12/09/2025 - 08:04

វង់​ភ្លេង​តិតក់​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​អាង​យ៉ាង​ 

ភ្លេង​ខ្មែរ​មាន​ច្រើន​ប្រ​ភេទ​និង​សម្បូរ​បែប​ណាស់​ លើស​ពី​នេះ​ថែម​ទាំង​មាន​លក្ខណៈ​ពិ​សេស​ដោយ​ឡែក​ទៀត​ផង។​ ភ្លេង​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​គ្រប់​កាលៈ​ទេសៈ​ និង​ស៊ី​សង្វាក់​ជា​មួយ​មនោ​សញ្ចេត​នា​រម្មណ៍ ពី​ព្រោះ​ភ្លេង​ខ្មែរ​មាន​តួនា​ទី​ដ៏​សំ​ខាន់​និង​ជាតម្រូវ​ការ​របស់​មហា​ជន​ខ្មែរ​ តាំង​ពី​កើត​រហូត​ដល់​ស្លាប់។​

វង់​ភ្លេង​តិ​តក់។​

នៅ​ខេត្ត​អាង​យ៉ាង​ ជន​រួម​ជាតិ​ខ្មែរ​នៅ​រក្សា​បាន​ភ្លេង​ប្រ​ពៃ​ណី​មួយ​ប្រ​ភេទ​ ហៅ​ថា​ “ភ្លេង​តិ​តក់” ឬ​ហៅ​ថា​ភ្លេង​ត្រៃ​លក្ខណ៍ សម្រាប់​ប្រ​គំ​ក្នុង​ពិ​ធី​បុណ្យ​សព។​ ដែល​មាន​ឈ្មោះ​ថា​ “តិ​តក់” ពី​ព្រោះ​នៅ​ពេល​ប្រ​គំ​តន្ត្រី​ករ​គោះ​លើ​គែម​ស្គរ និង​កំ​ណាត់​ឫស្សី​ មាន​សូរ​បន្លឺ​ឡើង​ “តិ​តក់”។​

វង់​ភ្លេង​នេះ​ភាគ​ច្រើន​មាន​អ្នក​ប្រ​គំ​ ៤ នាក់៖ ម្នាក់​វាយ​ស្គរ​ធំ​និង​គង ពីរ​នាក់​ទះ​ស្គរ​ដៃ​ និង​ម្នាក់​កូត​ទ្រ​សោ។​

លោក​ចៅ​ហេន នៅ​ភូមិ​ជី​ក្អេង​ក្រោម​ ឃុំ​ទ្រី​តូង​ ខេត្ត​អាង​យ៉ាង​ - ជាសមា​ជិក​ម្នាក់​ដែល​ផ្សារ​ភ្ជាប់​នឹង​វង់​ភ្លេង​តិ​តក់​ច្រើន​ឆ្នាំ​ ឱ្យ​ដឹង៖ “ទោះ​បីបទ​ភ្លេង​របស់​វង់​ភ្លេង​ដទៃ​ទៀត​មាន​ការ​អភិវឌ្ឍ​តាម​សម័យ​កាល​ក៏​ដោយ​ រីឯ​ភ្លេង​តិ​តក់​នេះ​នៅ​តែ​រក្សា​បាន​លក្ខណៈ​ដើម​របស់​ខ្លួន។​ លំ​នាំ​បទ​ភ្លេង​មិន​សប្បាយ​ពេក​ ឬ​ទំ​នើប​ពេក​នោះ​ទេ”។​

ភ្លេង​តិ​តក់​មាន​ច្រើន​បទ​ ដូច​ជា៖ បទ​ខ្លង​ខែក ព្រ​ហាម​ថ្ងៃ​រះ ដំ​រី​យោល​ដៃ​ អុំ​ទូក​ សំ​ពៅ​ថយ​ជា​ដើម​។​ ក្នុង​នោះ​ លំ​នាំ​បទ​ភ្លេង​នីមួយ​ៗ​ត្រូវ​បាន​ប្រ​គំ​ឡើង​ទៅ​តាម​ដំ​ណាក់​កាល​នីមួយ​ៗ​ក្នុង​ពិធី​បុណ្យ​សព។​

ពេល​ប្រ​គំ​វង់​ភ្លេង​នេះ​ គឺ​ទ្រ​សោ​នាំ​មុខ​ បន្ទាប់​មក​ស្គរ​ដៃ​ស្ដាប់​តាម​ទ្រសោ​ ចំ​ណែក​ស្គរ​ធំ​ស្ដាប់​តាម​សំ​ឡេង​ស្គរ​ដៃ។​

