មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

07/10/2025 - 08:48

ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​គំរូ​ អស់​ពី​ចិត្ត​ដើម្បី​ប្រ​ជា​ជន 

ជា​បុគ្គល​គំរូ​ ជិត​ស្និទ្ធ​និង​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន សហ​ការ​ល្អ​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស និង​រដ្ឋ​អំ​ណាច​ ចលនា​ប្រ​ជា​ជន​សកម្ម​ក្នុង​ពល​កម្ម​ផលិត​ អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ រួម​ចំណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន នេះ​គឺ​ជា​មតិ​យោ​បល់​របស់​ថ្នាក់​ដឹក​នាំ​ និង​ប្រ​ជា​ជន​ពេល​ដែល​រំ​លឹក​ដល់​លោកគឹម​ង៉ុក​ហ្វាង​ - ប្រ​ធាន​គណៈ​ប្រ​ជា​​ជន​ភូមិ​បឹង​ ឃុំ​ញូ​យ៉ា ទី​ក្រុង​កឹង​ធើ។

លោក​គឹម​ង៉ុក​ហ្វាង​ (ខាង​ឆ្វេង​) មក​ផ្ទះ​ប្រ​ជា​ជន​ដើម្បី​សួរ​សុខ​ទុក្ខ និង​ស្តាប់​ពី​ការ​លំ​បាក និង​បញ្ហា​ប្រ​ឈម​របស់​ប្រ​ជា​ជន។

អស់​រយៈ​កាល ២៣ ឆ្នាំ​ បម្រើ​ការ​ងារ​នៅ​ភូមិ​ភាគ ដោយ​ធ្លាប់​បម្រើ​ការ​ងារ​ជា​កង​កម្លាំង​នគរ​បាល​ និង​ជិត​ ៤ ឆ្នាំ​ក្នុង​តួនា​ទី​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​បឹង​ ឃុំ​ញូ​យ៉ា លោក​គឹម​ង៉ុក​ហ្វាង​ តែង​យក​ការ​រៀន​សូត្រ​និង​អនុ​វត្ត​តាម​ពាក្យ​ប្រៀន​ប្រ​ដៅ​របស់​អ៊ំ​ហូ ជា​គោល​ការណ៍​ណែ​នាំ​ក្នុង​ការ​ងារ​និង​ជីវ​ភាព​។ អា​ស្រ័យ​ហេតុ​នោះ​ ក្នុង​អំ​ឡុង​ពេល​បំ​ពេញ​ការ​ងារ​ គាត់​តែង​សម្រេច​ល្អ​ភារ​កិច្ច​ ហើយ​បាន​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត។ ចាប់​តាំង​ពី​ទទួល​ភារ​កិច្ច​មក លោក​តែង​ខ្នះ​ខ្នែង​សហ​ការ​ជា​មួយ​អង្គការ​មហា​ជន ដើម្បី​ស្វែង​រក​ដំ​ណោះ​ស្រាយ​ និង​ជួយ​លើក​ស្ទួយ​ជីវ​ភាព​ប្រ​ជា​ជន។

សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​ លោក​គឹម​ង៉ុក​ហ្វាង​ ចែក​រំ​លែក៖ “ឆ្នាំ​ ២០២២ ខ្ញុំ​បាន​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត​បោះ​ឆ្នោត​ជ្រើស​រើស​ជាប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​បឹង​ ដើម្បី​សម្រេច​ល្អ​ភារ​កិច្ច​និង​ការ​រំពឹង​ទុក​របស់​ប្រ​ជា​ជន ខ្ញុំ​តែង​ឃោ​សនា​ផ្សព្វ​ផ្សា​យ​យ៉ាង​សកម្ម​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ លើក​កម្ពស់​ស្មារតី​ សាមគ្គី​ភាព​ ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈរ​ ដើម្បី​ជីវ​ភាព​របស់​មា​មីង​និង​ការ​អភិវឌ្ឍ​រួម​របស់​ភូមិ​ស្រុក​”។ ភូមិ​បឹង​ ជា​ភូមិ​មួយ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ មាន ៨៣៨ គ្រួ​សារ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​មាន​ដល់​ទៅ​ ៧៧០ គ្រួ​សារ ជីវ​ភាព​នៅ​ជួប​ការ​លំ​បាក​ច្រើន។

