មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

19/11/2025 - 09:17

ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ការ​កែ​ទម្រង់​រដ្ឋ​បាល 

ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ការ​កែ​ទម្រង់​រដ្ឋ​បាល​ នៅ​តាម​ភូមិភាគ​តំ​បន់​ជន​ជាតិ​ភាគ​តិច​របស់​ទី​ក្រុង​កឹង​ធើ ជួយ​ឱ្យ​រដ្ឋ​អំ​ណាច​កាន់​តែ​ជិត​ដិត​នឹង​ប្រ​ជា​ជន បង្កើន​ប្រ​សិទ្ធ​ភាព​បម្រើ​ការ​ងារ​និង​បន្ថយ​ពេល​វេលា​ដោះ​ស្រាយ​នីតិ​វិធី​ជូន​ប្រ​ជា​ជន។

ប្រ​ជា​ជន​មក​មជ្ឈ​មណ្ឌល​រដ្ឋ​បាល​សា​ធារ​ណៈ​ឃុំ​ទ្រឿង​ខាញ់​ អនុវត្ត​នីតិ​វិធី​រដ្ឋ​បាល។

នៅ​ឃុំ​ទ្រឿង​ខាញ់ សង្កាត់​សុក​ត្រាំង មជ្ឈ​មណ្ឌល​សេវា​កម្ម​រដ្ឋ​បាល​សា​ធារ​ណៈ​បាន​ចាត់​ទុក​ជា​ចំ​ណុច​លេច​ធ្លោ​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល​នៅ​ថ្នាក់​ឃុំ។ មជ្ឈ​មណ្ឌល​នេះ បាន​វិនិ​យោគ​ប្រ​ព័ន្ធ​ចុច​លេខ​ស្វ័យ​ប្រ​វត្តិ និងស្វែង​រក​លេខ​កូដ QR ជួយ​ប្រ​ជា​ជន​ទទួល​លេខ​រៀង​យ៉ាង​ងាយ​ស្រួល និង​តាម​ដាន​ល្បឿន​ដំ​ណើរ​ការ​ដោះ​ស្រាយ​សំ​ណុំ​ឯក​សារ​នៅ​នឹង​កន្លែង។ កម្មា​ភិបាល អ្នក​រដ្ឋ​ការ​ធ្វើ​មាន​ភាព​អា​ជីព អស់​ពី​ចិត្ត ព្រម​ទាំង​ណែ​នាំ​ច្បាស់​លាស់​ក្នុង​ការ​បំ​ពេញ​បែប​បទ​នីតិ​វិធី។ ហេតុ​នេះ នីតិ​វិធី​រដ្ឋ​បាល​ជា​ច្រើន មាន​ដូច៖ ការ​ចុះ​បញ្ជី​អា​ពាហ៍​ពិ​ពាហ៍ ការ​ផ្តល់​លិ​ខិត​បញ្ជាក់​ពី​ស្ថាន​ភាព​អា​ពាហ៍​ពិ​ពាហ៍ ការ​ភ្ជាប់​នីតិ​វិធី​រដ្ឋ​បាល​សម្រាប់​ការ​ចុះ​បញ្ជី​កំ​ណើត ការ​ចុះ​បញ្ជី​ស្នាក់​នៅ​អចិន្ត្រៃយ៍ ការ​ផ្តល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដល់​កុមារ​អា​យុ​ក្រោម ៦ ឆ្នាំ ។ល។ ត្រូវ​បាន​ប្រ​ជា​ជន​អនុ​វត្ត​យ៉ាង​ងាយ​ស្រួល​តាម​ប្រ​ព័ន្ធ​អេ​ឡិច​ត្រូ​និក ប្រ​គល់​លទ្ធ​ផល​ឆាប់​រហ័ស ដោយ​មិន​ចាំ​បាច់​ទៅ​មក​មជ្ឈ​មណ្ឌល​ច្រើន​លើក​ដូច​មុន​ទៀត​ឡើយ។

យុទ្ធ​នា​ការ​ “ដើរ​គ្រប់​ច្រក គ្រប់​ផ្ទះ ដើម្បី​ណែ​នាំ​ប្រ​ជា​ជន​ពី​បំ​ណិន​ឌីជី​ថល​និង​
ប្រើ​ប្រាស់​សេវា​ឌីជី​ថល” ។