ក្នុង​វង់​ភ្លេង​ គ្មាន​ឧបករណ៍​ណា​មួយ​ដែល​ចាត់​ទុក​សំ​ខាន់​ជាង​គេ​នោះ​ទេ។​ ទោះ​បី​ទ្រ​សោ​លេង​នាំ​មុខ​ក៏​ដោយ​ ប៉ុន្តែ​ការ​ប្រ​គំ​ដេញ​ដំ​ផ្លុំ​កូត​ គឺព្រម​គ្នា​ទៅ​តាម​លំ​នាំ​បទ​នីមួយ​ៗ​ មាន​សូរ​សៀង​សោក​សៅ​ ស្រ​ងេះស្រ​ងោច​ លន្លង់​លន្លោច​ ហាក់​ដូច​ ជា​សំ​ឡេង​យំ​សោក​ស្ដាយ​ នោះ​ដោយ​សារ​សំ​ឡេង​នៃ​ទ្រ​សោ។​ សំ​ឡេង​នោះ​ធ្វើ​ឱ្យ​ចិត្ត​សង្វេគ និង​គិត​ពិ​ចារ​ណា​អំ​ពី​ត្រៃ​លក្ខណ៍។​ ផ្តើម​ពី​នោះ​ ក្នុង​ជីវិត​រស់​នៅ​មនុស្ស​ម្នាក់ៗ​ត្រូវ​ខិត​ខំ​ធ្វើ​អំ​ពើ​ល្អ។​

ព្រះ​តេជ​ព្រះ​គុណ​ ចៅ​ដូរ៉ន វត្ត​ជីក្អេង​ក្រោម​ ឃុំ​ទ្រី​តូង​ ខេត្ត​អាង​យ៉ាង​ មាន​ថេរ​ដី​កា​៖ ភ្លេង​តិ​តក់ មិន​ដូច​ភ្លេង​ពិណ​ពាទ្យ​ទេ​ ភ្លេង​តិ​តក់​លេង​តែ​ក្នុង​ពិធី​បុណ្យ​សព​ប៉ុណ្ណោះ។​ ពេល​ឮ​ភ្លេង​នេះ​ គេ​ដឹង​ថា​ក្នុង​ភូមិ​ស្រុក​មាន​អ្នក​ស្លាប់​ហើយ។​ ភ្លេង​នេះ​មាន​លក្ខណៈ​សោក​សៅ​ ទុក្ខ​ព្រួយ​ ស្រ​ងេះ​ស្រ​ងោច​ ធ្វើ​ឱ្យ​មនុស្ស​ចេះ​ពិចារ​ណា​អំ​ពី​ត្រៃ​លក្ខណ៍ គឺ៖ អនិច្ចំ ទុក្ខំ និង​អនត្តា”។​

អាច​និយាយ​បាន​ថា​ ក្នុង​ចំ​ណោម​ប្រ​ភេទ​ភ្លេង​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ វង់​ភ្លេង​តិ​តក់​មាន​លក្ខណៈ​ពិសេស​ដោយ​ឡែក​ ពី​ព្រោះ​នៅ​តែ​ខេត្ត​អាង​យ៉ាង​ប៉ុណ្ណោះ​ដែល​នៅ​រក្សា​បាន​ប្រ​ភេទ​ភ្លេង​នេះ​។​ សំ​ឡេង​ដ៏​លន្លង់​លន្លោច​ទៅ​តាម​លំ​នាំ​បទ​ភ្លេង​នីមួយ​ៗ​ មិន​ត្រឹម​តែ​ផ្សារ​ភ្ជាប់​ជា​មួយ​បុណ្យ​សព​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ហាញ​ពី​ទស្សន​វិជ្ជា​នៃ​ការ​រស់​នៅ​របស់​មនុស្ស​ដ៏​ជ្រាល​ជ្រៅ​ទៀត​ផង។​ ផ្តើម​ពី​លក្ខណៈ​ពិ​សេស​នោះ​ បាន​ធ្វើ​ឱ្យ​ភ្លេង​តិ​តក់ ក្លាយ​ជា​តម្លៃ​វប្បធម៌​ពិ​សេស​ដោយ​ឡែក​ រួម​ចំ​ណែក​បង្កើត​អត្ត​សញ្ញាណ​ពិ​សេស​ក្នុង​សហ​គមន៍​ខ្មែរ​នៅ​ទី​នេះ៕​

   វុឌ្ឍា-វិមាន​

ចែករំលែកអត្ថបទ