លោក​ហ្វាង​ មាន​ប្រ​សាសន៍៖ “ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ​ដែល​មិន​ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី​ ខ្ញុំ​តែង​ទៅ​ជួប​ណែ​នាំ​ដោយ​ផ្ទាល់​ដើម្បី​ដាស់​ស្មារតី​ខ្លួន​ទីពឹង​ខ្លួន​; ចំ​ពោះ​ការ​ផលិត​មិន​មាន​ប្រ​សិទ្ធ​ភាព​ ខ្ញុំ​លើក​ជា​សំ​ណើ​និង​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ បើក​វគ្គ​ផ្ទេរ​វិទ្យា​សាស្ត្រ - បច្ចេក​ទេស​អំពី​ការ​ចិញ្ចឹម​សត្វ​និង​ដាំ​ដំ​ណាំ​។ ចំ​ពោះ​គ្រួ​សារ​ដែល​គ្មាន​ដីផលិត​ ខ្ញុំ​ណែ​នាំ​ឱ្យ​បុល​ទុន​អា​ទិភាព​ពី​ធនា​គារ​គោលយោ​បាយ​សង្គម​ ដើម្បី​ប្រ​ជា​ជន​មាន​លក្ខណៈ​អភិ​វឌ្ឍ​ការ​ផលិត។ល។” ជា​មួយ​នឹង​ដំ​ណោះ​​ស្រាយ​ជាក់​ស្តែង​ជា​ច្រើន​ មក​ទល់​ពេល​នេះ​ ជីវ​ភាព​របស់​ប្រ​ជា​ជន​ភាគ​ច្រើន​បាន​ប្រ​សើរ​ឡើង​ គ្រួ​សារ​ជា​ច្រើន​កសាង​បាន​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​ លំ​នឹង​ជីវ​ភាព​។ ពូ​ទ្រីវ​ស៊ី​ណេ នៅ​ភូមិ​បឹង​ ឱ្យ​ដឹង៖ “ពី​មុន​ សេដ្ឋ​កិច្ច​គ្រួ​សារ​ខ្ញុំ​លំ​បាក គ្មាន​ដី​ផលិត​ អា​ស្រ័យ​ការ​ចលនា​របស់​លោក​ហ្វាង​ បង្ក​លក្ខណៈ​ឱ្យ​បុល​ទុន​ដើម្បី​ចិញ្ចឹម​គោ ទើប​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​ប្រ​សើរ​ឡើង​ ចាក​ផុត​ពី​ភាព​ក្រី​ក្រ។

ទន្ទឹម​នឹង​ធ្វើ​ល្អ​ការ​ងារ​គិត​គូរ​ជីវ​ភាព​របស់​ប្រ​ជា​ជនថ្មី​ៗនេះ​ លោក​គឹម​ង៉ុក​ហ្វាង​ នៅ​ទាំង​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ចលនា​កសាង​ជន​បទ​ថ្មី​នៅ​មូល​ដ្ឋាន​; ជាក់​ស្ដែង​គឺ​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី ជាង​ ៤០០ ម៉ែត្រ ដើម្បី​ពង្រីក​ផ្លូវ​ជន​បទ​។ សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​នា​នា​ កសាង​ផ្លូវ​ថ្មី​ចំ​នួន​ ២ ស្ពាន​ចំ​នួន​២ និង​ជួស​ជុល​ផ្លូវ​ប្រ​វែង​ ៧០០ ម៉ែត្រ ថវិកា​សរុប​ជិត​ ១,៥ ពាន់​លាន​ដុង។

និយាយ​អំពី​លោក​គឹម​ង៉ុក​ហ្វាង​ សម​មិត្ត​ ត្រឹង​ធី​ធូ​ហាំង លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ញូ​យ៉ា ឱ្យ​ដឹង៖ “ក្នុង​ការ​ងារ​ លោក​គឹម​ង៉ុក​ហ្វាង​ តែង​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ ខិត​ខំ​ប្រឹង​ប្រែង​ អនុវត្ត​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ តែង​ទទួល​ស្តាប់​និង​ឆ្លើយ​តប​បាន​ទាន់​ពេល​អំ​ពី​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជនទៅ​កាន់​គណៈ​កម្មា​ធិការ​បក្ស ក៏​ដូច​ជា​រដ្ឋអំ​ណាច​មូល​ដ្ឋាន​។ ទន្ទឹម​នឹង​នោះ​ លោកនៅ​ទាំង​សកម្ម​ឃោ​សនា​ផ្សព្វ​ផ្សាយ ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ រួម​វិភាគ​ទាន​ថវិកា​និង​កម្លាំង​ពល​កម្ម​ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំ​ណាច​អនុ​វត្ត​ជោគ​ជ័យ​ភារ​កិច្ច​សេដ្ឋ​កិច្ច​នយោ​បាយ​នៅ​មូល​ដ្ឋាន”៕

           អត្ថបទ​ - រូប​ថត​៖ ថាញ​វ៉ាង​-មេង​លី

ចែករំលែកអត្ថបទ