20/10/2025 - 10:19

កម្មវិធី​រួម​ចំ​ណែក​អភិ​រក្ស​វប្ប​ធម៌​ជន​ជាតិ 

គម្រោង​៦​ស្តី​ពី​ “អភិ​រក្ស​និង​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​ផូរ​ផង់​របស់​ជន​ជាតិ​ភាគ​តិច​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​អភិ​វឌ្ឍ​ទេស​ចរណ៍” ចំ​ណុះ​កម្មវិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ បាន​និង​កំ​ពុង​បង្ក​ជា​កម្លាំង​ជំ​រុញ​យ៉ាង​សំ​ខាន់​។ ឆ្លង​តាម​រយៈ​នោះ​ បាន​បំ​ផុស​នូវ​ក្តី​ស្រ​ឡាញ់​និង​មោទ​នភាព​ក្នុង​ការ​អភិ​រក្ស ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​របស់​ជន​ជាតិ​នីមួយៗ។

ភ្លេង​ពិណ​ពាទ្យ​របស់​ជន​រួម​ជាតិ​ខ្មែរ​តែង​បាន​អភិ​រក្ស​និង​ពង្រីក។

លោក​ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ ចាប់​ពី​ឆ្នាំ​ ២០២២ ទី​ក្រុង​បាន​ផ្សព្វ​ផ្សាយ​សកម្ម​ភាព​ជា​ច្រើន​ចំណុះ​គម្រោង​ ៦ ជាក់​ស្តែង ដូច៖ ចាត់​តាំង​ពិនិត្យ​ស្រាវ​ជ្រាវ​ បង្កើត​ឯក​សារ​បេតិក​ភណ្ឌ​បាន ៩ លើក; អភិ​រក្ស​ពិធី​បុណ្យ​គំរូ​ ចំ​នួន​ ៥; ឧបត្ថម្ភ​សិប្ប​ករ​ជន​ជាតិ​ខ្មែរ​ ៧ នាក់​; បើក​វគ្គ​ហ្វឹក​ហាត់​ ៣០ ថ្នាក់​ កម្មវិធី​ស្រាវ​ជ្រាវ​ចំ​នួន​ ៦ បង្កើត​ក្លឹប​វប្ប​ធម៌​ប្រ​ជា​ប្រិយ​ចំ​នួន​ ៨ និង​ក្រុម​សិល្បៈ​ប្រ​ពៃ​ណី​ចំ​នួន​ ៦៨;  ឧបត្ថម្ភ​សម្លៀក​បំ​ពាក់​ គ្រឿង​ឧបករណ៍​ចំ​នួន​ ៤៤២; ឧបត្ថម្ភ​ បរិក្ខារ​វប្ប​ធម៌​ - កីឡា​ចំ​នួន​ ១២៤ ឧបត្ថម្ភ​បោះ​ទូក​-ង​ថ្មី​ និង​ភ្លេង​ពិណ​ពាទ្យ​ដល់​ជន​រួម​ជាតិ​ខ្មែរ​៘ អា​ស្រ័យ​ហេតុ​នោះ​ ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​ជំ​រុញ​ចលនា​វប្ប​ធម៌​ សិល្បៈ​ នៅ​មូល​ដ្ឋាន។

បង​ស្រី​ឡឹម​ធី​ហូវ អ្នក​បង្រៀន​របាំ​នៅ​វត្ត​បឹង​ក្រ​ចាប់​ថ្មី​ ឃុំ​តឹង​ថាញ់ ឱ្យ​ដឹង៖ “ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ខ្ញុំ​បាន​បង្រៀន​របាំ​ រាំ​វង់​ សា​រ៉ា​វ៉ាន់៘ ជូន​មា​មីង​ខ្មែរ​គ្រប់​វ័យ​ មាន​ទាំង​ប្រុស​ទាំង​ស្រី។ ឃើញ​មា​មីង​ខ្មែរ​ស្រ​ឡាញ់​ចង្វាក់​រាំ​របស់​ជន​ជាតិ​ធ្វើ​ឱ្យ​ខ្ញុំ​ភ្លេច​អស់​នូវ​ការ​នឿយ​ហត់​ មាន​តែ​ក្តី​រីក​រាយ​ និង​សុ​ភមង្គល។ ក្រៅ​ពី​នេះ​ ខ្ញុំ​នៅ​ទាំង​បង្រៀន​របាំ​ដល់​វត្តកោះ​ទុង; វត្ត​ដៃ​តា​សួស​និង​វត្ត​ឯ​ទៀត​ នៅ​ខេត្ត​គៀង​យ៉ាង។ ខ្ញុំ​មោទន​ភាព​ណាស់​ពេល​បាន​បង្រៀន​នូវ​ចង្វាក់​រាំ​ប្រ​ពៃ​ណី​ដល់​យុវ​វ័យ​ជំ​នាន់​ក្រោយ​ ដើម្បី​រួម​គ្នា​ព្រួត​ដៃ​រក្សា​វប្ប​ធម៌​របស់​ជន​ជាតិ”។

