កំសាន្ត រឿងពីនេះពីនោះ

08/10/2025 - 19:20

តិច​និច​ចិញ្ច្រាំ​សាច់​ដោយ​មិន​ចំ​ណាយ​ពេល​ច្រើន​ 

មាន​ពេល​ខ្លះ​ការ​ចិញ្រ្ចាំ​សាច់​ត្រូវ​ចំ​ណាយ​ពេល​ច្រើន​ ខ្ញុំ​នឹង​បង្ហាញ​លោក​អ្នក​នូវ​តិច​និច​ម៉្យាង​ដែល​ឆាប់​ផង​និង​មាន​ប្រ​យោជន៍​ នៅ​ពេល​ចម្អិន​ម្ហូប​អា​ហារ។

រូប​ជា​ឧទា​ហរណ៍។

ពេល​ច្នៃ​ម្ហូប​អា​ហារ​ច្រើន​មុខ​ មាន​ពេល​ខ្លះ​យើង​ត្រូវ​ការ​ចិញ្ច្រាំ​សាច់។ ថ្វី​ដ្បិត​ដូច្នេះ​ក្តី​ ការ​ចិញ្រ្ចាំ​សាច់​ត្រូវ​ចំ​ណាយ​ពេល​និង​កម្លាំង​ច្រើន។ មាន​អ្នក​ខ្លះ​ជ្រើស​ទិញ​សាច់​កិន​ស្រាប់​នៅ​ផ្សារ ​ពីព្រោះ​ខ្លាច​រំ​ខាន។ ប៉ុន្តែ​ធាតុ​ពិត​ទៅ​ ឱ្យ​តែ​យើង​ក្តាប់​ច្បាស់​ពី​បច្ចេក​ទេស​ចិញ្ច្រាំ​សាច់​ឱ្យ​បាន​ត្រឹម​ត្រូវ​នោះ​ យើង​មិន​ត្រឹម​តែ​អាច​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គួរ​ឱ្យ​កត់​សម្គាល់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​សាច់​ចិញ្ច្រាំ​កាន់​តែ​ទន់ និង​ស្មើ​ជាង​ទៀត​ផង។ ថ្ងៃ​នេះ​ខ្ញុំ​នឹង​បង្ហាញ​លោក​អ្នក​ពី​តិច​និច​ងាយ​ៗ ជួយ​ឱ្យ​លោក​អ្នក​ងាយ​ស្រួល​ក្នុង​ការ​ចិញ្ច្រាំ​សាច់​ត្រឹម​តែ​១​នា​ទី។

ដំ​បូង​លោក​អ្នក​ត្រូវ​ជ្រើស​រើស​សាច់​ឱ្យ​បាន​សម​ស្រប​ដើម្បី​ចិញ្ច្រាំ។ និ​យាយ​រួម​ទៅ​ អត្រា​សាច់​សុទ្ធ​និង​សាច់​លាយ​ខ្លាញ់​ សម​ស្រប​បំ​ផុត​ គឺ​អត្រា​ ៧:៣ ឬ ៨:២ ដើម្បី​សាច់​ចិញ្ច្រាំ​មិន​ស្ងួត​ពេក​ ឬ​ខ្លាញ់​ពេក។ បន្ទាប់​មក​ការ​ហាន់​សាច់​គឺ​ជា​ជំ​ហាន​សំ​ខាន់។

ដាក់​សាច់​លើ​ក្តារ​ជ្រញ់ និង​យក​កាំ​បិត​ហាន់​បណ្តោយ​សាច់ ប្រ​យ័ត្ន​កុំ​ហាន់​ឱ្យ​ដាច់​ចេញ​ពី​គ្នា។ ជំ​ហាន​នេះ​គឺ​ដើម្បី​កាត់​សរសៃ​សាច់ តែ​មិនធ្វើ​ឱ្យ​បាត់​រស​ជាតិ​សាច់។ ដំ​ណាក់​កាល​នេះ​ ត្រូវ​អនុវត្ត​វិធី​ហាន់​របស់​លោក​អ្នក​ឱ្យ​សម​ស្រប​។ ប្រ​ការ​សំ​ខាន់​គឺ​រក្សា​សាច់​មិន​ឱ្យ​ដាច់​ជាបំ​ណែក។

បនា្ទប់​មក​ត្រ​ឡប់​បំ​ណែក​សាច់ រួច​ហាន់​ទទឹង​វិញ ហើយ​ទុក​ចន្លោះ​តូច​មួយ​រវាង​បំ​ណែក​សាច់។ បន្ទាប់​ពី​ហាន់​ពីរ​ដង​តាម​របៀប​នេះ​ សរ​សៃ​សាច់​បាន​ដាច់​ទាំង​ស្រុង ក្រោយ​មក​ហាន់​បញ្ឆៀង​ជា​បំ​ណែក​តូច​ៗ។ ជំ​ហាន​ចុង​ក្រោយ​គឺ​យក​កាំ​បិត​ហាន់​ស្រាល​ៗ​ជា​ចំ​ណិត​តូចៗ ដើម្បី​ឱ្យ​សាច់​ទន់​និង​ស្មើ​ជាង។

ក្នុង​ដំ​ណើរ​ការ​នេះ​ លោក​អ្នក​អាច​បន្ថែម​គ្រឿង​ទេស​មួយ​ចំ​នួន​ដូច​ជា​ អំ​បិល​ ម្រេច​។ល។ ទៅ​តាម​ចំ​ណង់​ចំ​ណូល​ចិត្ត​ ដើម្បី​ធ្វើ​ឱ្យ​សាច់​កាន់​តែ​មាន​រស​ជាតិ​ឆ្ងាញ់។ ការ​ហាន់​សាច់​តាម​វិធី​នេះ​ គឺ​ល្អិត​ល្អ។ ប្រ​ភេទ​សាច់​ហាន់​បែប​នេះ​នឹង​មាន​រស​ជាតិ​ឆ្ងាញ់​ណាស់​ បើ​ធ្វើ​នំ​ប៉ាវឬ​ឆា​ក៏​បាន​ដែរ៕

        យោង​ Thuong Hieu va Phap Luat-ប្រែ​សម្រួល​៖ វិមាន​

ចែករំលែកអត្ថបទ