14/10/2025 - 09:03

រួម​ដំ​ណើរ​ជា​មួយ​ប្រ​ជា​ជន​លំ​នឹង​ជីវ​ភាព​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ 

ផ្តើម​ពី​ប្រ​ភព​ទុន​ជាង​៣​ពាន់​លាន​ដុង នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល ២០២១​-២០២៥ (ហៅ​កាត់​ថា កម្ម​វិធី​) ឃុំ​លិត​ហូយ​ធឿង ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​ប្រ​ភព​ទុន។ កម្ម​វិធី​នេះ​ មិន​ត្រឹម​តែ​ជួយ​មា​មីង​ “មាន​កន្លែង​រស់​នៅ​និង​មាន​ការ​ងារ​លំ​នឹង​” នៅ​ទាំង​រួម​ចំ​ណែក​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ ដើម្បី​ឈាន​ឡើង​ចាក​ផុត​ក្រ​ដោយ​ចីរ​ភាព។

មីង​ឡឹម​ធី​សា​លី នៅ​ភូមិ​ហូយ​ទ្រុង​ ឃុំ​លិត​ហូយ​ធឿង បាន​រដ្ឋ​ជំ​នួយ​សង់​ផ្ទះ​ថ្មី​។

ពេល​កន្លង រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឃុំ​លិត​ហូយ​ធឿង ទី​ក្រុង​កឹង​ធើ បាន​រួម​ដំ​ណើរ​ជា​មួយ​ប្រ​ជា​ជន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​គម្រោង​ ជំ​នួយ​សង់​ផ្ទះ​និង​មុខ​របរ​ចិញ្ចឹម​ជីវិត​ ជួយ​មា​មីង​ជន​ជាតិ​ភាគ​តិច​លំ​នឹង​ជីវ​ភាព​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច។

ដើម​ឆ្នាំ​ ២០២៥ មីង​ឡឹម​ធី​សា​លី នៅ​ភូមិ​ហូយ​ទ្រុង​ ឃុំ​លិត​ហូយ​ធឿង បាន​រដ្ឋ​ជំ​នួយ​ផ្ទះ​ថ្មី​មួយ​ខ្នង។ ជា​គ្រួ​សារ​ក្រ រស់​នៅ​ម្នាក់​ឯង​ក្នុង​ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ មីង​សា​លី​មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង​ពេល​ជញ្ជូន​អី​វ៉ាន់​មក​នៅ​ផ្ទះ​ថ្មី​ស្អាត​បាត​និង​សុវត្ថិ​ភាព​។ មីង​សា​លី ឱ្យ​ ដឹង៖ “ពី​មុន​ ខ្ញុំ​ប្រាថ្នា​ចង់​បាន​ផ្ទះ​នៅ​រឹង​មាំ​មួយ​ខ្នង​សម្រាប់​បាំង​ភ្លៀង​បាំង​ក្ដៅ​ ឥឡូវ​ក្តី​ប្រាថ្នា​នោះ​ បាន​ក្លាយ​ជា​ការ​ពិត​ហើយ។ ខ្ញុំ​អរ​គុណ​រដ្ឋអំ​ណាច​ ភូមិ​ភាគ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ ជួយ​អ្នក​ក្រ​ដូច​ខ្ញុំ​នេះ​មាន​កន្លែង​នៅ​ត្រឹម​ត្រូវ​ស្អាត​បាត”។

រួម​ជា​មួយ​គម្រោង​ជំ​នួយ​សង់​ផ្ទះ​ ប្រ​ជា​ជន​នៅ​ទាំង​បាន​បង្ក​លក្ខណៈ​ពង្រីក​មុខ​របរ​រក​ស៊ី​ តាម​រយៈ​ទម្រង់​ចិញ្ចឹម​គោ។ ជាក់​ស្ដែង​ដូច​គ្រួ​សារពូ​ថាច់​ហើ នៅ​ភូមិ​សុខ​លាវ B ឃុំ​លិត​ហូយ​ធឿង បាន​ជំ​នួយ​គោ ២ ក្បាល​ដើម្បី​ពង្រីក​មុខ​របរ​រក​ស៊ី​របស់​គ្រួ​សារ។

ពូថាច់​ហើ​នៅ​ភូមិ​សុខ​លាវ​បេ ឃុំ​លិត​ហូយ​ធឿង បាន​រដ្ឋ​ជំ​នួយ​គោ ២ ក្បាល​។

ពី​មុន​ ជីវ​ភាព​គ្រួ​សារ​ពូហើ ជួប​ការ​លំ​បាក ព្រោះ​គ្មាន​ប្រ​ភព​ចំ​ណូល​ជា​ប្រ​ចាំ​។ ជា​គ្រួ​សារ​ក្បែរ​ក្រ សេដ្ឋ​កិច្ច​គ្រួ​សារ​ពឹង​លើ​ការ​ស៊ី​ឈ្នួល​ ប្រាក់​​ចំ​ណូល​មិន​ទៀង​ទាត់។ ពេល​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ជំ​នួយ​គោ២ក្បាល​ គាត់​មាន​ឱកាស​ពង្រីក​ទម្រង់​ចិញ្ចឹម​គោ បង្ក​ការ​ងារ​ធ្វើ​បាន​លំ​នឹង។ ពូ​ហើ ឱ្យ​ដឹង​៖ “ខ្ញុំ​រីក​រាយ​ណាស់ ​ពី​ព្រោះ​មាន​គោ​សម្រាប់​ចិញ្ចឹម​ មាន​មុខ​របរ​រក​ស៊ី​។ អា​ស្រ័យ​ការ​ណែ​នាំ​អស់​ពី​ចិត្ត​ពី​កម្មា​ភិបាល​ភូមិ​ភាគ​អំ​ពី​របៀប​ថែ​ទាំ​គោ ដូច្នេះ​ទើប​គោ​ឆាប់​ធាត់​ធំ។ អរ​គុណ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជំ​នួយ​ដល់​គ្រួ​សារ​ខ្ញុំ​មាន​លក្ខណៈ​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព”។

លោក​ត្រឹង​មិញ​ញឹង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​លិត​ហូយ​ធឿង ឱ្យ​ដឹង៖ “កន្លង​ហើយ​ ដោយ​ការ​ចូល​រួម​ព្រមៗ​គ្នា​នៃ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ការ​ស្រប​មតិ​ ចូល​រួម​គាំ​ទ្រ​យ៉ាង​សកម្ម​របស់​ប្រ​ជា​ជន ឃុំ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​សម្រេច​បាន​លទ្ធ​ផល​ជាក់​ស្តែង។ ភូមិ​ភាគ​តែងពិនិត្យ​យ៉ាង​ម៉ត់​ចត់​ចំពោះ​មុខ​សញ្ញា​ទទួល​ផល​នៅ​តាម​ភូមិ​នី​មួយៗ​ ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ត្រឹម​ត្រូវ​តាម​តម្រូវ​ការ​និង​ជំ​នួយ​បាន​ទាន់​ពេល។ តាម​រយៈ​នោះ​ មាន​ប្រ​ជា​ជន​ជា​ច្រើន​គ្រួ​សារ​បាន​លំ​នឹង​ជីវ​ភាព​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”៕

                                                ហុង​ទើ-ដាលីន

ចែករំលែកអត្ថបទ