ផ្សារភ្ជាប់នឹងអាជីពរយៈពេលជាង២៣ឆ្នាំ បងស្រីទ្រីវធីធាវី កម្មាភិបាលត្រួតពិនិត្យនៃការិយាល័យអនុវត្តសាលក្រមរដ្ឋប្បវេណីតំបន់៥ ទីក្រុងកឹងធើ តែងអនុវត្តសម្រេចឆ្នើមនូវភារកិច្ចដែលបានប្រគល់ជូន។ បងស្រីបានបញ្ជាក់ថា អាស្រ័យខ្លួនគាត់ “មានសមត្ថភាព” គ្រប់គ្រាន់ និងកត្តាភាសាខ្មែរនេះហើយទើបរួមចំណែកនាំមកភាពជោគជ័យ។

បងស្រីទ្រីវធីធាវី - កម្មាភិបាលត្រួតពិនិត្យនៃការិយាល័យអនុវត្តសាលក្រម
រដ្ឋប្បវេណីតំបន់៥ ទីក្រុងកឹងធើ។
ចូលបំពេញការងារផ្នែកអនុវត្តសាលក្រមរដ្ឋប្បវេណីតាំងពីឆ្នាំ ២០០២ ជាមួយតួនាទីអ្នកប្រតិបត្តិច្បាប់ ជារៀងរាល់ឆ្នាំ បងស្រីធាវី បានដោះស្រាយរឿងក្ដីតូចធំគ្រប់ប្រភេទរាប់រយករណី ប៉ុន្តែមានរឿងក្ដីតិចណាស់ដែលត្រូវចាប់បង្ខំតាមផ្លូវច្បាប់ ពិសេសគឺ រឿងក្ដីដែលពាក់ព័ន្ធនឹងជនជាតិខ្មែរ។ ដ្បិតអីគាត់ជាជនជាតិខ្មែរមានភាពស្មោះត្រង់ រួសរាយរាក់ទាក់ បានជួយឱ្យការកៀរគរនិងបញ្ចុះបញ្ចូលសម្រេចបានជោគជ័យខ្ពស់បំផុត។
បងស្រីធាវី ឱ្យដឹង៖ “ខ្ញុំធ្លាប់បានចាត់ឱ្យទទួលរឿងក្ដីជាច្រើនដែលពាក់ព័ន្ធដល់ជនជាតិខ្មែរ។ ភាគច្រើនគឺពួកគាត់មិនសូវចេះភាសាវៀតណាម ឬចេះដែរតែមិនអាចនិយាយច្បាស់លាស់ ដូច្នេះ ពួកគាត់ត្រូវតែនិយាយជាភាសាខ្មែរ ម៉្លោះហើយ ខ្ញុំតែងលើកទឹកចិត្តនិងបញ្ចុះបញ្ចូលជាភាសាខ្មែរ។ ក្នុងស្ថានភាពនីមួយៗ ខ្ញុំតែងបត់បែននិងអនុវត្តវិធីសាស្ត្រផ្សេងៗគ្នា; មានករណីខ្លះ ខ្ញុំថែមទាំងធ្វើការពន្យល់ វែកញែកក្បោះក្បាយ សមហេតុផល អមជាមួយនឹងវិធានការ “ព្យាយាមមិនដាច់សម្រេចមិនខាន” ទៀតផង; ជួនពេលខ្លះ ខ្ញុំពឹងដល់កម្លាំងអង្គការមហាជននិងរដ្ឋអំណាចភូមិភាគ; ឬពឹងលើអ្នកមានប្រិយភាពក្នុងភូមិភាគ ឬសាច់ញាតិរបស់ភាគី ដើម្បីធ្វើអន្តរកម្មដោយផ្ទាល់ជាដើម។ ខ្ញុំគិតថា មនុស្សយើងនរណាក៏មានមនោសញ្ចេតនាទាំងអស់ ឱ្យតែយើងនិយាយត្រូវ និយាយម្តងហើយម្តងទៀត ពួកគាត់ស្តាប់បានពុំខាន។ សម្រាប់ការងារ ខ្ញុំតែងលើកកម្ពស់ស្មារតីទទួលការខុសត្រូវ; កំណត់យកសិទ្ធិនិងផលប្រយោជន៍របស់ភាគីជាចម្បង ម្ល៉ោះហើយក៏នាំមកនូវប្រសិទ្ធភាពក្នុងការងារ”។
