ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/10/2025 - 16:42

ទី​ក្រុង​កឹង​ធើ ខិត​ខំ​ស្ថិត​ក្នុង​ចំ​ណោម​១៥​ខេត្ត​ ក្រុង​ឈាន​មុខ​គេទូទាំង​ប្រ​ទេស​អំពី​សន្ទស្សន៍​ពាក់​ពន្ធ​ដល់​កំ​ណែ​ទម្រង់​រដ្ឋ​បាល​ 

(កឹង​ធើ) - គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ចេញ​ផែន​ការ​លេខ ១០១/KH​-UBND ស្តី​ពី​ការ​កែ​លម្អ​និង​លើក​កម្ពស់​សន្ទស្សន៍​កំ​ណែ​ទម្រង់​រដ្ឋ​បាល​ (PAR INDEX) សន្ទ​ស្សន៍​ការ​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន (SIPAS) សន្ទ​ស្សន៍​ប្រ​សិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​និង​រដ្ឋ​បាល​សា​ធា​រណៈ​ (PAPI) សន្ទ​ស្សន៍​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​ថ្នាក់​ខេត្ត​ (PCI) និង​សន្ទ​ស្សន៍​បៃ​តង​ (PGI) របស់​ទី​ក្រុង​កឹង​ធើ (បន្ទាប់​ពី​រួម​បញ្ចូល) ដំ​ណាក់​កាល ២០២៥​-២០២៣០។

ប្រ​ជា​ជន​កំ​ពុង​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល​នៅ​មជ្ឈ​មណ្ឌល​បម្រើ​សេវា​រដ្ឋ​បាល​សា​ធា​រណៈ​
ឃុំ​ហ្វា​អាង​ ទី​ក្រុង​កឹង​ធើ។

ទី​ក្រុង​កឹង​ធើ បាន​កំ​ណត់​ទិស​ដៅ​ខិត​ខំ​ស្ថិត​ក្នុង​ចំ​ណោម​១៥ខេត្ត​ ក្រុង​ឈាន​មុខ​គេ​ទូទាំង​ប្រ​ទេស​អំពី​សន្ទ​ស្សន៍​ PAR INDEX, PCI, SIPAS, PAPI និង​ PGI ដំ​ណាក់​កាល ២០២៥​-២០៣០។ ក្នុង​នោះ​ ខិត​ខំ​ឱ្យ​សន្ទ​ស្សន៍​ PCI និង​ PGI ស្ថិត​ក្នុង​ចំ​ណោម​១០​ខេត្ត​ ក្រុង​ដែល​មាន​គុណ​ភាព​គ្រប់​គ្រង​សេដ្ឋ​កិច្ច​ និង​បរិយា​កាស​វិនិ​យោគ​ពា​ណិជ្ជ​កម្ម​ល្អ​បំ​ផុត​នៅ​ទូទាំង​ប្រ​ទេស​។ រៀង​រាល់​ឆ្នាំ​ ពិន្ទុ​សន្ទស្សន៍​នីមួយ​ៗ​មាន​ការ​កើន​ឡើង​ប្រៀប​នឹង​ឆ្នាំ​មុន​។ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​ បាន​ប្រ​គល់​ភារ​កិច្ច​ឱ្យ​នា​យក​មន្ទីរ​ ប្រ​ធាន​ស្ថា​ប័ន​ គណៈ​ ផ្នែក​នា​នា​របស់​ទី​ក្រុង​ និង​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ​ បន្ត​ផ្សព្វ​ផ្សាយ​និង​ជំ​រុញ​ឱ្យ​កម្មា​ភិបាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ជ្រួតជ្រាប​ យល់​ដឹង​ច្បាស់​លាស់​អំពី​ខ្លឹម​សារ និង​ភាគ​កម្រិត​នៃ​សន្ទស្សន៍​នីមួយ​ៗ​ ដើម្បី​ម្ចាស់​ការ​ក្នុង​ដំ​ណើរ​ការ​អនុ​វត្តន៍។

ដោយ​ឡែក​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ​ គប្បី​ម្ចាស់​ការ​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ថ្នាក់​ឃុំ​ ដើម្បី​ណែ​នាំ​ តាម​ដាន ឃ្លាំ​មើល​និង​ត្រួត​ពិនិត្យ​ការ​អនុ​វត្ត​លក្ខន្តិកៈ​ប្រ​ជា​ធិប​តេយ្យ​មូល​ដ្ឋាន​ ធ្វើ​ការ​ឃោស​នា​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​បាន​ទាន់​ពេល​ មាន​ប្រ​សិទ្ធ​ភាព​នូវ​បទ​ប្បញ្ញត្តិ​ច្បាប់​ដល់​ប្រ​ជា​ជន​នៅ​តាម​ភូមិ​ មណ្ឌល​ដែល​ស្ថិតក្នុង​វិសាល​ភាព​គ្រប់​គ្រង​ដើម្បី​កែ​លម្អ​សន្ទ​ស្សន៍​ PAPI៕

អត្ថបទ​និង​រូប​ថត​: ក្វឹក​ថាយ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