់ដោយសារអនុវត្តព្រមៗគ្នានូវវិធានការឃោសនា អប់រំ និងការឧបត្ថម្ភគាំទ្ររបស់គ្រប់ថ្នាក់ គ្រប់ផ្នែក។
តាមរបាយការណ៍អំពីស្ថានភាពផ្សព្វផ្សាយយុទ្ធសាស្ត្រការងារជនជាតិ ដំណាក់កាល២០២១- ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ថវិកាអនុវត្តគម្រោងផែនការ ដំណាក់កាល ២០២១- ២០២៥ សរុបជាង ៤,៩ ពាន់លានដុង។ ផ្តើមពីប្រភពទុននេះ ភូមិភាគបានរៀបចំវគ្គបំពាក់បំប៉ន ហ្វឹកហ្វឺន សន្និសីទនិងសិក្ខាសាលាបាន ៥០ ថ្នាក់ ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងជូនកម្មាភិបាល អ្នករដ្ឋការ អ្នកមានប្រិយភាព និងជនជាតិភាគតិចជាង ១១.៣០០ លើកនាក់។ ដោយមានឯកសារជាង៣៥.០០០ ច្បាប់ផ្សព្វផ្សាយពីរភាសាអំពីច្បាប់អាពាហ៍ពិពាហ៍ បង្ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងរំលោភបំពានលើកុមារ បានផ្សាយយ៉ាងទូលំទូលាយទៅដល់ភូមិស្រុក។
នៅឃុំលីវទូ វគ្គហ្វឹកហ្វឺនបំពាក់បំប៉ន លើកកម្ពស់សមត្ថភាពជូនកម្មាភិបាល អ្នករដ្ឋការបំពេញការងារជនជាតិ ទាក់ទងដល់ការបន្ថយឱ្យនៅកម្រិតទាបបំផុតស្ថានភាពរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិតនៅតំបន់ជនជាតិភាគតិចបានរៀបចំឡើងដោយទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ។
លោកស្រី ឡឹមធីតារា កម្មាភិបាលឃុំលីវទូ ឱ្យដឹង៖ “ឆ្លងតាមរយៈវគ្គហ្វឹកហ្វឺន ខ្ញុំយល់កាន់តែច្បាស់អំពីផលវិបត្តិនៃអាពាហ៍ពិពាហ៍វ័យកុមារនិងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិត ក៏ដូចជាសេចក្តីកំណត់នៃច្បាប់ដែលជាប់ពាក់ព័ន្ធ។ ផ្តើមពីនោះ ខ្ញុំអាចផ្សព្វផ្សាយដល់មាមីងក្នុងឃុំជាភាសាខ្មែរ”។
ទន្ទឹមនឹងនោះ មន្ទីរជនជាតិនិងសាសនានៅទាំងសហការជាមួយសាលាជនជាតិអន្តេវាសិកនៅលើភូមិឋានចាត់តាំងកិច្ចប្រជុំផ្សព្វផ្សាយអប់រំច្បាប់ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបង្ហាញមុខទម្រង់ “និយាយថាទេចំពោះអាពាហ៍ពិពាហ៍វ័យកុមារនិងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិត”។
លោកស្រី ថាច់ធីកេរិន នាយករងមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ឱ្យដឹង៖ “ច្រើនឆ្នាំកន្លង មន្ទីរជនជាតិនិងសាសនា តែងចាត់ទុកការងារបន្ថយការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិតឱ្យនៅកម្រិតទាបបំផុត គឺជាភារកិច្ចដ៏សំខាន់ មន្ទីរបានសហការយ៉ាងស្អិតល្មួតជាមួយរដ្ឋអំណាចភូមិភាគ និងអ្នកមានប្រិយភាព ដើម្បីជំរុញការផ្សព្វផ្សាយដោយរូបភាពជាច្រើន សមស្របជាមួយនឹងទំនៀមទម្លាប់ ភាសារបស់ជនជាតិ។ អាស្រ័យហេតុនោះ ការយល់ដឹងរបស់ប្រជាជនអំពីការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិតមានការវិវឌ្ឍយ៉ាងច្បាស់”៕
ហុងទើ-វិមាន