បងស្រី​ឡឹម​ធីហូវ រួម​ជា​មួយ​ក្រុម​របាំ​វត្ត​បឹង​ក្រ​ចាប់​ថ្មី​ រាំ​របាំ​ជូន​ពរ​ក្នុង​ពិធី​បុណ្យ​កឋិន​ទាន។

ទន្ទឹម​នឹង​នោះ​ គម្រោង​ថែម​ទាំង​វិនិ​យោគ​កសាង​អគារ​ដាក់​តាំង​នៅ​មណ្ឌល​ទេស​ចរណ៍​វត្ត​សំ​រោង​ទៀត​ផង; ជួស​ជុល​ កែ​លម្អ​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​វត្ត​មហា​ទប់​៘ រួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ និង​ជំ​រុញ​អភិវឌ្ឍ​ទេស​ចរណ៍។ បង​ស្រី​ថាច់​ធីថា​សិរី​ គ្រប់​គ្រង​អគារ​ដាក់​តាំង​សម្លៀក​បំ​ពាក់​ខ្មែរ​នៅ​វត្ត​សំ​រោង​ ឱ្យ​ដឹង៖ “អគារ​ដាក់​តាំង​មាន​គ្រប់​ប្រ​ភេទ​សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ច្រើន​កុះ​ករ​ជួល​សម្លៀក​បំ​ពាក់​ដើម្បី​ថត​រូប​ទុក​ជាអនុ​ស្សាវ​រីយ៍។ អគារ​ដាក់​តាំង​មាន​អត្ថន័យ​យ៉ាង​សំ​ខាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ដល់​ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ ជំ​រុញ​អភិ​វឌ្ឍ​ទេស​ចរណ៍​ផង បង្ក​ការ​ងារ​ធ្វើ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ជូន​មា​មីង​នៅ​ភូមិ​ភាគ​ផង”។

តាម​ប្រសាសន៍​លោក​ឡឹម​ហ្វាង​ម៉ូវ ដើម្បី​អភិ​រក្ស​និង​ពង្រីក​តម្លៃ​បេតិ​ក​ភណ្ឌ​វប្ប​ធម៌​របស់​ជន​ជាតិ​ ទី​ក្រុង​កឹង​ធើ​ថែម​ទាំង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ដូច៖ អភិ​រក្ស​និង​ពង្រីក​សិល្បៈ​ល្ខោន​យូរ​កេរ​ របាំ ចាត់​តាំង​មហោ​ស្រព​ ប្រ​ឡង​សម្តែង​បង្ហាញ​សម្លៀក​បំ​ពាក់​៣​ជនជាតិ​គឺ​ កិញ ខ្មែរ​ ចិន។ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ថែម​ទាំង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ជន​រួម​ជាតិ​ បណ្តា​ជន​ជាតិ​ប្រា​រព្ធ​ពិធី​បុណ្យ​ប្រ​ពៃ​ណី​ ដូច៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​សែន​ដូន​តា ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក-ង​៘ អាច​បញ្ជាក់​ថា៖ គម្រោង ៦ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជ​មាន​ រួម​ចំ​ណែក​អភិវឌ្ឍ​ចលនា​ សិល្បៈ​ អភិ​រក្សនិង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ផូរ​ផង់​របស់​ជន​ជាតិ​ភាគ​តិច៕

                                  យ្វី​អាញ- លី​សៀ

ចែករំលែកអត្ថបទ