- រសៀលថ្ងៃទី២ ខែតុលា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានចាត់តាំងអង្គសន្និបាតគណៈប្រតិបត្តិការបក្ខភាគទីក្រុង ដើម្បីសម្រេចការងារ និងភារកិច្ចមួយចំនួនតាមសមត្ថកិច្ចរបស់ខ្លួន។

លោក ដុងវ៉ាំងថាញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុងនិងជាប្រធានក្រុមប្រឹក្សា
ប្រជាជនទីក្រុងអធិបតីអង្គសន្និបាត។
អធិបតីអង្គសន្និបាតរួមមាន៖ លោក ឡេក្វាងតុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង; លោក ដុងវ៉ាំងថាញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង; លោក ង្វៀងត្វឹងអាញ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភានៃទីក្រុងកឹងធើ; លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង; លោក ទ្រឿងកាញ់តៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង។
នៅក្នុងអង្គសន្និបាត លោកស្រី ផាមធីភឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សទីក្រុង បានថ្លែងរបាយការណ៍របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ស្តីពីលក្ខន្តិកៈការងាររបស់គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សទីក្រុង សម្រាប់អាណត្តិកាល ២០២៥-២០៣០។ លោក ង្វៀងត្វឹងអាញ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភានៃទីក្រុងកឹងធើ បានថ្លែងរបាយការណ៍របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ស្តីពីការប្រកាសឱ្យប្រើលក្ខន្តិកៈការងាររបស់គណៈប្រតិបត្តិបក្ខភាគទីក្រុងកឹងធើ នីតិកាលទី១ អាណត្តិកាល ២០២៥-២០៣០។ លោក ង្វៀងធៀងញើង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សទីក្រុង បានថ្លែងរបាយការណ៍របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង សុំមតិយោបល់ចូលរួមលើសេចក្តីព្រាងឯកសារនានារបស់គណៈកម្មាធិការបក្សទីក្រុង ស្តីពីការដឹកនាំ ចង្អុលការការបោះឆ្នោតជ្រើសតំណាងរដ្ឋសភានីតិកាលទី១៦ និងការបោះឆ្នោតជ្រើសតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១។
គណៈប្រតិបត្តិការបក្ខភាគទីក្រុងក៏បានផ្សព្វផ្សាយឯកសាររបស់គណៈលេខាបក្ស ស្តីពីការងារកម្មាភិបាល និងបានឯកភាពឧទ្ទេសនាមលោក ទ្រឿងកាញ់តៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ដើម្បីឱ្យក្រុមប្រឹក្សាប្រជាជនទីក្រុងបោះឆ្នោតតែងតាំងជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុង សម្រាប់អាណត្តិកាល ២០២១-២០២៦ ជំនួសលោក ត្រឹងវ៉ាំងឡុវ ដែលបានការិយាល័យនយោបាយចាត់បញ្ជូនឱ្យទទួលភារកិច្ចផ្សេង។
គណៈប្រតិបត្តិការបក្ខភាគទីក្រុងបានអនុមតិដោយសន្លឹកឆ្នោត ដោយមានសមាជិក ១០០% ឯកភាពលើបទរបាយការណ៍ដែលគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងបានដាក់ជូន និងសមាជិកទាំង១០០%បានឯកភាពឧទ្ទេសនាមលោក ទ្រឿងកាញ់តៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ដើម្បីឱ្យក្រុមប្រឹក្សាប្រជាជនទីក្រុងបោះឆ្នោតតែងតាំងជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុង អាណត្តិកាល ២០២១-២០២៦។

លោក ឡេក្វាងតុង លេខាគណៈកម្មាធិការបក្សទីក្រុងថ្លែងការណ៍បិទអង្គសន្និបាត។
លោក ឡេក្វាងតុង លេខាគណៈកម្មាធិការបក្សទីក្រុង បានសំណូមពរឱ្យគណៈកម្មាធិការបក្សក្រុមប្រឹក្សាប្រជាជនទីក្រុង ដឹកនាំ ចង្អុលការគណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនទីក្រុង រៀបចំឱ្យបានហ្មត់ចត់ លម្អិត និងគ្រប់សព្វនូវខ្លឹមសារ ចាត់តាំងកិច្ចប្រជុំក្រុមប្រឹក្សាប្រជាជនទីក្រុងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីអនុវត្តនីតិវិធី បែបបទបញ្ចប់តំណែងប្រធានគណៈកម្មាធិការប្រជាជនទីក្រុងចំពោះលោក ត្រឹងវ៉ាំងឡុវ និងដំណើរការបោះឆ្នោតតែងតាំងប្រធានគណៈកម្មាធិការប្រជាជនទីក្រុង អាណត្តិកាល ២០២១-២០២៦ ចំពោះលោក ទ្រឿងកាញ់តៀង ឱ្យបានត្រឹមត្រូវតាមនីតិវិធីនិងបទបញ្ញត្តិ។

គណៈប្រតិបត្តិការបក្ខភាគនិងអ្នកតំណាងចូលរួមអង្គសន្និបាត។
លេខាគណៈកម្មាធិការបក្សទីក្រុងបានអះអាងថា គណៈប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង និងគណៈប្រតិបត្តិបក្ខភាគទីក្រុង នឹងផ្តុំកម្លាំងដឹកនាំ ចង្អុលការអនុវត្តឱ្យបានល្អនូវការងារបោះឆ្នោតជ្រើសតំណាងរដ្ឋសភានីតិកាលទី១៦ និងការបោះឆ្នោតជ្រើសតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១; អនុវត្តយ៉ាងម៉ឺងម៉ាត់នូវលក្ខន្តិកៈការងាររបស់គណៈប្រតិបត្តិការបក្ខភាគទីក្រុង។
លេខាគណៈកម្មាធិការបក្សទីក្រុងបានសំណូមពរឱ្យសមាជិកគណៈប្រតិបត្តិបក្ខភាគទីក្រុង ធ្វើការសិក្សាស្រាវជ្រាវរបាយការណ៍របស់គណៈកម្មាធិការបក្សទីក្រុង ត្រៀមមតិយោបល់ដែលល្អៗ និងចំគោលដៅ ដើម្បីមានមតិចូលរួមនៅក្នុងអង្គសន្និបាតគណៈប្រតិបត្តិបក្ខភាគទីក្រុង ដែលនឹងចាត់តាំងឡើងនៅសប្តាហ៍ក្រោយ៕
អត្ថបទនិងរូបថត៖ អាញយ៉ុង-សុផន