យោងតាមធានារ៉ាប់រងសង្គមវៀតណាម (ក្រសួងហិរញ្ញវត្ថុ) ច្បាប់ធានារ៉ាប់រងសង្គម ២០២៤ មាន ១១ ជំពូកនិង ១៤១ មាត្រា ក្នុងនោះ បើកទូលាយក្រុមបង់ធានារ៉ាប់រងសង្គមចាប់ បង្ខំមានសុពលភាពចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ ដូចខាងក្រោម៖

រូបថតជាឧទាហរណ៍។
-អ្នកធ្វើការមិនពេញពេល (ពាក់កណ្តាលពេល) មានប្រាក់បៀវត្សរ៍ប្រចាំខែស្មើឬខ្ពស់ជាងប្រាក់បៀវត្សរ៍ ធ្វើជាមូលដ្ឋានសម្រាប់ការបង់ ធានារ៉ាប់រងសង្គមចាប់បង្ខំទាបបំផុត។ នេះជាចំណុចថ្មីបើប្រៀបធៀបទៅនឹងសេចក្តីកំណត់ជាធរមាន អ្នកធ្វើការតាមកិច្ចសន្យាការងារមិនកំណត់ពេល ឬចាប់ពីរយៈពេល១ខែឡើងទៅស្ថិតក្នុងក្រុមចាប់បង្ខំ។
-អ្នកធ្វើការតាមកិច្ចសន្យា (គ្មានឈ្មោះកិច្ចសន្យាការងារ) ប៉ុន្តែមានខ្លឹមសារបង្ហាញពីការទូទាត់ប្រាក់ឈ្នួល ប្រាក់ខែនិងការគ្រប់គ្រង ប្រតិបត្តិការនិងការត្រួតពិនិត្យរបស់ភាគីម្ខាង។
-អ្នកប្រតិបត្តិការមិនជំនាញនៅភូមិ ក្រុមប្រជាជនក្រុង (ចំណាំមានដែនកំណត់របបចូលនិវត្តន៍និងមរណភាព)។
-ម្ចាស់អាជីវកម្មនៃគ្រួសារអាជីវកម្មដែលមានការចុះបញ្ជីអាជីវកម្ម ចូលរួមតាមសេចក្តីកំណត់របស់រដ្ឋាភិបាល។
-អ្នកគ្រប់គ្រងសហគ្រាស អ្នកត្រួតពិនិត្យ អ្នកតំណាងទុនរដ្ឋ អ្នកតំណាងទុនរបស់សហគ្រាស សមាជិកក្រុមប្រឹក្សាភិបាល អគ្គនាយក នាយកសមាជិកគណៈត្រួតពិនិត្យ ភ្នាក់ងារត្រួតពិនិត្យនិងមុខតំណែងគ្រប់គ្រងផ្សេងៗដែលបានជ្រើសរើសរបស់សហករណ៍ សហព័ន្ធសហករណ៍ មិនទទួលប្រាក់ខែ។
-កងកម្លាំងសេនាជនប្រចាំការ។
ក្រៅពីនោះ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ អ្នកបង់ធានារ៉ាប់រងសង្គមបើកទូលាយបានទទួល បន្ថែមរបបពេលឈឺថ្កាត់សម្រាលកូន គ្រោះថ្នាក់ការងារ៕
យោង៖ tuoitre.vn-មុនី