អ្នក​ស្រី ង្វៀង​ធីកឹម​ទូ នា​យិ​កា​រង​នៃ​មជ្ឈ​មណ្ឌល​សេ​វា​កម្ម​រដ្ឋ​បាល​សា​ធា​រណៈ​ឃុំ​ទ្រឿង​ខាញ់ ឱ្យ​ដឹង៖ “បច្ចុប្បន្ន ភូមិ​ទាំង ១៦ របស់​ឃុំ​ទ្រឿង​ខាញ់ បាន​ផ្សព្វ​ផ្សាយ​និង​ណែ​នាំ​អំ​ពី​ការ​ប្រើ​ប្រាស់​សេវា​កម្ម​សា​ធា​រណៈ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​កម្រិត ៣ និង កម្រិត ៤ ។ ទន្ទឹម​នឹង​នោះ មជ្ឈ​មណ្ឌល​សេវា​កម្ម រដ្ឋ​បាល​សា​ធា​រណៈ​នៅ​ទាំង​ផ្សព្វ​ផ្សាយ​ចាប់​លេខ​រៀង​ដោយ​លេខ​កូដ QR តាម​រយៈ​ទូរ​ស័ព្ទ​ឆ្លាត​វៃ ឬ​កុំ​ព្យូ​ទ័រ។ ប្រ​ការ​នេះ មិន​ត្រឹម​តែ​ជួយ​សន្សំ​សំ​ចៃពេលវេលា ថែម​ទាំង​ជួយ​ប្រ​ជា​ជន​ឱ្យ​ទម្លាប់​ជា​មួយ​នឹង​បច្ចេក​វិទ្យា​ឌីជី​ថល​ជា​បណ្តើរ”។

បង​ស្រី លី​ធី​ថាញ នៅ​ភូមិ​ទ្រឿង​ទ័រ ឃុំ​ទ្រឿង​ខាញ់ ចែក​រំលែក៖ “នាង​ខ្ញុំ​ពិត​ជា​សប្បាយ​ខ្លាំង​ណាស់ ព្រោះ​ឥឡូវ​នេះ​មិន​ចាំ​បាច់​ចំ​ណាយ​ពេល​រង់​ចាំឬ​ធ្វើ​ដំ​ណើរ​ទៅ​មក​ច្រើន​លើក​ដូច​មុន​ទៀត។ មក​កាន់​មជ្ឈ​មណ្ឌល បាន​កម្មា​ភិបាល​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​អំ​ពី​ការ​បំ​ពេញ​បែប​បទ​តាម​ទូរ​ស័ព្ទ​ពិត​ជា​មាន​ភាព​ងាយ​ស្រួយ​និង​ងាយ​ប្រើ​ប្រាស់”។

មិន​ត្រឹម​តែ​នៅ​ឃុំ​ទឿង​ខាញ់​ប៉ុណ្ណោះ​ទេ ឃុំ​ឡុង​ភូ​ក៏​កំ​ពុង​ខិត​ខំ​ប្រឹង​ប្រែង​ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ ណែ​នាំ​ប្រ​ជា​ជន​បាន​បង្ខិត​ជិត​ និង​ស្គាល់​កម្ម​វិធី​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ការ​អនុវត្ត​នីតិ​វិធី​រដ្ឋ​បាល។ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ សហ​ការ​ជា​មួយ​សម្ព័ន្ធ​យុវ​ជន​ឃុំ​ឡុង​ភូ​និង​ក្រុម​ហ៊ុន​ទូរ​គមនា​គមន៍ រៀប​ចំ​យុទ្ធ​នា​ការ​ជា​ច្រើន​លើក “ដើរ​គ្រប់​ច្រក គ្រប់​ផ្ទះ ដើម្បី​ណែ​នាំ​ប្រ​ជា​ជន​អំ​ពី​បំ​ណិន​ឌីជី​ថល​និង​ការ​ប្រើ​ប្រាស់​ឌីជី​ថល”។

សកម្ម​ភាព​ទាំង​នេះ ជួយ​ឱ្យ​មា​មីង​បង្ខិត​ជិត​សេវា​ប្រើ​ប្រាស់​ឌីជី​ថល មាន​ដូច៖ សេវា​កម្ម​សា​ធា​រណៈ​តាម​ប្រ​ព័ន្ធ​អន​ឡាញ ការ​ទូទាត់​ប្រាក់​ដោយ​មិន​ប្រើ​ប្រាក់ការ​កំ​ណត់​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក (VNeID) និង​កម្ម​វិធី​របស់​ក្រុម​ហ៊ុន​បណ្តាញ​។ល។ ហេតុ​នេះ ការ​យល់​ដឹង​និង​បំ​ណិន​ឌីជី​ថល​របស់​ប្រ​ជា​ជន ពិ​សេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​បាន​លើក​កម្ពស់​គួរ​ឱ្យ​កត់​សម្គាល់៕

                                          ហុងទើ-មុនី

ចែករំលែកអត្ថបទ