លោកត្រឹងវុាំងឡូវ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានធ្វើការជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យណាមកឹងធើ (DNC) អំពីស្ថានភាពសកម្មភាពរបស់សាលាក្នុងរយៈពេលកន្លង។ អញ្ជើញចូលរួមមានលោក ង្វៀងវុាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងតំណាងមន្ទីរ ផ្នែកនានារបស់ទីក្រុង។

លោកត្រឹងវុាំងឡូវ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ធ្វើការជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យណាមកឹងធើ។ រូបថត៖ ប៊ិចង៉ុក
ក្នុងកិច្ចប្រជុំនេះ បណ្ឌិតមេធាវី ង្វៀងតៀងយុង ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យណាមកឹងធើ បានលើកឡើងពីការលំបាក៦យ៉ាង ក្នុងដំណើរការសកម្មភាពនិងសង្ឃឹមថា មានការយកចិត្តទុកដាក់ចង្អុលការ រួមដំណើរឧបត្ថម្ភ បង្កលក្ខណៈពីសំណាក់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជន មន្ទីរ ផ្នែកនានារបស់ទីក្រុងដើម្បីអង្គភាពអភិវឌ្ឍន៍។ នោះគឺ៖ លំបាកអំពីផ្លូវដើរមុខមន្ទីរពេទ្យសាកលវិទ្យាល័យណាមកឹងធើ; ការងាររំដោះផ្ទៃដីចំពោះចំណែក ដែលនៅសល់ក្នុងចំណែកដីគម្រោងសាងសង់សាលា; អនុវត្តការដេញថ្លៃកម្មសិទ្ធិប្រើប្រាស់ដីធ្លី លើចំណែកដីដែលសាកលវិទ្យាល័យណាមកឹងធើកំពុងជួលប្រើប្រាស់ នៅសង្កាត់អាងប៊ិញ ទីក្រុងកឹងធើ មានទំហំផ្ទៃដី១០.៩៦០,៣ម៉ែត្រការ៉េ; លំបាកអំពីលិខិតអនុញ្ញាតសាងសង់អន្តេវាសិកដ្ឋានដំណាក់កាលទី២; ផ្សព្វផ្សាយសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យណាមកឹងធើ ដំណាក់កាល២; និងសូមគោលការណ៍រៀបចំ គម្រោងផែនការតំបន់ទីក្រុងថ្មី - ផ្ទះសម្រាប់គ្រូឧទ្ទេស តំបន់អេកូទេសចរណ៍ និងមណ្ឌលថែទាំមនុស្សចាស់នៅឃុំញើងអាយ ទីក្រុងកឹងធើ។

ថ្នាក់ដឹកនាំសាកលវិទ្យាល័យណាមកឹងធើ បានលើកឡើងពីការលំបាកនិង
សំណើមួយចំនួនក្នុងពេលធ្វើការ។ រូបថត៖ ប៊ិចង៉ុក
កត់សម្គាល់នូវមតិយោបល់ក្នុងពេលធ្វើការ លោកត្រឹងវុាំងឡូវ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បានបញ្ជាក់៖ ទីក្រុងតែងយកចិត្តទុកដាក់យ៉ាងមុតមាំដល់វិស័យអប់រំ-បណ្តុះបណ្តាល ក្នុងនោះមានសាកលវិទ្យាល័យណាមកឹងធើ; ទន្ទឹមនឹងនោះ បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យណាមកឹងធើ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់សម្រាប់ទីក្រុង និងតំបន់វាលរាបទន្លេគឺវឡុង។ ចំណែកការលំបាក និងសំណើទាំង៦ចំណុចរបស់សាលា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បានកត់សម្គាល់នឹងយកចិត្តទុកដាក់យ៉ាងមុតមាំ ព្រមទាំងដោះស្រាយការលំបាកដើម្បីសាកលវិទ្យាល័យណាមកឹងធើអភិវឌ្ឍន៍ ប៉ុន្តែត្រូវអនុវត្តតាមសេចក្តីកំណត់របស់ច្បាប់។ អាស្រ័យហេតុនោះ បញ្ហាលំបាកអំពីផ្លូវធ្វើដំណើរនៅមុខមន្ទីរពេទ្យសាកលវិទ្យាល័យណាមកឹងធើ ទីក្រុងប្រគល់ឱ្យមន្ទីរសំណង់សង្កាត់កៃរុាំង និងសាកលវិទ្យាល័យណាមកឹងធើ ធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ឡើងវិញនូវផ្លូវតភ្ជាប់ពីផ្លូវជាតិចូលមន្ទីរពេទ្យ ដើម្បីបម្រើប្រជាជន និស្សិតផងនិងធានាសុវត្ថិភាពចរាចរណ៍ផង។ ក្រោយមក ធ្វើសេនាធិការជូនទីក្រុងដើម្បីមានលិខិតស្នើសូមគោលការណ៍ពីក្រសួងឱ្យបានឆាប់រហ័ស។

ថ្នាក់ដឹកនាំសាកលវិទ្យាល័យណាមកឹងធើ ជូនវត្ថុអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថតរូបអនុស្សាវរីយ៍ជាមួយអ្នកតំណាង។ រូបថត៖ ប៊ិចង៉ុក
ចំពោះបញ្ហាជាប់ទាក់ទងនឹងការដេញថ្លៃលើកម្មសិទ្ធិប្រើប្រាស់ដីធ្លី ត្រង់ចំណែកដីដែលសាកលវិទ្យាល័យណាមកឹងធើ កំពុងជួលប្រើប្រាស់១០.៩៦០,៣ម៉ែត្រការ៉េ នៅសង្កាត់អាងប៊ិញ; អំពីលិខិតអនុញ្ញាតសាងសង់អន្តេវាសិកដ្ឋានដំណាក់កាលទី២; គោលការណ៍រៀបចំគម្រោងផែនការតំបន់ទីក្រុងថ្មី-ផ្ទះសម្រាប់គ្រូឧទ្ទេស តំបន់អេកូទេសចរណ៍ និងមណ្ឌលថែទាំមនុស្សចាស់នៅឃុំញើងអាយ លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុង សំណូមពរមន្ទីរ ផ្នែកនានាដែលពាក់ព័ន្ធសហការជាមួយសាកលវិទ្យាល័យ ពន្លឿនដំណើរការអនុវត្តឱ្យបានត្រឹមត្រូវតាមសេចក្តីកំណត់; បន្តយកចិត្តទុកដាក់ ស្រាវជ្រាវដើម្បីធ្វើឱ្យគម្រោងផែនការតំបន់ទីក្រុងថ្មី- ផ្ទះសម្រាប់គ្រូឧទ្ទេស តំបន់អេកូទេសចរណ៍ និងមណ្ឌលថែទាំមនុស្សចាស់ ចូលក្នុងគម្រោងផែនការរួមរបស់ទីក្រុងនាពេលខាងមុខ។ ដោយឡែកការងារឈូសឆាយពង្រាបផ្ទៃដីលើចំណែកដីដែលនៅសល់ក្នុងផែនការសាងសង់សាលា និងដំណើរការសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យណាមកឹងធើ ដំណាក់កាលទី២ ក្រុងសំណូមពរសាកលវិទ្យាល័យណាមកឹងធើ គប្បីពន្យាការអនុវត្តយឺតបន្តិច រង់ចាំច្បាប់ដីធ្លីថ្មីមានសុពលភាពនៅដើមឆ្នាំ ២០២៦៕
ប៊ិចង៉ុក-វិមាន