បងស្រីធាវី បន្តសម្រេចបានជោគជ័យអាស្រ័យនិយាយភាសាខ្មែរក្នុងតួនាទីជាកម្មាភិបាលត្រួតពិនិត្យ។ ក្នុងឆ្នាំ ២០១៧ បងស្រីធាវី បានថ្នាក់ដឹកនាំពិនិត្យពិច័យឱ្យឡើងជាកម្មាភិបាលត្រួតពិនិត្យ ហើយមានភារកិច្ចត្រួតពិនិត្យឯកសាររបស់អ្នកប្រតិបត្តិច្បាប់ ពិសេសចំពោះករណីគ្រប់លក្ខខណ្ឌដើម្បីអនុវត្តនីតិវិធីចាប់បង្ខំដោយផ្លូវច្បាប់។ ប្រឈមនឹងរឿងក្ដីកាន់តែច្រើននិងអ្នកប្រតិបត្តិច្បាប់តែងស្ថិតក្នុងស្ថានភាព “រត់ការក្ដី” ដែលងាយមានការថ្លោះធ្លោយ។ ជាមួយនឹងតួនាទីជា “ឆ្មាំទ្វារ” បងស្រីធាវី បានកាត់បន្ថយ កំហុសថ្លោះធ្លោយ និងវិនិច្ឆ័យនូវឯកសារដែល “ខ្វះចន្លោះ” បានទាន់ពេល។ គិតត្រឹមដើមឆ្នាំ២០២៥ដល់បច្ចុប្បន្ន បងស្រីបានត្រួតពិនិត្យ ឯកសាររក្សាទុកប្រមាណ១.១០០ច្បាប់។ ជាពិសេស ចំពោះករណីស្មុគស្មាញ ពាក់ព័ន្ធនឹងភគីជាជនជាតិភាគតិច សុទ្ធសឹងតែមានការចូលរួមពីសំណាក់បងស្រី។ បងស្រីព្យាយាមកៀរគរនិងបញ្ចុះបញ្ចូលដល់ទីបំផុត មុនពេលអនុវត្តនីតិវិធីបង្ខំដោយផ្លូវច្បាប់។ គ្រប់យ៉ាងដើម្បីផលប្រយោជន៍របស់ភាគីជនជាតិភាគតិច និងធានាស្ថានភាពសណ្តាប់ធ្នាប់នៅភូមិភាគ។
ការអនុវត្តគោលការណ៍នៃទម្រង់រដ្ឋអំណាច២ថ្នាក់ ជាមួយនឹងការផ្លាស់ប្តូរជាច្រើន ដោយសារកង្វះកម្មាភិបាល ម្ល៉ោះហើយ បងស្រីក៏ទទួលបន្ទុកបន្ថែមតួនាទីជាអ្នកទទួលឯកសារនិងបដិសណ្ឋារៈប្រជាពលរដ្ឋ។ ជារៀងរាល់ខែ បងស្រី ទទួលឯកសាររឿងក្ដីជិត៤០០ ហើយឯកសារទាំងឡាយត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ ទោះបីមានឯកសារជាច្រើន និងធ្វើការងារក្នុងកម្រិតខ្ពស់ក៏ដោយ ប៉ុន្តែ បងស្រីនៅតែរួសរាយរាក់ទាក់និងអស់ពីចិត្តពន្យល់ណែនាំដល់ភាគី។ គួរកត់សម្គាល់ថា ចាប់តាំងពីដើមឆ្នាំមក បងស្រីបានទទួលពាក្យបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋចំនួន១២លើកនាក់ ប៉ុន្តែ ដោយសារការពន្យល់យ៉ាងហ្មត់ចត់របស់បងស្រីបានជាភាគីទាំងនោះបានស្ម័គ្រចិត្តដកពាក្យបណ្ដឹងគ្រប់ៗគ្នា។ “ក្នុងដំណាក់កាលនេះ ការងារពិតជាធ្ងន់ធ្ងរណាស់ ខ្ញុំតែងតែខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ក្នុងពេលធ្វើការ ខ្ញុំក៏ស្រាវជ្រាវបន្ថែមដើម្បីបំពេញតម្រូវការក្នុងស្ថានភាពថ្មី ជាពិសេសគឺបញ្ហានៃការផ្លាស់ប្តូរឌីជីថល និងឯកសារច្បាប់មួយចំនួនដែលបានចេញធ្វើវិសោធនកម្មនិងបំពេញបន្ថែម“។ បងស្រីធាវី បានចែករំលែកដូច្នេះ។
បងស្រីធាវី បានទទួលរង្វាន់ជាច្រើនពីថ្នាក់មជ្ឈិមនិងភូមិភាគ។ ប៉ុន្តែសម្រាប់បងស្រី ការជឿទុកចិត្តពីថ្នាក់ដឹកនាំ ការស្រឡាញ់រាប់អានរបស់មិត្តរួមអាជីព និងការពេញចិត្តពីសំណាក់ប្រជាជនគឺជាអំណោយដ៏មានតម្លៃបំផុត៕
អត្ថបទនិងរូបថត៖ សើមម៉ៃ - ថាច់ធី